Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 5:12 - ព្រះគម្ពីរខ្មែរសាកល

12 មាន​ទីសម្គាល់ និង​ការអស្ចារ្យ​ជាច្រើន​កើតឡើង​នៅក្នុងចំណោម​ប្រជាជន​តាមរយៈ​ដៃ​របស់​ពួក​សាវ័ក ហើយ​អ្នកជឿ​ទាំងអស់គ្នា​មានចិត្តតែមួយ​ជួបជុំគ្នា​នៅ​របៀង​សាឡូម៉ូន

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 មាន​ទីសំគាល់​ និង​ការ​អស្ចារ្យ​ជាច្រើន​បាន​កើតឡីង​នៅ​ក្នុង​ចំណោម​ប្រជាជន​ តាមរយៈ​ដៃ​របស់​ពួក​សាវក​ ហើយ​ពួកគេ​ទាំង​អស់​គ្នា​មាន​ចិត្ដ​គំនិត​តែ​មួយ​នៅ​ក្នុង​សាលា​សំណាក់​សាឡូម៉ូន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 មាន​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ជា​ច្រើន​កើត​ឡើង​ក្នុង​ចំណោម​ប្រ‌ជាជន តាម​រយៈ​ពួក​សាវក ហើយ​គេ​ទាំង​អស់​មូល​ចិត្ត​គ្នាតែ​មួយ នៅ​ក្នុង​ថែវ​ព្រះបាទ​សាឡូ‌ម៉ូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 សាវ័ក​បាន​នាំ​គ្នា​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ជា​ច្រើន នៅ​ក្នុង​ចំណោម​ប្រជា‌ជន។ អ្នក​ជឿ​ទាំង​អស់​រួម​ចិត្ត​គំនិត​គ្នា គេ​ឈរ​នៅ​តាម​ថែវ​សាឡូម៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 មាន​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ជា​ច្រើន​ទៀត ដែល​កើត​មក​ក្នុង​ពួក​ជន ដោយ‌សារ​ដៃ​ពួក​សាវក (គេ​បាន​ស្រុះ​ចិត្ត​ទាំង​អស់​គ្នា នឹង​នៅ​ក្នុង​បាំង‌សាច​សាឡូម៉ូន

សូមមើលជំពូក ចម្លង

អាល់គីតាប

12 សាវ័ក​បាន​នាំ​គ្នា​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ និង​អំណាច​ជា​ច្រើន នៅ​ក្នុង​ចំណោម​ប្រជា‌ជន។ អ្នក​ជឿ​ទាំង​អស់​រួម​ចិត្ដ​គំនិត​គ្នា គេ​ឈរ​នៅ​តាម​បរិវេណ​ស៊ូឡៃម៉ាន។

សូមមើលជំពូក ចម្លង




កិច្ចការ 5:12
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកសិស្ស​ក៏​ចេញទៅ​ប្រកាស​ដំណឹងល្អ​នៅ​គ្រប់ទីកន្លែង ហើយ​ព្រះអម្ចាស់​ទ្រង់​ធ្វើការជាមួយ​ពួកគេ ព្រមទាំង​បញ្ជាក់​ព្រះបន្ទូល​ដោយ​ទីសម្គាល់​នានា​ដែល​ជាប់តាម​ផង​​៕​៚


ព្រះយេស៊ូវ​កំពុង​យាង​ក្នុង​ព្រះវិហារ តាម​របៀង​សាឡូម៉ូន​។


ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“ប្រសិនបើ​អ្នករាល់គ្នា​មិន​ឃើញ​ទីសម្គាល់ និង​ការអស្ចារ្យ​ទេ អ្នករាល់គ្នា​មិន​ជឿ​សោះឡើយ”។


ពួកគេ​ទាំងអស់គ្នា​តែងតែ​ផ្ចង់ស្មារតី​ដោយមានចិត្តតែមួយ​ក្នុង​ការអធិស្ឋាន ជាមួយ​ស្ត្រី​ៗ និង​ម៉ារា​ម្ដាយ​របស់​ព្រះយេស៊ូវ ព្រមទាំង​ប្អូន​ៗ​របស់​ព្រះអង្គ​ផង​។


យ៉ាងណាមិញ ប៉ូល និងបារណាបាស​ស្នាក់នៅ​ទីនោះ​អស់រយៈពេលយ៉ាងយូរ ទាំង​ប្រកាសយ៉ាងក្លាហាន​ដោយនូវ​ព្រះអម្ចាស់​។ ព្រះអម្ចាស់​ក៏​ធ្វើបន្ទាល់​អំពី​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ ដោយ​ប្រទានឲ្យមាន​ទីសម្គាល់ និង​ការអស្ចារ្យ​កើតឡើង​តាមរយៈ​ដៃ​របស់​ពួកគេ​។


នាង​ចេះតែ​ធ្វើ​ដូច្នេះ​ជាច្រើន​ថ្ងៃ​។ ប៉ូល​ធុញទ្រាន់ ក៏​បែរមក​និយាយ​នឹង​វិញ្ញាណ​នោះ​ថា​៖ “ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​បង្គាប់​ឯង​ឲ្យ​ចេញ​ពី​នាង​ទៅ​!”។ នោះ​វា​ក៏​ចេញមក​ភ្លាម​។


ព្រះ​ទ្រង់​ធ្វើ​ការអស្ចារ្យ​មិន​ធម្មតា តាមរយៈ​ដៃ​របស់​ប៉ូល


ពួកគេ​ផ្ចង់ស្មារតី​ជួបជុំគ្នា​ដោយមានចិត្តតែមួយ​នៅក្នុង​ព្រះវិហារ​ជា​រៀងរាល់ថ្ងៃ ព្រមទាំង​កាច់​នំប៉័ង​នៅតាម​ផ្ទះ​ផង ហើយ​ហូប​អាហារ​ជាមួយគ្នា​ដោយ​អំណរ និង​ចិត្ត​ស្មោះ


ក្រោយពី​ការនេះ​បាន​កើតឡើង អ្នក​ឯទៀត​នៅ​កោះ​នោះ​ដែល​មានជំងឺ​ក៏​ចូលមក​ដែរ ហើយ​ពួកគេ​ក៏​ត្រូវបាន​ប្រោសឲ្យជា​។


នៅពេល​បុរសនោះ​កំពុង​តាមជាប់​ពេត្រុស និង​យ៉ូហាន ប្រជាជន​ទាំងអស់​ក៏​ស្រឡាំងកាំង ហើយ​នាំគ្នារត់មក​រក​ពួកគេ នៅត្រង់​របៀង​មួយ​ដែល​គេ​ហៅថា “របៀង​សាឡូម៉ូន”។


ក្នុងពេលដែល​ព្រះអង្គ​លូក​ព្រះហស្ត​របស់ព្រះអង្គ​មក​ដើម្បីឲ្យ​ការប្រោសឲ្យជា ទីសម្គាល់ និង​ការអស្ចារ្យ បាន​កើតឡើង​តាមរយៈ​ព្រះនាម​របស់​ព្រះយេស៊ូវ​អ្នកបម្រើ​ដ៏វិសុទ្ធ​របស់ព្រះអង្គ”។


នៅ​ទីនោះ គាត់​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេនាស​។ គាត់​ជា​មនុស្ស​ស្លាប់មួយចំហៀងខ្លួន​ដែល​ដេក​នៅលើ​គ្រែ​ប្រាំបី​ឆ្នាំ​មកហើយ​។


នៅពេល​ឲ្យ​ពួកគេ​ទាំងអស់គ្នា​ចេញទៅ​ខាងក្រៅ ពេត្រុស​ក៏​លុតជង្គង់​អធិស្ឋាន រួច​បែរមក​រក​សព និយាយថា​៖ “តេប៊ីថា​អើយ ចូរ​ក្រោកឡើង​!”។ ពេលនោះ នាង​ក៏​បើក​ភ្នែក ហើយ​នៅពេល​ឃើញ​ពេត្រុស នាង​ក៏​ក្រោកអង្គុយ​។


ព្រមទាំង​តាមរយៈ​អំណាច​នៃ​ទីសម្គាល់ ការអស្ចារ្យ និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​របស់​ព្រះ​។ ជាលទ្ធផល ខ្ញុំ​បាន​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ពាសពេញ​គ្រប់ទីកន្លែង ចាប់ពី​យេរូសាឡិម​រហូតដល់​អ៊ីលីរីកុន​។


សញ្ញាសម្គាល់​ដែលបញ្ជាក់ថាខ្ញុំជា​សាវ័ក ប្រាកដជា​ត្រូវបាន​សម្ដែង​នៅក្នុងចំណោម​អ្នករាល់គ្នា តាមរយៈ​ការអត់ធ្មត់​បំផុត ដោយ​ទីសម្គាល់ ការអស្ចារ្យ និង​មហិទ្ធិឫទ្ធិ​។


ព្រះ​បាន​ធ្វើបន្ទាល់ ដោយ​ទីសម្គាល់ ការអស្ចារ្យ និង​មហិទ្ធិឫទ្ធិ​ផ្សេងៗ ព្រមទាំង​ដោយ​អំណោយទាន​ពី​ព្រះវិញ្ញាណដ៏វិសុទ្ធ ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម