ដោយយល់ដល់ពួកបងប្អូន និងពួកមិត្តសម្លាញ់របស់ខ្ញុំ ខ្ញុំនឹងពោលថា៖ “សូមឲ្យមានសេចក្ដីសុខសាន្តនៅខាងក្នុងនាង”។
ភីលីព 2:2 - ព្រះគម្ពីរខ្មែរសាកល នោះចូរអ្នករាល់គ្នាមានចិត្តតែមួយ ដោយមានសេចក្ដីស្រឡាញ់តែមួយ វិញ្ញាណតែមួយ និងគំនិតតែមួយ ដើម្បីបំពេញអំណររបស់ខ្ញុំ។ Khmer Christian Bible ចូរបំពេញអំណររបស់ខ្ញុំចុះ ដោយអ្នករាល់គ្នាមានគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ មានចិត្ដរួបរួមគ្នា ហើយមានឆន្ទៈតែមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះចូរបំពេញអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ ទាំងរួមចិត្តគ្នា ហើយមានគំនិតតែមួយចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបំពេញអំណររបស់ខ្ញុំ ដោយបងប្អូនមានចិត្តគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ មានចិត្តថ្លើមតែមួយ និងមានឆន្ទៈតែមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះចូរបំពេញសេចក្ដីអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិត មានសេចក្ដីស្រឡាញ់តែ១ ទាំងរួបរួមចិត្តគ្នា ហើយគិតតែផ្លូវ១ដូចគ្នាចុះ អាល់គីតាប សូមបំពេញអំណររបស់ខ្ញុំ ដោយបងប្អូនមានចិត្ដគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ មានចិត្ដថ្លើមតែមួយ និងមានឆន្ទៈតែមួយ។ |
ដោយយល់ដល់ពួកបងប្អូន និងពួកមិត្តសម្លាញ់របស់ខ្ញុំ ខ្ញុំនឹងពោលថា៖ “សូមឲ្យមានសេចក្ដីសុខសាន្តនៅខាងក្នុងនាង”។
អ្នកដែលយកកូនក្រមុំ គឺកូនកំលោះ រីឯមិត្តសម្លាញ់របស់កូនកំលោះដែលឈរស្ដាប់គាត់ ក៏មានអំណរអរសប្បាយដោយសារតែសំឡេងរបស់កូនកំលោះ ដូច្នេះអំណររបស់ខ្ញុំនេះត្រូវបានបំពេញហើយ។
ពួកគេទាំងអស់គ្នាតែងតែផ្ចង់ស្មារតីដោយមានចិត្តតែមួយក្នុងការអធិស្ឋាន ជាមួយស្ត្រីៗ និងម៉ារាម្ដាយរបស់ព្រះយេស៊ូវ ព្រមទាំងប្អូនៗរបស់ព្រះអង្គផង។
ពួកគេផ្ចង់ស្មារតីជួបជុំគ្នាដោយមានចិត្តតែមួយនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ ព្រមទាំងកាច់នំប៉័ងនៅតាមផ្ទះផង ហើយហូបអាហារជាមួយគ្នាដោយអំណរ និងចិត្តស្មោះ
មានទីសម្គាល់ និងការអស្ចារ្យជាច្រើនកើតឡើងនៅក្នុងចំណោមប្រជាជនតាមរយៈដៃរបស់ពួកសាវ័ក ហើយអ្នកជឿទាំងអស់គ្នាមានចិត្តតែមួយជួបជុំគ្នានៅរបៀងសាឡូម៉ូន
ចូរមានចិត្តតែមួយចំពោះគ្នាទៅវិញទៅមក; កុំមានគំនិតឆ្មើងឆ្មៃឡើយ ផ្ទុយទៅវិញ ចូរសេពគប់ជាមួយមនុស្សតូចទាប; កុំគិតថាខ្លួនឯងមានប្រាជ្ញាឡើយ។
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ឲ្យអ្នកទាំងអស់គ្នាយល់ស្របគ្នាទៅវិញទៅមក ហើយកុំឲ្យមានការបាក់បែកគ្នាក្នុងចំណោមអ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ឲ្យអ្នករាល់គ្នាសាមគ្គីគ្នាដោយមានគំនិតតែមួយ និងបំណងតែមួយ។
ជាទីបញ្ចប់ បងប្អូនអើយ ចូរអ្នករាល់គ្នាអរសប្បាយ! ចូរឲ្យបានគ្រប់លក្ខណ៍ ចូរទទួលការកម្សាន្តចិត្ត ចូរមានចិត្តតែមួយ ចូរនៅសុខជាមួយគ្នា នោះព្រះនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។
ខ្ញុំបានសរសេរសេចក្ដីនេះ ដើម្បីកាលណាខ្ញុំមកដល់ ខ្ញុំមិនព្រួយចិត្តដោយសារតែអ្នកដែលគួរតែធ្វើឲ្យខ្ញុំអរសប្បាយ ពីព្រោះខ្ញុំជឿជាក់លើអ្នកទាំងអស់គ្នាថា អំណររបស់ខ្ញុំ គឺជាអំណររបស់អ្នកទាំងអស់គ្នាដែរ។
មិនគ្រាន់តែដោយការមកដល់របស់គាត់ប៉ុណ្ណោះទេ គឺថែមទាំងដោយការកម្សាន្តចិត្តដែលគាត់ទទួលពីអ្នករាល់គ្នាដែរ នៅពេលគាត់បានប្រាប់យើងអំពីការនឹករលឹករបស់អ្នករាល់គ្នា អំពីទុក្ខព្រួយរបស់អ្នករាល់គ្នា និងអំពីចិត្តឆេះឆួលរបស់អ្នករាល់គ្នាចំពោះខ្ញុំ ធ្វើឲ្យខ្ញុំអរសប្បាយកាន់តែខ្លាំងឡើង។
ចូរកាន់ខ្ជាប់នូវព្រះបន្ទូលនៃជីវិត ដើម្បីឲ្យខ្ញុំមានមោទនភាពនៅថ្ងៃរបស់ព្រះគ្រីស្ទ ដែលខ្ញុំមិនបានរត់ដោយឥតប្រយោជន៍ ឬធ្វើការនឿយហត់ដោយឥតប្រយោជន៍ឡើយ។
ជាការពិត ខ្ញុំគ្មានអ្នកណាទៀតដែលមានចិត្តតែមួយ ដែលនឹងយកចិត្តទុកដាក់ចំពោះអ្នករាល់គ្នាពិតប្រាកដឡើយ
ដ្បិតទោះបីជាខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងសាច់ឈាមក៏ដោយ ក៏ខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណ ព្រមទាំងអរសប្បាយដែលឃើញសណ្ដាប់ធ្នាប់ និងភាពមាំមួននៃជំនឿរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ។
បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណជានិច្ចដល់ព្រះ អំពីអ្នករាល់គ្នា ពីព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាផលដំបូងសម្រាប់សេចក្ដីសង្គ្រោះ តាមរយៈការញែកជាវិសុទ្ធរបស់ព្រះវិញ្ញាណ និងតាមរយៈជំនឿលើសេចក្ដីពិត។
ពេលនឹកឃើញទឹកភ្នែករបស់អ្នក ខ្ញុំក៏ចង់ជួបអ្នកយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំបានពេញដោយអំណរ។
មែនហើយ ប្អូនអើយ! សូមធ្វើឲ្យខ្ញុំមានអំណរពីអ្នក ក្នុងព្រះអម្ចាស់ផង សូមធ្វើឲ្យដួងចិត្តរបស់ខ្ញុំស្រស់ស្រាយឡើងវិញក្នុងព្រះគ្រីស្ទផង។
ខ្ញុំអរសប្បាយខ្លាំងណាស់ ដោយឃើញថាមានអ្នកខ្លះក្នុងចំណោមកូនៗរបស់អ្នកដើរក្នុងសេចក្ដីពិត ស្របតាមសេចក្ដីបង្គាប់ដែលយើងបានទទួលពីព្រះបិតា។
ខ្ញុំគ្មានអំណរណាខ្លាំងជាងការទាំងនេះទេ គឺដែលឮថាកូនៗរបស់ខ្ញុំកំពុងដើរក្នុងសេចក្ដីពិត។