Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 3:1 - ព្រះគម្ពីរខ្មែរសាកល

1 ហេតុនេះហើយបានជា​ខ្ញុំ ប៉ូល ធ្វើជា​អ្នកទោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ សម្រាប់​អ្នករាល់គ្នា​ដែល​ជា​សាសន៍ដទៃ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ហេតុ​នេះ​ហើយ​ខ្ញុំ​ប៉ូល​ ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះគ្រិស្ដ​យេស៊ូ​ សម្រាប់​អ្នក​រាល់គ្នា​ដែល​ជា​សាសន៍​ដទៃ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ ប៉ុល ជា​អ្នក​ទោស​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អ្នក​រាល់​គ្នា​ជា​ពួក​សាសន៍​ដទៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ ប៉ូល ដែល​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះគ្រិស្ត‌យេស៊ូ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន​សាសន៍​ដទៃ…។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ហេតុ​នោះ​បាន​ជា​ប៉ុល​ខ្ញុំ ជា​សិស្ស​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ខ្ញុំ​ជាប់​គុក​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ជា​ពួក​សាសន៍​ដទៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ ប៉ូល ដែល​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន​សាសន៍​ដទៃ…។

សូមមើលជំពូក ចម្លង




អេភេសូរ 3:1
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​មុន​ការ​ទាំងអស់​នេះ គេ​នឹង​លូក​ដៃ​ចាប់​អ្នករាល់គ្នា បៀតបៀន​អ្នករាល់គ្នា ហើយ​ប្រគល់​អ្នករាល់គ្នា​ទៅ​សាលាប្រជុំ និង​គុក​។ អ្នករាល់គ្នា​នឹង​ត្រូវគេ​នាំទៅ​នៅមុខ​ស្ដេច និង​អភិបាល​ដោយសារតែ​នាម​របស់ខ្ញុំ​។


ពេលនោះ មេបញ្ជាការ​ចូលទៅជិត ហើយ​ចាប់​ប៉ូល ព្រមទាំង​បញ្ជា​ឲ្យ​ចង​គាត់​ដោយ​ច្រវាក់​ពីរ​ខ្សែ រួច​សាកសួរថា​ប៉ូល​ជា​នរណា ហើយ​បាន​ធ្វើ​អ្វី​។


ដូច្នេះ មេទាហាននោះ​ក៏​នាំ​គាត់​ទៅ​ជួប​មេបញ្ជាការ ហើយ​និយាយថា​៖ “ប៉ូល​ដែល​ជា​អ្នកទោស បាន​ហៅ​ខ្ញុំ ហើយ​សុំ​ខ្ញុំ​ឲ្យ​នាំ​យុវជន​នេះ​មក​ជួប​លោក ពីព្រោះ​គាត់​មាន​រឿងមួយ​ជម្រាប​លោក”។


ប៉ូល​ទូលថា​៖ “ទោះបីជា​ពាក្យ​បន្តិច ឬ​ច្រើន​ក៏ដោយ ក៏​ខ្ញុំព្រះបាទ​សូម​អធិស្ឋាន​ទៅ​ព្រះ មិនគ្រាន់តែ​សម្រាប់​ព្រះករុណា​ប៉ុណ្ណោះទេ គឺ​សម្រាប់​អស់អ្នក​ដែល​កំពុង​ស្ដាប់​ខ្ញុំព្រះបាទ​នៅ​ថ្ងៃនេះ ឲ្យ​បាន​ដូចជា​ខ្ញុំព្រះបាទ​ដែរ ប៉ុន្តែ​កុំឲ្យ​ជាប់ច្រវាក់​ទាំងនេះ​!”។


ប៉ុន្តែ​ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ទៅ​ចុះ​! ដ្បិត​អ្នកនោះ​ជា​ភាជនៈ​ដែល​យើង​បាន​ជ្រើសតាំង ដើម្បី​នាំយក​នាម​របស់យើង​ទៅ​ដល់​ទាំង​សាសន៍ដទៃ និង​បណ្ដា​ស្ដេច ព្រមទាំង​កូនចៅ​អ៊ីស្រាអែល​ផង​។


ប្រសិនបើ​យើង​រងទុក្ខ នោះគឺ​ដើម្បី​ជា​ការកម្សាន្តចិត្ត និង​ជា​ការសង្គ្រោះ​ដល់​អ្នករាល់គ្នា​; ប្រសិនបើ​យើង​ទទួល​ការ​កម្សាន្តចិត្ត នោះគឺ​ដើម្បី​ជា​ការកម្សាន្តចិត្ត​ដល់​អ្នករាល់គ្នា ហើយ​ការកម្សាន្តចិត្តនេះ​ចេញឥទ្ធិពល នៅពេល​អ្នករាល់គ្នា​ស៊ូទ្រាំ​នឹង​ទុក្ខលំបាក ជា​ទុក្ខលំបាក​ដូច​ដែល​យើង​កំពុង​រងទុក្ខ​នោះ​ដែរ​។


ខ្ញុំ ប៉ូល ដែល​តាម​សំបកក្រៅ​ជា​មនុស្ស​រាបទាប​ពេល​នៅជាមួយ​អ្នករាល់គ្នា ប៉ុន្តែ​ក្លាហាន​ចំពោះ​អ្នករាល់គ្នា​ពេល​មិននៅជាមួយ គឺ​ខ្ញុំផ្ទាល់​សូមអង្វរ​អ្នករាល់គ្នា​ដោយ​សេចក្ដីសុភាពរាបសា និង​ក្ដីអនុគ្រោះ​របស់​ព្រះ​គ្រីស្ទ​។


តើ​ពួកគេ​ជា​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ​ឬ​? ខ្ញុំ​និយាយ​ស្ទើរតែចង់ឆ្កួត​ថា ខ្ញុំ​លើសជាង​ពួកគេទៅទៀត​! ខ្ញុំមាន​ការនឿយហត់​ច្រើនជាង ជាប់គុក​ច្រើនជាង ត្រូវគេ​វាយនឹងខ្សែតី​ច្រើនរាប់មិនអស់ ប្រឈមមុខនឹង​សេចក្ដីស្លាប់​ជាញឹកញាប់​។


បងប្អូន​អើយ ប្រសិនបើ​ខ្ញុំ​នៅតែ​ប្រកាស​ពី​ពិធីកាត់ស្បែក ម្ដេចក៏​ខ្ញុំ​នៅតែ​ត្រូវគេ​បៀតបៀន​ទៀត​? បើដូច្នេះ ហេតុបណ្ដាលឲ្យជំពប់ដួល​ពី​ឈើឆ្កាង​លែងមាន​ហើយ​។


មើល៍! ខ្ញុំ ប៉ូល សូម​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​ទទួលពិធីកាត់ស្បែក នោះ​ព្រះ​គ្រីស្ទ​គ្មានប្រយោជន៍​អ្វី​ដល់​អ្នករាល់គ្នា​ហើយ​។


អ្នក​ដែល​ជា​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ បាន​ឆ្កាង​សាច់ឈាម​ជាមួយ​តណ្ហា និង​ចំណង់​របស់វា​រួចហើយ​។


ការទាំងនេះ​គឺ​ស្របតាម​បំណង​ព្រះហឫទ័យ​ដ៏អស់កល្ប ដែល​ព្រះអង្គ​បាន​ធ្វើឲ្យសម្រេច​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​។


ដូច្នេះ ខ្ញុំ​សុំ​អ្នករាល់គ្នា​កុំឲ្យ​ធ្លាក់ទឹកចិត្ត​ដោយព្រោះ​ទុក្ខវេទនា​របស់ខ្ញុំ​ដើម្បី​អ្នករាល់គ្នា​ឡើយ ដ្បិត​ទុក្ខវេទនានេះ​ជា​សិរីរុងរឿង​របស់អ្នករាល់គ្នា​។


ព្រះគុណ​នេះ​បាន​ប្រទាន​មក​ខ្ញុំ ដែល​ជា​អ្នក​តូចបំផុត​ក្នុងចំណោម​វិសុទ្ធជន​ទាំងអស់ ដើម្បី​ប្រកាស​ភាពបរិបូរ​ដែល​វាស់ស្ទង់មិនបាន​របស់​ព្រះ​គ្រីស្ទ ដល់​សាសន៍ដទៃ


ដូច្នេះ ខ្ញុំ​ដែលជា​អ្នកទោស​ម្នាក់​ក្នុង​ព្រះអម្ចាស់ សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ដើរ​តាមបែបសមគួរ​នឹង​ការត្រាស់ហៅ​ដែល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ


ខ្ញុំ​ជារាជទូត​ដែល​ជាប់​ច្រវាក់​ដោយសារតែ​ដំណឹងល្អនេះ​។ សូម​អធិស្ឋាន​ឲ្យ​ខ្ញុំ​មានភាពក្លាហាន​ក្នុង​ការប្រកាសដំណឹងល្អនេះ តាមដែល​ខ្ញុំ​ត្រូវ​និយាយ​។


ជា​ការ​ត្រឹមត្រូវ​ដែល​ខ្ញុំ​គិត​ដូច្នេះ​ចំពោះ​អ្នក​ទាំងអស់គ្នា ពីព្រោះ​ខ្ញុំ​មាន​អ្នករាល់គ្នា​នៅក្នុង​ចិត្ត​ជានិច្ច ដ្បិត​អ្នក​ទាំងអស់គ្នា​ជា​អ្នករួមចំណែក​ជាមួយខ្ញុំ​ក្នុង​ព្រះគុណ ទោះបីជា​នៅពេល​ខ្ញុំ​ជាប់ឃុំឃាំង ឬ​ឆ្លើយការពារខ្លួន ឬ​ធ្វើបន្ទាល់​អំពី​ដំណឹងល្អ​ក៏ដោយ​។


ឥឡូវនេះ ខ្ញុំ​អរសប្បាយ​ក្នុង​ទុក្ខលំបាក​សម្រាប់​អ្នករាល់គ្នា ហើយ​កំពុង​បំពេញ​ភាពខ្វះខាត​នៃ​ទុក្ខវេទនា​របស់​ព្រះ​គ្រីស្ទ មកក្នុង​រូបសាច់​របស់ខ្ញុំ ដោយយល់ដល់​ព្រះកាយ​របស់​ព្រះគ្រីស្ទ ដែល​ជា​ក្រុមជំនុំ​។


ខ្ញុំ ប៉ូល សូម​សរសេរ​ពាក្យជម្រាបសួរ​នេះ​ដោយ​ដៃខ្ញុំផ្ទាល់​។ សូម​នឹកចាំ​អំពី​ការជាប់ឃុំឃាំង​របស់ខ្ញុំ​ផង​។ សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា​!​៕​៚


ក្នុងពេលជាមួយគ្នា សូម​អធិស្ឋាន​សម្រាប់​យើង​ផង ដើម្បីឲ្យ​ព្រះ​បាន​បើក​ទ្វារ​នៃ​ព្រះបន្ទូល​ដល់​យើង ឲ្យ​ប្រកាស​អាថ៌កំបាំង​របស់​ព្រះ​គ្រីស្ទ​។ ដោយសារតែ​ការនេះឯង ដែល​ខ្ញុំ​ជាប់ចំណង​។


សូមឲ្យ​ព្រះអម្ចាស់​ប្រទាន​សេចក្ដីមេត្តា​ដល់​ក្រុមគ្រួសារ​របស់​អូនេស៊ិភ័រ ដ្បិត​គាត់​បាន​ធ្វើឲ្យ​ខ្ញុំ​ផុសផុល​ជាច្រើនលើកច្រើនសា ហើយ​មិន​បាន​អៀនខ្មាស​អំពី​ច្រវាក់​របស់ខ្ញុំ​ទេ


ដូច្នេះ កុំ​អៀនខ្មាស​អំពី​ទីបន្ទាល់​ស្ដីពី​ព្រះអម្ចាស់​នៃយើង​ឡើយ ហើយក៏កុំ​អៀនខ្មាស​អំពី​ខ្ញុំ​ដែល​ជា​អ្នកទោស​របស់​ព្រះអង្គ​ដែរ ផ្ទុយទៅវិញ ចូរ​រួមចំណែកក្នុងទុក្ខលំបាក​សម្រាប់​ដំណឹងល្អ​ដោយ​ព្រះចេស្ដា​របស់​ព្រះ​។


ពី​ខ្ញុំ ប៉ូល ដែលជា​អ្នកទោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ និង​ពី​ធីម៉ូថេ​ជា​បងប្អូន ជូនចំពោះ​ភីលេម៉ូន​ជាទីស្រឡាញ់ និង​ជា​អ្នករួមការងារ​ជាមួយយើង


អេប៉ាប្រាស​អ្នកជាប់គុកជាមួយ​ខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ផ្ដាំ​សួរសុខទុក្ខ​អ្នក​។


ក៏​ខ្ញុំ​សុខចិត្ត​សូមអង្វរ​អ្នក​វិញ ដោយសារតែ​សេចក្ដីស្រឡាញ់​។ ខ្ញុំ ប៉ូល ក្នុងនាមជា​មនុស្សចាស់​បែបនេះ ហើយ​ឥឡូវនេះ​ជា​អ្នកទោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ទៀតផង​——


កុំ​ខ្លាច​អ្វីដែល​អ្នក​រៀបនឹង​រងទុក្ខ​នោះ​ឡើយ​។ មើល៍! មារ​រៀបនឹង​បោះ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ទៅក្នុង​គុក ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល ហើយ​អ្នករាល់គ្នា​នឹង​រង​ទុក្ខវេទនា​អស់​ដប់​ថ្ងៃ។ ចូរ​ស្មោះត្រង់​រហូតដល់​មរណភាព​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម