Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 12:5 - ព្រះគម្ពីរខ្មែរសាកល

5 ម្ចាស់ចម្ការ​ចាត់​ម្នាក់ទៀត​ឲ្យទៅ ពួកគេ​ក៏​សម្លាប់​ម្នាក់នោះ​។ លោក​ចាត់​អ្នកផ្សេងទៀត​ជាច្រើន ពួកគេ​ក៏​វាយ​ខ្លះ និង​សម្លាប់​ខ្លះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 គាត់​ចាត់​ម្នាក់​ទៀត​ឲ្យ​ទៅ​ ប៉ុន្ដែ​ពួកគេ​បាន​សម្លាប់​អ្នក​នោះ​ ហើយ​បាវ​បម្រើ​ផ្សេង​ទៀត​ជា​ច្រើន​ ខ្លះ​ត្រូវ​គេ​វាយ​ដំ​ និង​ខ្លះ​ទៀត​ត្រូវ​គេ​សម្លាប់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 បន្ទាប់​មក គាត់​ចាត់​ម្នាក់​ទៀត​ឲ្យ​ទៅ ហើយ​គេ​សម្លាប់​អ្នក​នោះ ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​បម្រើ​ជា​ច្រើន​ផ្សេង​ទៀត​ដូច​គ្នា ខ្លះ​ត្រូវ​គេ​វាយ ហើយ​ខ្លះ​ទៀត​ត្រូវ​គេ​សម្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ម្ចាស់​ចម្ការ​ចាត់​អ្នក​បម្រើ​ម្នាក់​ផ្សេង​ទៀត​ឲ្យ​មក។ អ្នក​ថែ​ចម្ការ​បាន​សម្លាប់​អ្នក​បម្រើ​នោះ។ បន្ទាប់​មក អ្នក​បម្រើ​ផ្សេង​ទៀត​ជា​ច្រើន​រូប​ក៏​រង​គ្រោះ​ដូច្នោះ​ដែរ ខ្លះ​ត្រូវ​គេ​វាយ‌ដំ ខ្លះ​ត្រូវ​គេ​សម្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គាត់​ក៏​ចាត់​ម្នាក់​ទៀត តែ​គេ​សំឡាប់​អ្នក​នោះ​បង់ ក៏​បាន​ចាត់​ជា​ច្រើន​នាក់​ទៅ​ទៀត ខ្លះ​ត្រូវ​គេ​វាយ ខ្លះ​ត្រូវ​គេ​សំឡាប់​ចោល

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ម្ចាស់​ចម្ការ​ចាត់​អ្នក​បម្រើ​ម្នាក់​ផ្សេង​ទៀត​ឲ្យ​មក។ អ្នក​ថែ​ចម្ការ​បាន​សម្លាប់​អ្នក​បម្រើ​នោះ។ បន្ទាប់​មក អ្នក​បម្រើ​ផ្សេង​ទៀត​ជា​ច្រើន​នាក់​ក៏​រង​គ្រោះ​ដូច្នោះ​ដែរ ខ្លះ​ត្រូវ​គេ​វាយ​ដំ ខ្លះ​ត្រូវ​គេ​សម្លាប់។

សូមមើលជំពូក ចម្លង




ម៉ាកុស 12:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អ្នក​ផ្សេងទៀត​ក៏​ចាប់​រាជបម្រើ​ទាំងនោះ បង្អាប់បង្អោន​ពួកគេ រួច​សម្លាប់​ពួកគេ​។


“យេរូសាឡិម យេរូសាឡិម​អើយ! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវបាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។


ចូរ​អរសប្បាយ ហើយ​ត្រេកអរយ៉ាង​ខ្លាំង​ចុះ ពីព្រោះ​រង្វាន់​របស់អ្នករាល់គ្នា​ធំ​ណាស់​នៅ​ស្ថានសួគ៌​។ ជាការពិត ពួកគេ​បាន​បៀតបៀន​បណ្ដា​ព្យាការី​ដែល​នៅ​មុន​អ្នករាល់គ្នា​យ៉ាងនោះដែរ​។


ម្ចាស់ចម្ការ​ក៏​ចាត់​បាវបម្រើ​ផ្សេង​ឲ្យទៅ​រក​ពួកគេ​ម្ដងទៀត​។ ពួកគេសំពងក្បាល និង​បង្អាប់បង្អោន​គាត់។


“ម្ចាស់ចម្ការ​នោះ​នៅ​មាន​ម្នាក់ទៀត គឺ​កូនប្រុសដ៏ជាទីស្រឡាញ់​របស់លោក​។ នៅ​ទីបំផុត លោក​ក៏​ចាត់​កូននោះ​ឲ្យទៅ​រក​ពួកគេ ដោយ​និយាយ​ថា​: ‘ពួកគេ​មុខជា​គោរព​កូនប្រុស​របស់ខ្ញុំ​មិន​ខាន’។


ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា តាមពិត​អេលីយ៉ា​បាន​មក​រួចហើយ តែ​ពួកគេ​បាន​ប្រព្រឹត្ត​ដល់​លោក​តាមអំពើចិត្ត ដូចដែល​មាន​សរសេរ​ទុកមក​អំពី​លោក​ស្រាប់ហើយ”។


ចូរ​មានចិត្តមេត្តាករុណា ដូចដែល​ព្រះ​បិតា​របស់អ្នករាល់គ្នា​មានព្រះហឫទ័យមេត្តាករុណា​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម