Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:30 - ព្រះគម្ពីរខ្មែរសាកល

30 ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​របស់​ពួកគេ​ក៏​រអ៊ូរទាំ​ដាក់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “ម្ដេចក៏​អ្នករាល់គ្នា​ស៊ីផឹក​ជាមួយ​អ្នកទារពន្ធ និង​មនុស្សបាប​ដូច្នេះ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 ដូច្នេះ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​របស់​គេ​ ក៏​រអ៊ូ​ដាក់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ហេតុ​ដូចម្ដេច​បាន​ជា​អ្នក​រាល់គ្នា​ស៊ី​ផឹក​ជាមួយ​ពួក​អ្នក​ទារ​ពន្ធ​ដារ​ និង​ពួក​មនុស្ស​បាប​ដូច្នេះ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ពួក​អាចារ្យ និង​ពួក​ផារិស៊ី​រអ៊ូរទាំ​ប្រាប់​សិស្ស​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​បរិ‌ភោគ​ជា​មួយ​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​អាចារ្យ*​ពី​គណៈ‌ផារីស៊ី ទាស់​ចិត្ត​យ៉ាង​ខ្លាំង គេ​និយាយ​ទៅ​កាន់​ក្រុម​សិស្ស*​របស់​ព្រះអង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ពួក​អាចារ្យ​នឹង​ពួក​ផារិស៊ី គេ​ឌុក‌ដាន់​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​បរិភោគ​ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ នឹង​មនុស្ស​មាន​បាប​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ពួក​ខាង​គណៈ‌ផារីស៊ និង​ពួក​តួន​ពី​គណៈ‌ផារីស៊ី ទាស់​ចិត្ដ​យ៉ាង​ខ្លាំង គេ​និយាយ​ទៅ​កាន់​ក្រុម​សិស្ស​របស់​អ៊ីសា​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




លូកា 5:30
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​ពួកអ្នកដែល​ពោលថា​: ‘ចូរ​ឈរនៅ​ដោយឡែក​ទៅ កុំ​ចូលមកជិត​អញ​ឡើយ ពីព្រោះ​អញ​វិសុទ្ធ​ជាង​ឯង’។ អ្នកទាំងនោះ​ជា​ផ្សែង​នៅ​រន្ធច្រមុះ​របស់យើង ជា​ភ្លើង​ដែល​ឆេះ​វាល់ព្រឹកវាល់ល្ងាច​។


តាមពិត ប្រសិនបើ​អ្នករាល់គ្នា​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​អ្នករាល់គ្នា តើ​អ្នករាល់គ្នា​នឹង​បាន​រង្វាន់​អ្វី? សូម្បីតែ​ពួក​អ្នកទារពន្ធ​ក៏​មិន​ធ្វើ​ដូច្នោះ​ដែរ​ទេ​ឬ​?


ពេល​ឃើញ​ដូច្នេះ ពួកផារិស៊ី​ក៏​និយាយ​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “ម្ដេចក៏​គ្រូ​របស់អ្នករាល់គ្នា​ហូប​ជាមួយ​អ្នកទារពន្ធ និង​មនុស្សបាប​ដូច្នេះ​?”។


ពួកគ្រូវិន័យរបស់ផារិស៊ី​ឃើញ​ថា​ព្រះអង្គ​សោយ​ជាមួយ​មនុស្សបាប និង​អ្នកទារពន្ធ ក៏​និយាយ​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “ម្ដេចក៏​គាត់​ហូប​ជាមួយ​អ្នកទារពន្ធ និង​មនុស្សបាប​ដូច្នេះ​?”។


ជាការពិត ពួកផារិស៊ី និង​ជនជាតិយូដា​ទាំងអស់​កាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​របស់​ចាស់បុរាណ គឺ​ពួកគេ​មិន​ហូប​ឡើយ ប្រសិនបើ​មិន​បាន​លាង​ដៃ​តាមពិធី​ទេ​។


ព្រះអង្គ​ទ្រង់​សួរ​ថា​៖“តើ​អ្នករាល់គ្នា​ប្រកែក​នឹង​ពួកគេ​អំពី​អ្វី​?”។


ពួកផារិស៊ី​នោះ​បាន​ឈរ​អធិស្ឋាន​សេចក្ដីទាំងនេះ​នឹង​ខ្លួនឯងថា​: ‘ព្រះ​អើយ ទូលបង្គំ​អរព្រះគុណ​ព្រះអង្គ ដែល​ទូលបង្គំ​មិន​ដូច​មនុស្ស​ឯទៀត​ដែល​ជា​មនុស្ស​ជំរិតគេ មនុស្ស​ទុច្ចរិត មនុស្សផិតក្បត់ ហើយក៏​មិន​ដូច​អ្នកទារពន្ធ​នេះដែរ​។


នៅពេល​ឃើញ​ដូច្នេះ មនុស្ស​ទាំងអស់​ក៏​រអ៊ូរទាំ​ថា​៖ “លោក​ចូលទៅ​ស្នាក់នៅ​ជាមួយ​មនុស្សបាប”។


នៅ​គ្រានោះ មាន​ថ្ងៃ​មួយ​ដែល​ព្រះយេស៊ូវ​កំពុងតែ​បង្រៀន ហើយ​មាន​ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​អង្គុយ​នៅទីនោះ​។ ពួកគេ​បាន​មក​ពី​គ្រប់​ភូមិ​ក្នុង​កាលីឡេ យូឌា និង​យេរូសាឡិម​។ ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ស្ថិតនៅ​ក្នុង​ព្រះអង្គ ដើម្បី​ប្រោសឲ្យជា​។


ពួកគ្រូវិន័យ និងពួកផារិស៊ី​ក៏​ចាប់ផ្ដើម​រិះគិត​ថា​៖ “តើ​អ្នកនេះ​ដែល​និយាយ​ពាក្យប្រមាថព្រះ ជា​នរណា​? ក្រៅពី​ព្រះ​តែមួយអង្គ​គត់ តើ​នរណា​អាច​លើកលែងទោស​បាប​បាន​?”។


រីឯ​កូនមនុស្ស​បាន​មក ទាំង​ហូប​ទាំង​ផឹក អ្នករាល់គ្នា​ក៏​ថា​: ‘មើល៍! មនុស្ស​ល្មោភស៊ី និង​ល្មោភផឹក ជា​មិត្តភក្ដិ​របស់​អ្នកទារពន្ធ និង​មនុស្សបាប​!’។


ពួកផារិស៊ី​ម្នាក់​នោះ​ដែល​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ ក៏​និយាយ​ក្នុងចិត្ត​ថា​៖ “បើសិន​អ្នកនេះ​ជា​ព្យាការី​មែន គាត់​មុខជា​ដឹង​ថា ស្ត្រី​ដែល​កំពុង​ពាល់​គាត់​ជា​អ្នកណា ហើយ​ជា​មនុស្ស​បែបណា​មិនខាន ដ្បិត​នាង​ជា​មនុស្សបាប”។


ដូច្នេះ ពួកគេ​ស្រែកឡើង​យ៉ាងខ្លាំង​។ មាន​គ្រូវិន័យ​ខាង​គណៈ​ផារិស៊ី​ខ្លះ​ក្រោកឡើង ប្រកែកយ៉ាងខ្លាំង​ថា​៖ “យើង​ឃើញថា គ្មាន​កំហុស​អ្វី​ក្នុង​បុរស​នេះ​ឡើយ​។ ប្រហែល​មាន​វិញ្ញាណ ឬ​ទូតសួគ៌​និយាយ​នឹង​គាត់​ទេដឹង​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម