ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 9:10 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ អស់អ្នកដែល​ស្គាល់​ព្រះនាម​របស់ព្រះអង្គ​នឹង​ជឿទុកចិត្តលើ​ព្រះអង្គ ដ្បិត​ព្រះអង្គ​មិនដែល​បោះបង់ចោល​អ្នកដែល​ស្វែងរក​ព្រះអង្គ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ គេ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​មិន​បាន​បោះ‌បង់​អស់​អ្នក ដែល​ស្វែង​រក​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​អើយ អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះអង្គ នឹង​ទុក​ចិត្ត​លើ​ព្រះអង្គ​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​មិន​បោះ​បង់​ចោល អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​ឡើយ!។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ទ្រង់ គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​មិន​បាន​បោះ‌បង់​ចោល​ពួក​អ្នក ដែល​ស្វែង​រក​ទ្រង់​ឡើយ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​អើយ អស់​អ្នក​ដែល​ស្គាល់​នាម​ទ្រង់ នឹង​ទុក​ចិត្ត​លើ​ទ្រង់​ជា​មិន​ខាន ដ្បិត​ទ្រង់​មិន​បោះ​បង់​ចោល អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​ឡើយ!។

សូមមើលជំពូក



ទំនុកតម្កើង 9:10
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ហើយ​ព្រះអង្គ​មិន​បោះបង់ចោល​វិសុទ្ធជន​របស់ព្រះអង្គ​ឡើយ​; ពួកគេ​ត្រូវបាន​ថែរក្សា​ជារៀងរហូត រីឯ​ពូជពង្ស​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​។


ចំណែកឯ​ការរួចជីវិត​របស់​មនុស្ស​សុចរិត មកពី​ព្រះយេហូវ៉ា ព្រះអង្គជា​បន្ទាយ​របស់ពួកគេ ក្នុង​ពេល​មាន​ទុក្ខវេទនា​។


រីឯ​អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ សូមឲ្យ​ពួកគេ​បាន​អរសប្បាយ សូមឲ្យ​ពួកគេ​ច្រៀងដោយអំណរ​ជារៀងរហូត​។ សូមឲ្យ​ព្រះអង្គ​ឃុំគ្រង​ពួកគេ ដើម្បីឲ្យ​អ្នកដែល​ស្រឡាញ់​ព្រះនាម​របស់ព្រះអង្គ អបអរ​ក្នុង​ព្រះអង្គ


សូម​មេត្តា​ដល់​ទូលបង្គំ​ផង ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! ដ្បិត​ព្រលឹង​របស់ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​; ទូលបង្គំ​ជ្រកកោន​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ រហូតដល់​ភយន្តរាយ​កន្លងផុតទៅ​។


“ដោយព្រោះ​គេ​បាន​ស្រឡាញ់​យើង ដូច្នេះ​យើង​នឹង​រំដោះ​គេ ដោយព្រោះ​គេ​បាន​ស្គាល់​នាម​របស់យើង ដូច្នេះ​យើង​នឹង​លើក​គេ​ឲ្យរួចផុត​។


ព្រះនាម​របស់​ព្រះយេហូវ៉ា​ជា​ប៉ម​ដ៏រឹងមាំ មនុស្ស​សុចរិត​នឹង​រត់ទៅ​រក​ប៉មនោះ ក៏​ត្រូវបាន​លើកឡើងឲ្យរួចផុត​។


ជាការពិត ព្រះអង្គ​បានជា​បន្ទាយ​ដល់​អ្នកក្រខ្សត់ ជា​បន្ទាយ​ដល់​មនុស្ស​ខ្វះខាត​ក្នុង​ទុក្ខវេទនា​របស់​គេ ជា​ជម្រក​ពី​ព្យុះ ជា​ម្លប់​ពី​កម្ដៅ ដ្បិត​ដង្ហើម​របស់​មនុស្ស​កាចសាហាវ ដូចជា​ព្យុះ​បក់បោក​ជញ្ជាំង​។


យើង​មិន​បាន​និយាយ​ក្នុង​ទីលាក់កំបាំង ក្នុង​កន្លែង​មួយ​នៅ​ទឹកដី​នៃ​សេចក្ដីងងឹត​ឡើយ​។ យើង​មិន​បាន​និយាយ​នឹង​ពូជពង្ស​របស់​យ៉ាកុប​ថា​: ‘ចូរ​ស្វែងរក​យើង​ជា​ឥតប្រយោជន៍’ នោះ​ទេ​។ យើង​ជា​យេហូវ៉ា យើង​និយាយ​សេចក្ដីសុចរិត យើង​ប្រកាស​សេចក្ដីទៀងត្រង់​។


នេះ​ជា​ជីវិតអស់កល្បជានិច្ច គឺឲ្យ​ពួកគេ​បាន​ស្គាល់​ព្រះអង្គ​ដែលជា​ព្រះ​ពិត​តែមួយអង្គ​គត់ និង​ស្គាល់​ម្នាក់​ដែល​ព្រះអង្គ​ចាត់ឲ្យមក គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។


ដ្បិត​ព្រះ​ដែល​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញពី​សេចក្ដីងងឹត” ព្រះអង្គ​បាន​បំភ្លឺ​ក្នុង​ចិត្ត​របស់យើង ដើម្បី​ផ្ដល់​ពន្លឺ​នៃ​ចំណេះដឹង​អំពី​សិរីរុងរឿង​របស់​ព្រះ ដែលមាន​លើ​ព្រះភក្ត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


ហេតុនេះហើយបានជា​ខ្ញុំ​រងទុក្ខលំបាក​ទាំងនេះ ប៉ុន្តែ​ខ្ញុំ​មិន​អៀនខ្មាស​ទេ ពីព្រោះ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ដែល​ខ្ញុំ​ជឿ ហើយ​ខ្ញុំ​ជឿជាក់​ថា ព្រះអង្គ​អាច​រក្សា​អ្វីដែលត្រូវបានផ្ទុកផ្ដាក់​នឹង​ខ្ញុំ រហូតដល់​ថ្ងៃ​នោះ​បាន​។


យើង​ដឹង​ថា​យើង​បាន​ស្គាល់​ព្រះអង្គ​ដោយសារតែការនេះ គឺ​ប្រសិនបើ​យើង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​។


យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។