Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 15:18 - ព្រះគម្ពីរខ្មែរសាកល

18 រួច​ចាប់ផ្ដើម​គំនាប់​ព្រះអង្គ​ថា​៖ “ជយោ! ស្ដេចនៃជនជាតិយូដា​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 រួច​ពួកគេ​ចាប់​ផ្ដើម​គំនាប់​ព្រះអង្គ​ ដោយ​ចំអក​ថា៖​ «សូម​ថ្វាយ​បង្គំ​ស្ដេច​របស់​ជន​ជាតិ​យូដា!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 រួច​ចាប់​ផ្ដើម​គំនាប់​ព្រះ‌អង្គ​ថា៖ «សូម​ថ្វាយ​បង្គំ​ស្តេច​សាសន៍​យូដា!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 គេ​ក៏​នាំ​គ្នា​សំពះ​ព្រះអង្គ ទាំង​ពោល​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រួច​ចាប់​តាំង​សំពះ​ទូល​ទ្រង់​ថា ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា

សូមមើលជំពូក ចម្លង

អាល់គីតាប

18 គេ​ក៏​នាំ​គ្នា​សំពះ​អ៊ីសា​ទាំង​ពោល​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។

សូមមើលជំពូក ចម្លង




ម៉ាកុស 15:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​យ៉ូសែប​រៀបរាប់ប្រាប់​ឪពុក​របស់គាត់ និង​ពួក​បងប្រុស​របស់គាត់ ឪពុក​របស់គាត់​ក៏​ស្ដីបន្ទោស​គាត់​ថា​៖ “យល់សប្តិ​ដែល​ឯង​បាន​យល់សប្តិឃើញ​នេះ​ជា​អ្វី​? តើ​យើង និង​ម្ដាយ​របស់ឯង ព្រមទាំង​ពួក​បងប្រុស​របស់ឯង ពិតជា​នឹង​មក​ក្រាបមុខដល់ដី​នៅចំពោះ​ឯង​ឬ​?”។


ឥឡូវនេះ មក៍! យើង​នាំគ្នា​សម្លាប់​វា ហើយ​បោះ​វា​ចោល​ទៅក្នុង​រណ្ដៅ​ណាមួយ រួច​និយាយថា​: ‘សត្វសាហាវ​បាន​ស៊ី​វា​ហើយ’ នោះ​យើង​នឹង​ឃើញថា​តើ​យល់សប្តិ​របស់វា​នឹង​ទៅជា​យ៉ាងណា”។


ហើយ​ក្រង​មែកបន្លា​ជា​មកុដ បំពាក់​លើ​ព្រះសិរ​របស់​ព្រះអង្គ ព្រមទាំង​ដាក់​ដើមត្រែង​ក្នុង​ព្រះហស្តស្ដាំ​របស់​ព្រះអង្គ រួច​លុតជង្គង់​នៅមុខ​ព្រះអង្គ ចំអកឡកឡឺយ​ដាក់​ព្រះអង្គ​ថា​៖ “ជយោ! ស្ដេចនៃជនជាតិយូដា​!”។


ពួកគេ​ពាក់​អាវ​ពណ៌ស្វាយ​ឲ្យ​ព្រះអង្គ ហើយ​ក្រង​មែក​បន្លា​ជា​មកុដ បំពាក់​ឲ្យ​ព្រះអង្គ


ពួកគេ​វាយ​ព្រះសិរ​របស់​ព្រះអង្គ​នឹង​ដើមត្រែង ស្ដោះ​ទឹកមាត់​ដាក់​ព្រះអង្គ ហើយ​លុតជង្គង់​ថ្វាយបង្គំ​ព្រះអង្គ​ម្ដងហើយម្ដងទៀត​។


ពីឡាត់​សួរ​ព្រះអង្គ​ថា៖ “តើ​អ្នក​ជា​ស្ដេចនៃជនជាតិយូដា​ឬ?”។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖“គឺ​លោក​និយាយ​ទេ”។


រួចក៏​មកឯ​ព្រះអង្គ​ជាបន្តបន្ទាប់ ទាំង​ពោលថា​៖ “ជយោ! ស្ដេចនៃជនជាតិយូដា​!” ហើយ​ទះកំផ្លៀង​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម