ទូតសួគ៌និយាយថា៖ “កុំលូកដៃរបស់អ្នកទៅលើក្មេងប្រុសនោះឡើយ ក៏កុំធ្វើអ្វីដល់វាដែរ ដ្បិតឥឡូវនេះ យើងដឹងហើយថាអ្នកកោតខ្លាចព្រះមែន ពីព្រោះអ្នកមិនបានសំចៃទុកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នកពីយើងឡើយ”។
ម៉ាកុស 12:6 - ព្រះគម្ពីរខ្មែរសាកល “ម្ចាស់ចម្ការនោះនៅមានម្នាក់ទៀត គឺកូនប្រុសដ៏ជាទីស្រឡាញ់របស់លោក។ នៅទីបំផុត លោកក៏ចាត់កូននោះឲ្យទៅរកពួកគេ ដោយនិយាយថា: ‘ពួកគេមុខជាគោរពកូនប្រុសរបស់ខ្ញុំមិនខាន’។ Khmer Christian Bible គាត់នៅមានកូនប្រុសជាទីស្រឡាញ់ម្នាក់ទៀត នៅទីបំផុត គាត់ក៏ចាត់កូននោះឲ្យទៅឯពួកគេដោយនិយាយថា ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់នៅមានកូនជាទីស្រឡាញ់ម្នាក់ទៀត។ ទីបំផុត គាត់ក៏ចាត់កូននោះឲ្យទៅជួបគេ ដោយគិតថា "គេនឹងគោរពកូនប្រុសខ្ញុំ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់ចម្ការមានបុត្រដ៏ជាទីស្រឡាញ់តែមួយគត់ គាត់ចាត់បុត្រនោះឲ្យមកក្រោយគេបង្អស់ ដោយយល់ថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់នៅមានកូនសំឡាញ់តែ១ ក៏ចាត់កូននោះឲ្យទៅឯគេក្រោយបង្អស់ ដោយគិតថា គេនឹងកោតខ្លាចដល់កូនអញ អាល់គីតាប ម្ចាស់ចម្ការមានកូនដ៏ជាទីស្រឡាញ់តែមួយគត់ គាត់ចាត់កូននោះឲ្យមកក្រោយគេបង្អស់ដោយយល់ថា |
ទូតសួគ៌និយាយថា៖ “កុំលូកដៃរបស់អ្នកទៅលើក្មេងប្រុសនោះឡើយ ក៏កុំធ្វើអ្វីដល់វាដែរ ដ្បិតឥឡូវនេះ យើងដឹងហើយថាអ្នកកោតខ្លាចព្រះមែន ពីព្រោះអ្នកមិនបានសំចៃទុកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នកពីយើងឡើយ”។
ព្រះអង្គមានបន្ទូលថា៖ “ចូរយកអ៊ីសាកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នកដែលអ្នកស្រឡាញ់ ហើយទៅស្រុកម៉ូរីយ៉ា រួចថ្វាយវានៅទីនោះទុកជាតង្វាយដុតនៅលើភ្នំមួយដែលយើងនឹងប្រាប់អ្នក”។
រីឯអ៊ីស្រាអែលស្រឡាញ់យ៉ូសែបជាងកូនប្រុសទាំងអស់របស់គាត់ ពីព្រោះយ៉ូសែបជាកូនក្នុងវ័យជរារបស់គាត់ ហើយគាត់បានធ្វើអាវវែងចម្រុះពណ៌ឲ្យយ៉ូសែប។
ពេលនោះ យើងខ្ញុំបានឆ្លើយនឹងលោកម្ចាស់នៃខ្ញុំថា: ‘យើងខ្ញុំមានឪពុកចំណាស់ម្នាក់ និងកូនពៅដែលកើតមកក្នុងវ័យជរារបស់គាត់។ បងប្រុសរបស់វាបានស្លាប់ហើយ ហើយក្នុងចំណោមកូនដែលកើតពីម្ដាយរបស់វា នៅសល់តែវាម្នាក់ឯងប៉ុណ្ណោះ ដូច្នេះឪពុករបស់វាស្រឡាញ់វាណាស់’។
ចូរថើបព្រះបុត្រាចុះ ក្រែងលោព្រះអង្គក្រេវក្រោធ ហើយអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតព្រះពិរោធរបស់ព្រះអង្គអាចឆេះឡើងក្នុងមួយរំពេច! មានពរហើយ អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ!៕
ខ្ញុំនឹងប្រកាសអំពីបទបញ្ញត្តិរបស់ព្រះយេហូវ៉ា គឺព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖ “អ្នកជាបុត្ររបស់យើង ថ្ងៃនេះយើងបានបង្កើតអ្នក
“មើល៍! អ្នកបម្រើរបស់យើងដែលយើងទ្រទ្រង់ អ្នកដែលត្រូវបានជ្រើសរើសរបស់យើង ដែលយើងពេញចិត្ត។ យើងបានដាក់វិញ្ញាណរបស់យើងលើគាត់ ហើយគាត់នឹងនាំមកនូវសេចក្ដីយុត្តិធម៌ដល់ប្រជាជាតិនានា។
“មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ (អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។
ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាស្គាល់ព្រះបុត្រាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាស្គាល់ព្រះបិតាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ។
ខណៈដែលពេត្រុសកំពុងនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺគ្របពីលើពួកគេ ហើយមើល៍! មានសំឡេងមួយពីពពកនោះថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត។ ចូរស្ដាប់តាមព្រះអង្គចុះ!”។
ប៉ុន្តែព្រះយេស៊ូវទ្រង់នៅស្ងៀម។ មហាបូជាចារ្យក៏មានប្រសាសន៍នឹងព្រះអង្គទៀតថា៖ “យើងបញ្ជាឲ្យអ្នកស្បថដោយអាងព្រះដ៏មានព្រះជន្មរស់ថា អ្នកនឹងប្រាប់យើង ប្រសិនបើអ្នកជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះ!”។
រំពេចនោះ មានសំឡេងមួយពីលើមេឃថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត”៕
រួចមានសំឡេងមួយមកពីលើមេឃថា៖ “អ្នកជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងអ្នក”។
ម្ចាស់ចម្ការចាត់ម្នាក់ទៀតឲ្យទៅ ពួកគេក៏សម្លាប់ម្នាក់នោះ។ លោកចាត់អ្នកផ្សេងទៀតជាច្រើន ពួកគេក៏វាយខ្លះ និងសម្លាប់ខ្លះ។
“ប៉ុន្តែកសិករទាំងនោះនិយាយគ្នាថា: ‘ម្នាក់នេះជាអ្នកទទួលមរតក។ មក៍! យើងនាំគ្នាសម្លាប់វាចោលទៅ នោះទ្រព្យមរតកនឹងបានជារបស់យើង’។
ពេលនោះ មានពពកគ្របពីលើពួកគេ ហើយមានសំឡេងមួយមកពីពពកនោះថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់តាមព្រះអង្គចុះ!”។
ហើយព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះក្នុងរូបសណ្ឋានដូចជាសត្វព្រាបមកលើព្រះអង្គ រួចមានសំឡេងមួយមកពីលើមេឃថា៖ “អ្នកជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងអ្នក”។
ពេលនោះ មានសំឡេងមួយមកពីពពកនោះថា៖ “នេះជាបុត្ររបស់យើងដែលយើងបានជ្រើសរើស ចូរស្ដាប់តាមព្រះអង្គចុះ!”។
ព្រះបន្ទូលបានក្លាយជាសាច់ឈាម ហើយតាំងលំនៅក្នុងចំណោមយើង។ យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងរបស់ព្រះបុត្រាតែមួយពីព្រះបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
គ្មានអ្នកណាធ្លាប់ឃើញព្រះឡើយ មានព្រះបុត្រាតែមួយជាព្រះ ដែលនៅនឹងព្រះឱរារបស់ព្រះបិតាប៉ុណ្ណោះ ព្រះអង្គនោះហើយបានសម្ដែងអំពីព្រះ។
ណាថាណែលទូលតបនឹងព្រះអង្គថា៖ “រ៉ាប៊ី លោកជាព្រះបុត្រារបស់ព្រះ! លោកជាស្ដេចរបស់អ៊ីស្រាអែល!”។
ព្រះបិតាទ្រង់ស្រឡាញ់ព្រះបុត្រា ហើយបានប្រទានអ្វីៗទាំងអស់មកក្នុងព្រះហស្តរបស់ព្រះបុត្រា។
ដើម្បីឲ្យមនុស្សទាំងអស់គោរពកោតខ្លាចព្រះបុត្រា ដូចដែលគោរពកោតខ្លាចព្រះបិតាដែរ។ អ្នកដែលមិនគោរពកោតខ្លាចព្រះបុត្រា ក៏មិនគោរពកោតខ្លាចព្រះបិតាដែលចាត់ព្រះបុត្រាឲ្យមកដែរ។
យ៉ាងណាមិញ នៅពេលព្រះអង្គនាំបុត្រច្បងចូលមកក្នុងពិភពលោកនេះម្ដងទៀត ព្រះអង្គមានបន្ទូលថា: “ចូរឲ្យអស់ទាំងទូតសួគ៌របស់ព្រះ ថ្វាយបង្គំព្រះបុត្រា”។
សេចក្ដីស្រឡាញ់របស់ព្រះត្រូវបានសម្ដែងក្នុងចំណោមយើងដោយការនេះឯង គឺដោយការដែលព្រះបានចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គឲ្យមកក្នុងពិភពលោក ដើម្បីឲ្យយើងមានជីវិតតាមរយៈព្រះបុត្រា។