Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 15:39 - ព្រះគម្ពីរខ្មែរសាកល

39 ពេលនោះ មាន​ការប្រកែកគ្នាយ៉ាងខ្លាំង​កើតឡើង រហូតដល់​អ្នកទាំងពីរ​បែកផ្លូវ​គ្នា​។ បារណាបាស​ក៏​យក​ម៉ាកុស​ទៅ​ជាមួយ ហើយ​ចុះសំពៅ​ទៅ​ស៊ីពរ៍​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

39 ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​ដូច្នេះ​ ពួកគេ​ក៏​ចែក​ផ្លូវ​គ្នា​ គឺ​លោក​បារណាបាស​បាន​យក​លោក​ម៉ាកុស​ចុះ​សំពៅ​ជាមួយ​ទៅ​កោះ​គីប្រុស​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 លោក​ទាំង​ពីរ​មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​ខ្លាំង រហូត​ដល់ពួក​លោក​បែក​ផ្លូវ​គ្នា។ លោក​បា‌ណា‌បាស​យក​លោក​ម៉ាកុស​ទៅ​ជាមួយ ហើយ​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 លោក​ទាំង​ពីរ​ក៏​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​បែក​ផ្លូវ​គ្នា។ លោក​បារណា‌បាស​បាន​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ រួច​ចុះ​សំពៅ​ឆ្ពោះ​ទៅ​កោះ​គីប្រុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ដូច្នេះ គេ​មាន​ការណ៍​ទាស់‌ទែង​គ្នា​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​បែក​ចេញ​ពី​គ្នា ឯ​បា‌ណា‌បាស គាត់​យក​ម៉ាកុស​ចុះ​សំពៅ​ទៅ​ឯ​កោះ​គីប្រុស

សូមមើលជំពូក ចម្លង

អាល់គីតាប

39 អ្នក​ទាំង​ពីរ​ក៏​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​បែក​ផ្លូវ​គ្នា។ លោក​បារណា‌បាស បាន​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ រួច​ចុះ​សំពៅ​ឆ្ពោះ​ទៅ​កោះ​គីប្រុស។

សូមមើលជំពូក ចម្លង




កិច្ចការ 15:39
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ពួកគាត់​ធ្វើឲ្យ​វិញ្ញាណ​របស់លោក​ល្វីងជូរចត់ នោះ​លោក​ក៏​និយាយឥតបើគិត​ដោយ​បបូរមាត់​របស់លោក​។


ទូលបង្គំ​បាន​ឃើញថា មាន​ដែនកំណត់​នៃ​សេចក្ដីគ្រប់លក្ខណ៍​គ្រប់យ៉ាង រីឯ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ធំទូលាយ​ក្រៃលែង​។


តាមពិត គ្មាន​មនុស្ស​សុចរិត​នៅលើ​ផែនដី ដែល​ធ្វើ​ការ​ល្អ ហើយ​មិន​ប្រព្រឹត្តបាប​នោះ​ឡើយ​។


ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុងចំណោម​ពួកគេ ជា​អ្នក​ស៊ីពរ៍ និង​អ្នកគីរេន បាន​មកដល់​អាន់ទីយ៉ូក ហើយ​និយាយ​ទៅកាន់​ជនជាតិក្រិក​ដែរ ដោយ​ផ្សាយដំណឹងល្អ​អំពី​ព្រះអម្ចាស់​យេស៊ូវ​។


កាល​បាន​យល់​ហើយ ពេត្រុស​ក៏​ទៅ​ផ្ទះ​របស់​ម៉ារា​ម្ដាយ​របស់​យ៉ូហាន ដែល​គេ​ហៅថា​ម៉ាកុស ជា​កន្លែងដែល​មាន​មនុស្ស​ជាច្រើន​ជួបជុំគ្នា​អធិស្ឋាន។


ក្រោយពី​ប៉ូល និង​បារណាបាស​មាន​ការប្រកែក និង​ការដេញដោលគ្នា​មិន​តិច​ជាមួយ​អ្នកទាំងនោះ គេ​ក៏​កំណត់​ឲ្យ​ប៉ូល និង​បារណាបាស ព្រមទាំង​អ្នកខ្លះ​ទៀត​ពីចំណោម​ពួកគេ​ឡើងទៅ​ជួប​ពួក​សាវ័ក និង​ពួក​ចាស់ទុំ​នៅ​យេរូសាឡិម ដើម្បី​និយាយ​អំពី​បញ្ហា​នេះ។


បារណាបាស​ចង់​យក​យ៉ូហាន​ដែល​ហៅថា​ម៉ាកុស​ទៅជាមួយ​ដែរ


ពីទីនោះ យើង​ចេញសំពៅ ហើយ​សសៀរតាម​ស៊ីពរ៍ ពីព្រោះ​បញ្ច្រាស​ខ្យល់​។


មាន​ពួកលេវី​ម្នាក់ ឈ្មោះ​យ៉ូសែប ស្រុកកំណើត​នៅ​ស៊ីពរ៍ ដែល​ពួក​សាវ័ក​ហៅថា បារណាបាស (​បារណាបាស មានអត្ថន័យប្រែថា កូន​នៃ​ការកម្សាន្តចិត្ត​)


នៅ​គ្រានោះ កាល​ចំនួន​សិស្ស​កំពុង​កើនឡើង មាន​ការរអ៊ូរទាំ​ពី​ជនជាតិយូដាដែលនិយាយក្រិក ទាស់នឹង​ជនជាតិយូដាដែលនិយាយហេព្រើរ ពីព្រោះ​ពួក​ស្ត្រី​មេម៉ាយ​របស់​ពួកគេ​មិន​ត្រូវបាន​អើពើ​អំពី​ចំណែក​ប្រចាំថ្ងៃ​។


អើរីស្តាក​អ្នកជាប់គុកជាមួយ​ខ្ញុំ និង​ម៉ាកុស​បងប្អូនជីដូនមួយ​របស់​បារណាបាស ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ ចំពោះ​ម៉ាកុស អ្នករាល់គ្នា​បាន​ទទួល​ពាក្យបង្គាប់​ថា ប្រសិនបើ​គាត់​មករក​អ្នករាល់គ្នា សូម​អ្នករាល់គ្នា​ទទួល​គាត់​។


តាមពិត យើង​ទាំងអស់គ្នា​តែងតែ​ជំពប់​ក្នុង​ចំណុច​ជាច្រើន​។ ប្រសិនបើ​អ្នកណា​មិន​ជំពប់​ក្នុង​ពាក្យសម្ដី​របស់ខ្លួន អ្នកនោះ​ជា​មនុស្ស​ពេញវ័យ​ដែល​អាច​ទប់​រូបកាយ​ទាំងមូល​បាន​។


លោកស្រី​ដែល​នៅ​បាប៊ីឡូន ដែលត្រូវបានជ្រើសរើស​ជាមួយ​អ្នករាល់គ្នា ព្រមទាំង​ម៉ាកុស​កូនប្រុស​របស់ខ្ញុំ ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម