គ្រាន់តែដឹងថាព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ ដោយប្រាប់ខ្ញុំនៅទីក្រុងនីមួយៗថា មានចំណង និងទុក្ខវេទនានៅរង់ចាំខ្ញុំ។
ភីលីព 1:7 - ព្រះគម្ពីរខ្មែរសាកល ជាការត្រឹមត្រូវដែលខ្ញុំគិតដូច្នេះចំពោះអ្នកទាំងអស់គ្នា ពីព្រោះខ្ញុំមានអ្នករាល់គ្នានៅក្នុងចិត្តជានិច្ច ដ្បិតអ្នកទាំងអស់គ្នាជាអ្នករួមចំណែកជាមួយខ្ញុំក្នុងព្រះគុណ ទោះបីជានៅពេលខ្ញុំជាប់ឃុំឃាំង ឬឆ្លើយការពារខ្លួន ឬធ្វើបន្ទាល់អំពីដំណឹងល្អក៏ដោយ។ Khmer Christian Bible ការដែលខ្ញុំគិតចំពោះអ្នកទាំងអស់គ្នាបែបនេះ គឺត្រឹមត្រូវហើយ ព្រោះខ្ញុំមានអ្នករាល់គ្នានៅក្នុងចិត្ត ដោយអ្នកទាំងអស់គ្នាជាអ្នករួមចំណែកជាមួយខ្ញុំនៅក្នុងព្រះគុណ ទាំងនៅពេលដែលខ្ញុំជាប់ចំណង ទាំងនៅពេលដែលខ្ញុំឆ្លើយការពារ និងបញ្ជាក់អំពីដំណឹងល្អ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការដែលខ្ញុំគិតពីអ្នករាល់គ្នាបែបនេះ ត្រឹមត្រូវហើយ ព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានិច្ច ទោះបើខ្ញុំជាប់ចំណង ឬកំពុងតែឆ្លើយការពារ ហើយបញ្ជាក់ដំណឹងល្អក្តី ដ្បិតអ្នករាល់គ្នាមានចំណែកក្នុងព្រះគុណជាមួយខ្ញុំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមានចិត្តគំនិតបែបនេះចំពោះបងប្អូនទាំងអស់គ្នា ពិតជាត្រឹមត្រូវមែន ព្រោះចិត្តខ្ញុំនៅជាប់ជំពាក់នឹងបងប្អូនជានិច្ច ហើយទោះបីខ្ញុំនៅជាប់ឃុំឃាំងក្ដី ឬពេលខ្ញុំនិយាយ និងពង្រឹងដំណឹងល្អ*ក្ដី បងប្អូនទាំងអស់គ្នាក៏បានរួមចំណែកជាមួយខ្ញុំ ក្នុងកិច្ចការដែលព្រះជាម្ចាស់ប្រណីសន្ដោសឲ្យខ្ញុំបំពេញនេះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គួរគប្បីឲ្យខ្ញុំគិតពីអ្នករាល់គ្នាដូច្នេះដែរ ពីព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានិច្ច ទោះបើខ្ញុំជាប់ចំណង ឬកំពុងតែដោះសា ហើយបញ្ជាក់ដំណឹងល្អក្តី ដ្បិតអ្នករាល់គ្នាមានសេចក្ដីប្រកប ក្នុងព្រះគុណជាមួយនឹងខ្ញុំដែរ អាល់គីតាប ខ្ញុំមានចិត្ដគំនិតបែបនេះចំពោះបងប្អូនទាំងអស់គ្នា ពិតជាត្រឹមត្រូវមែន ព្រោះចិត្ដខ្ញុំនៅជាប់ជំពាក់នឹងបងប្អូនជានិច្ច ហើយទោះបីខ្ញុំនៅជាប់ឃុំឃាំងក្ដី ឬពេលខ្ញុំនិយាយ និងពង្រឹងដំណឹងល្អក្ដី បងប្អូនទាំងអស់គ្នា ក៏បានរួមចំណែកជាមួយខ្ញុំក្នុងកិច្ចការដែលអុលឡោះប្រណីសន្ដោស ឲ្យខ្ញុំបំពេញនេះដែរ។ |
គ្រាន់តែដឹងថាព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ ដោយប្រាប់ខ្ញុំនៅទីក្រុងនីមួយៗថា មានចំណង និងទុក្ខវេទនានៅរង់ចាំខ្ញុំ។
ពេលនោះ មេបញ្ជាការចូលទៅជិត ហើយចាប់ប៉ូល ព្រមទាំងបញ្ជាឲ្យចងគាត់ដោយច្រវាក់ពីរខ្សែ រួចសាកសួរថាប៉ូលជានរណា ហើយបានធ្វើអ្វី។
សេចក្ដីស្រឡាញ់ទ្រាំទ្រនឹងការទាំងអស់ ជឿលើការទាំងអស់ សង្ឃឹមលើការទាំងអស់ ហើយស៊ូទ្រាំនឹងការទាំងអស់។
អ្នករាល់គ្នាហ្នឹងហើយ ជាលិខិតរបស់យើង ដែលត្រូវបានកត់ទុកក្នុងចិត្តរបស់យើង ហើយត្រូវមនុស្សទាំងអស់ស្គាល់ និងអាន
ខ្ញុំនិយាយដូច្នេះ មិនមែនជាការផ្ដន្ទាទោសទេ ដ្បិតខ្ញុំបាននិយាយទុកមុនហើយថា អ្នករាល់គ្នានៅក្នុងចិត្តរបស់យើង ដើម្បីបានស្លាប់រស់ជាមួយគ្នា។
ដ្បិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ដែលសំខាន់។
ហេតុនេះហើយបានជាខ្ញុំ ប៉ូល ធ្វើជាអ្នកទោសរបស់ព្រះគ្រីស្ទយេស៊ូវ សម្រាប់អ្នករាល់គ្នាដែលជាសាសន៍ដទៃ។
ដូច្នេះ ខ្ញុំដែលជាអ្នកទោសម្នាក់ក្នុងព្រះអម្ចាស់ សូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យដើរតាមបែបសមគួរនឹងការត្រាស់ហៅដែលអ្នករាល់គ្នាត្រូវបានត្រាស់ហៅ
ខ្ញុំជារាជទូតដែលជាប់ច្រវាក់ដោយសារតែដំណឹងល្អនេះ។ សូមអធិស្ឋានឲ្យខ្ញុំមានភាពក្លាហានក្នុងការប្រកាសដំណឹងល្អនេះ តាមដែលខ្ញុំត្រូវនិយាយ។
បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា អ្វីដែលកើតឡើងដល់ខ្ញុំបានត្រឡប់ជាការចម្រើនឡើងដល់ដំណឹងល្អវិញ
រហូតដល់ជាក់ច្បាស់ក្នុងកងរក្សាព្រះចៅអធិរាជទាំងមូល និងអ្នកឯទៀតទាំងអស់ ថាខ្ញុំជាប់ឃុំឃាំងដោយព្រោះព្រះគ្រីស្ទ
ថែមទាំងមានបងប្អូនភាគច្រើនបានជឿទុកចិត្តលើព្រះអម្ចាស់ដោយសារតែការជាប់ឃុំឃាំងរបស់ខ្ញុំ ហើយប្រកាសព្រះបន្ទូលកាន់តែក្លាហានឡើងឥតភ័យខ្លាច។
ប៉ុន្តែអ្នករាល់គ្នាស្គាល់អត្តចរិតដែលត្រូវបានពិសោធរបស់ធីម៉ូថេហើយ ថាគាត់បានបម្រើជាមួយខ្ញុំក្នុងដំណឹងល្អ ដូចជាកូនបម្រើឪពុក។
អ្នកភីលីពអើយ អ្នករាល់គ្នាក៏ដឹងហើយថា តាំងពីការចាប់ផ្ដើមនៃដំណឹងល្អ កាលខ្ញុំចាកចេញពីម៉ាសេដូន គ្មានក្រុមជំនុំណាមួយរួមចំណែកផ្គត់ផ្គង់ខ្ញុំក្នុងការឲ្យ និងការទទួលឡើយ ក្រៅពីអ្នករាល់គ្នាប៉ុណ្ណោះ។
មែនហើយ គូកនដ៏ពិតត្រង់អើយ! ខ្ញុំសូមអង្វរអ្នករាល់គ្នាដែរ ឲ្យជួយនាងទាំងពីរ។ ពួកនាងបានរួមតស៊ូជាមួយខ្ញុំក្នុងដំណឹងល្អ ព្រមទាំងក្លេមេន និងអ្នករួមការងារជាមួយខ្ញុំឯទៀតៗ ដែលអ្នកទាំងនេះមានឈ្មោះក្នុងបញ្ជីជីវិតដែរ។
ខ្ញុំ ប៉ូល សូមសរសេរពាក្យជម្រាបសួរនេះដោយដៃខ្ញុំផ្ទាល់។ សូមនឹកចាំអំពីការជាប់ឃុំឃាំងរបស់ខ្ញុំផង។ សូមឲ្យព្រះគុណស្ថិតនៅជាមួយអ្នករាល់គ្នា!៕៚
ក្នុងពេលជាមួយគ្នា សូមអធិស្ឋានសម្រាប់យើងផង ដើម្បីឲ្យព្រះបានបើកទ្វារនៃព្រះបន្ទូលដល់យើង ឲ្យប្រកាសអាថ៌កំបាំងរបស់ព្រះគ្រីស្ទ។ ដោយសារតែការនេះឯង ដែលខ្ញុំជាប់ចំណង។
ពីព្រោះអ្នករាល់គ្នាសុទ្ធតែជាកូននៃពន្លឺ និងជាកូននៃថ្ងៃ។ យើងមិនមែនជារបស់យប់ ឬរបស់សេចក្ដីងងឹតទេ។
ដូច្នេះ កុំអៀនខ្មាសអំពីទីបន្ទាល់ស្ដីពីព្រះអម្ចាស់នៃយើងឡើយ ហើយក៏កុំអៀនខ្មាសអំពីខ្ញុំដែលជាអ្នកទោសរបស់ព្រះអង្គដែរ ផ្ទុយទៅវិញ ចូររួមចំណែកក្នុងទុក្ខលំបាកសម្រាប់ដំណឹងល្អដោយព្រះចេស្ដារបស់ព្រះ។
សម្រាប់ដំណឹងល្អនេះឯង ដែលខ្ញុំរងទុក្ខលំបាក រហូតដល់ជាប់ច្រវាក់ដូចឧក្រិដ្ឋជន យ៉ាងណាមិញ ព្រះបន្ទូលរបស់ព្រះមិនបានជាប់ចំណងទេ។
ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំ ដើម្បីឲ្យគាត់បានបម្រើខ្ញុំជំនួសអ្នក ក្នុងពេលដែលខ្ញុំជាប់ឃុំឃាំងដើម្បីដំណឹងល្អ
ដូច្នេះ បងប្អូនដ៏វិសុទ្ធដែលជាគូកនក្នុងការត្រាស់ហៅនៃស្ថានសួគ៌អើយ! ចូរពិចារណាអំពីទូត និងមហាបូជាចារ្យនៃពាក្យសារភាពជំនឿរបស់យើង គឺព្រះយេស៊ូវ។
ផ្ទុយទៅវិញ ចូរអរសប្បាយដែលអ្នករាល់គ្នាមានចំណែកក្នុងទុក្ខលំបាករបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាមានអំណរអរសប្បាយយ៉ាងខ្លាំងនឹងការសម្ដែងឲ្យឃើញសិរីរុងរឿងរបស់ព្រះអង្គដែរ។
ដូច្នេះ ខ្ញុំ ដែលជាចាស់ទុំដូចគ្នា និងជាសាក្សីអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ ព្រមទាំងជាអ្នកមានចំណែកក្នុងសិរីរុងរឿងដែលរៀបនឹងត្រូវបានសម្ដែង ខ្ញុំសូមជំរុញទឹកចិត្តពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា
ខ្ញុំយល់ឃើញថា ជាការត្រឹមត្រូវដែលខ្ញុំជំរុញទឹកចិត្តអ្នករាល់គ្នាដោយការរំលឹក ដរាបណាខ្ញុំនៅក្នុងរោងនេះ
យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់ទៅក្នុងជីវិតរួចហើយ ពីព្រោះយើងស្រឡាញ់បងប្អូន។ អ្នកដែលមិនស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។