Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:20 - ព្រះគម្ពីរខ្មែរសាកល

20 ពេលនោះ យើងខ្ញុំ​បាន​ឆ្លើយ​នឹង​លោកម្ចាស់​នៃខ្ញុំ​ថា​: ‘យើងខ្ញុំ​មាន​ឪពុក​ចំណាស់​ម្នាក់ និង​កូន​ពៅ​ដែលកើតមកក្នុង​វ័យជរា​របស់គាត់​។ បងប្រុស​របស់វា​បាន​ស្លាប់​ហើយ ហើយ​ក្នុងចំណោម​កូនដែលកើតពី​ម្ដាយ​របស់វា នៅសល់​តែ​វា​ម្នាក់ឯងប៉ុណ្ណោះ ដូច្នេះ​ឪពុក​របស់វា​ស្រឡាញ់​វា​ណាស់’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 នោះ​យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​ថា "យើង​ខ្ញុំ​មាន​ឪពុក​ចាស់ជរា ហើយ​មាន​ប្អូន​តូច​ម្នាក់ ដែល​កើត​មក​ក្នុង​ពេល​ឪពុក​មាន​វ័យ​ចាស់។ បង​វា​បាន​ស្លាប់​ទៅ​ហើយ ឯ​កូន​ពោះ​មួយ​នឹង​វា នៅ​សល់​តែ​វា​ម្នាក់​គត់ ហើយ​ឪពុក​ស្រឡាញ់​វាខ្លាំង​ណាស់"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​វិញ​ថា “យើង​ខ្ញុំ​មាន​ឪពុក​ចាស់​ជរា ហើយ​យើង​ខ្ញុំ​ក៏​មាន​ប្អូន​ពៅ​ម្នាក់ ដែល​កើត​មក​ក្នុង​ពេល​ឪពុក​ចាស់​ហើយ​នោះ​ដែរ បង​របស់​វា​បាន​ស្លាប់​បាត់​ទៅ​ហើយ ដូច្នេះ ក្នុង​ចំណោម​កូន​ដែល​កើត​មក​ពី​ម្ដាយ​វា នៅ​សល់​តែ​វា​ម្នាក់​គត់។ ឪពុក​ស្រឡាញ់​ប្អូន​ពៅ​នេះ​ខ្លាំង​ណាស់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 នោះ​យើង​ខ្ញុំ​បាន​ឆ្លើយ​ជំរាប​លោក​ម្ចាស់​ថា យើង​ខ្ញុំ​មាន​ឪពុក​ចាស់ ហើយ​នឹង​ប្អូន​តូច​១​ដែល​កើត​មក​ក្នុង​កាល​ដែល​គាត់​ចាស់​ដែរ បង​វា​បាន​ស្លាប់​ទៅ ហើយ​ក្នុង​កូន​ពោះ​មួយ​នឹង​វា នោះ​នៅ​សល់​តែ​វា​ម្នាក់​ឯង​ទេ ហើយ​ឪពុក​ស្រឡាញ់​វា​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

20 យើង​ខ្ញុំ​បាន​ជម្រាប​ចៅ‌ហ្វាយ​វិញ​ថា “យើង​ខ្ញុំ​មាន​ឪពុក​ចាស់​ជរា ហើយ​យើង​ខ្ញុំ​ក៏​មាន​ប្អូន​ពៅ​ម្នាក់ ដែល​កើត​មក​ក្នុង​ពេល​ឪពុក​ចាស់​ហើយ​នោះ​ដែរ បង​របស់​វា​បាន​ស្លាប់​បាត់​ទៅ​ហើយ ដូច្នេះ ក្នុង​ចំណោម​កូន​ដែល​កើត​មក​ពី​ម្តាយ​វា នៅ​សល់​តែ​វា​ម្នាក់​គត់។ ឪពុក​ស្រឡាញ់​ប្អូន​ពៅ​នេះ​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:20
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​កាល​ព្រលឹង​របស់នាង​រៀបនឹង​ចាកចេញទៅ ដ្បិត​នាង​ជិត​ស្លាប់​ហើយ នាង​ក៏​ដាក់ឈ្មោះ​កូននោះ​ថា​បេន-អូនី ប៉ុន្តែ​ឪពុក​របស់កូននោះ​ដាក់ឈ្មោះ​វា​ថា​បេនយ៉ាមីន​វិញ​។


ពួកគេ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “មើល៍! អា​មេយល់សប្តិ​នោះ​មកដល់​ហើយ​!


