ពួកគាត់បានរអ៊ូរទាំនៅក្នុងរោងរបស់ខ្លួន ហើយមិនស្ដាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាឡើយ។
ភីលីព 2:14 - ព្រះគម្ពីរខ្មែរសាកល ចូរធ្វើគ្រប់ការទាំងអស់ដោយគ្មានការរអ៊ូរទាំ ឬការប្រកែក Khmer Christian Bible ចូរធ្វើអ្វីៗទាំងអស់ដោយមិនរអ៊ូរទាំ និងប្រកែកឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរធ្វើកិច្ចការទាំងអស់ ដោយឥតរអ៊ូរទាំ ឬជជែកតវ៉ាឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក អាល់គីតាប ចូរធ្វើកិច្ចការទាំងអស់ ដោយឥតរអ៊ូរទាំ ឬជជែកតវ៉ាឡើយ |
ពួកគាត់បានរអ៊ូរទាំនៅក្នុងរោងរបស់ខ្លួន ហើយមិនស្ដាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាឡើយ។
ការក្រអឺតក្រទមបង្កើតតែជម្លោះប៉ុណ្ណោះ រីឯប្រាជ្ញាវិញ នៅជាមួយអ្នកដែលទទួលការណែនាំ។
ដ្បិតប្រេងក្រអូបនេះអាចលក់បានជាងបីរយឌេណារី ហើយចែកឲ្យអ្នកក្របាន”។ ដូច្នេះពួកគេក៏ស្ដីឲ្យនាង។
នៅពេលមកដល់សិស្សឯទៀត ពួកគេក៏ឃើញហ្វូងមនុស្សមួយក្រុមធំនៅជុំវិញសិស្សទាំងនោះ ព្រមទាំងឃើញពួកគ្រូវិន័យកំពុងប្រកែកនឹងពួកគេ។
ពួកផារិស៊ី និងពួកគ្រូវិន័យរបស់ពួកគេក៏រអ៊ូរទាំដាក់ពួកសិស្សរបស់ព្រះអង្គថា៖ “ម្ដេចក៏អ្នករាល់គ្នាស៊ីផឹកជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?”។
ក្រោយពីប៉ូល និងបារណាបាសមានការប្រកែក និងការដេញដោលគ្នាមិនតិចជាមួយអ្នកទាំងនោះ គេក៏កំណត់ឲ្យប៉ូល និងបារណាបាស ព្រមទាំងអ្នកខ្លះទៀតពីចំណោមពួកគេឡើងទៅជួបពួកសាវ័ក និងពួកចាស់ទុំនៅយេរូសាឡិម ដើម្បីនិយាយអំពីបញ្ហានេះ។
ពេលនោះ មានការប្រកែកគ្នាយ៉ាងខ្លាំងកើតឡើង រហូតដល់អ្នកទាំងពីរបែកផ្លូវគ្នា។ បារណាបាសក៏យកម៉ាកុសទៅជាមួយ ហើយចុះសំពៅទៅស៊ីពរ៍។
ក្រោយពីមានការដេញដោលគ្នាជាច្រើន ពេត្រុសក៏ក្រោកឡើង និយាយនឹងពួកគេថា៖ “បងប្អូនអើយ អ្នករាល់គ្នាដឹងហើយថា តាំងពីគ្រាដំបូង ព្រះបានជ្រើសរើសពីចំណោមអ្នករាល់គ្នា ឲ្យពួកសាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អតាមរយៈមាត់របស់ខ្ញុំ ហើយបានជឿ។
នៅគ្រានោះ កាលចំនួនសិស្សកំពុងកើនឡើង មានការរអ៊ូរទាំពីជនជាតិយូដាដែលនិយាយក្រិក ទាស់នឹងជនជាតិយូដាដែលនិយាយហេព្រើរ ពីព្រោះពួកស្ត្រីមេម៉ាយរបស់ពួកគេមិនត្រូវបានអើពើអំពីចំណែកប្រចាំថ្ងៃ។
បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យប្រុងប្រយ័ត្ននឹងពួកអ្នកដែលបង្កការបាក់បែក និងបង្កហេតុបណ្ដាលឲ្យជំពប់ដួល ផ្ទុយពីសេចក្ដីបង្រៀនដែលអ្នករាល់គ្នាបានទទួល។ ចូរបែរចេញពីអ្នកទាំងនោះ។
កុំឲ្យយើងរអ៊ូរទាំ ដូចដែលអ្នកខ្លះក្នុងពួកគាត់បានរអ៊ូរទាំឡើយ ជាលទ្ធផល អ្នកទាំងនោះត្រូវមេបំផ្លាញសម្លាប់។
តាមពិតខ្ញុំខ្លាច ក្រែងលោនៅពេលខ្ញុំមកដល់ ខ្ញុំនឹងឃើញថាអ្នករាល់គ្នាមិនដូចដែលខ្ញុំប្រាថ្នា ហើយអ្នករាល់គ្នាក៏ឃើញថាខ្ញុំមិនដូចដែលអ្នករាល់គ្នាប្រាថ្នាដែរ គឺខ្ញុំខ្លាច ក្រែងលោមានការឈ្លោះប្រកែក ការឈ្នានីស ភាពក្ដៅក្រហាយ ការទាស់ទែង ការមួលបង្កាច់ ការនិយាយដើម ការអួតបំប៉ោង និងភាពច្របូកច្របល់។
ប៉ុន្តែប្រសិនបើអ្នករាល់គ្នាប្រខាំគ្នា ហើយត្របាក់គ្នាដូច្នេះ ចូរប្រយ័ត្នទៅ! ក្រែងលោអ្នករាល់គ្នាបានបំផ្លាញគ្នាទៅវិញទៅមក។
កុំធ្វើអ្វីដោយចិត្តទាស់ទែង ឬដោយចិត្តចង់បានកិត្តិយសឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរចាត់ទុកអ្នកដទៃថាប្រសើរជាងខ្លួន ដោយបន្ទាបខ្លួនចុះ។
ក៏សូមឲ្យតម្លៃអ្នកទាំងនោះខ្ពស់បំផុតដោយសេចក្ដីស្រឡាញ់ ព្រោះតែការងាររបស់ពួកគេផង។ ចូរនៅសុខជាមួយគ្នាចុះ។
ត្រូវប្រាកដថា កុំឲ្យអ្នកណាតបសងនឹងការអាក្រក់ដោយការអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរស្វែងរកការល្អជានិច្ច ទាំងសម្រាប់គ្នាទៅវិញទៅមក ទាំងសម្រាប់មនុស្សទាំងអស់។
ចូរស្វែងរកសេចក្ដីសុខសាន្ត និងភាពវិសុទ្ធជាមួយមនុស្សទាំងអស់ ដ្បិតបើអ្នកណាគ្មានភាពវិសុទ្ធ អ្នកនោះនឹងមិនឃើញព្រះអម្ចាស់ឡើយ។
ដ្បិតកំហឹងរបស់មនុស្ស មិនអាចសម្រេចបាននូវសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះបានឡើយ។
ប៉ុន្តែប្រសិនបើមានការឈ្នានីសដ៏ល្វីងជូរចត់ និងការទាស់ទែងក្នុងចិត្តអ្នករាល់គ្នា នោះកុំអួតខ្លួន ហើយភូតភរទាស់នឹងសេចក្ដីពិតឡើយ។
បងប្អូនអើយ កុំរអ៊ូរទាំដាក់គ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យត្រូវបានជំនុំជម្រះ។ មើល៍! ចៅក្រមឈរនៅមាត់ទ្វារហើយ!
ចូរបែរចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ ចូរស្វែងរកសន្តិភាព ហើយដេញតាមវា;
អ្នកទាំងនោះជាអ្នករអ៊ូរទាំ និងជាអ្នកចាប់កំហុសគេ ដែលដើរតាមតណ្ហារបស់ខ្លួន។ មាត់របស់ពួកគេនិយាយពាក្យអួតអាង ទាំងបញ្ចើចបញ្ចើគេដើម្បីបានផលប្រយោជន៍។