រីឯ​អ៊ីស្រាអែល​ស្រឡាញ់​យ៉ូសែប​ជាង​កូនប្រុស​ទាំងអស់​របស់គាត់ ពីព្រោះ​យ៉ូសែប​ជា​កូន​ក្នុង​វ័យជរា​របស់​គាត់ ហើយ​គាត់​បាន​ធ្វើ​អាវវែង​ចម្រុះពណ៌​ឲ្យ​យ៉ូសែប​។


ពួកគេ​តបថា​៖ “យើងខ្ញុំ​ជា​បាវបម្រើ​របស់លោក មាន​បងប្អូន​ដប់ពីរ​នាក់ ជា​កូនប្រុស​របស់​បុរស​ម្នាក់​នៅ​ដែនដី​កាណាន​។ មើល៍! សព្វថ្ងៃ​កូនពៅ​នៅជាមួយ​ឪពុក​របស់យើងខ្ញុំ រីឯ​ម្នាក់ទៀត មិនមាន​គាត់​ទៀតទេ”។


យ៉ាកុប​ឪពុក​របស់ពួកគេ​និយាយ​នឹង​ពួកគេ​ថា​៖ “ពួកឯង​បាន​ធ្វើឲ្យ​យើង​បាត់បង់កូន​——​មិនមាន​យ៉ូសែប​ទៀតទេ ហើយក៏​មិនមាន​ស៊ីម្មាន​ទៀត​ដែរ ហើយ​ឥឡូវនេះ ពួកឯង​ចង់​យក​បេនយ៉ាមីន​ទៀត​។ ការទាំងអស់​នេះ​បាន​កើតឡើង​ទាស់នឹង​យើង​ហើយ​!”។


ប៉ុន្តែ​យ៉ាកុប​និយាយថា​៖ “កូនប្រុស​របស់យើង​ចុះទៅ​ជាមួយ​ពួកឯង​មិនបានឡើយ ដ្បិត​បងប្រុស​របស់វា​បាន​ស្លាប់​ហើយ នៅសល់​តែ​វា​ប៉ុណ្ណោះ​។ បើសិន​វា​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ​ដែល​ពួកឯង​ទៅ នោះ​ពួកឯង​នឹង​នាំ​សក់ស្កូវ​របស់យើង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់​ទាំង​ទុក្ខព្រួយ​ហើយ”៕


ពួក​កូនប្រុស​របស់​បេនយ៉ាមីន មាន​បេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន់ អេហ៊ី រ៉ុស មូភីម ហ៊ូភីម និង​អើឌ​។


យូដា​អើយ បងប្អូន​របស់ឯង​នឹង​សរសើរ​ឯង ដៃ​របស់ឯង​នឹង​នៅលើ ក​របស់​ខ្មាំងសត្រូវ​ឯង ពួក​កូនប្រុស​របស់​ឪពុក​ឯង​នឹង​ក្រាបចុះ​នៅចំពោះ​ឯង​។


នៅពេល​ព្រះអង្គ​យាង​មកជិត​ទ្វារ​ក្រុង មើល៍! មាន​មនុស្ស​ស្លាប់​ម្នាក់​ជា​កូនប្រុស​តែមួយ​របស់​ម្ដាយ​ដែល​ជា​ស្ត្រីមេម៉ាយ ត្រូវបាន​សែងចេញ​មក ហើយ​មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ពី​ទីក្រុង​នោះ នៅ​ជាមួយ​គាត់​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម