Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 9:10 - អាល់គីតាប

10 អុលឡោះ‌តាអាឡា​អើយ អស់​អ្នក​ដែល​ស្គាល់​នាម​ទ្រង់ នឹង​ទុក​ចិត្ត​លើ​ទ្រង់​ជា​មិន​ខាន ដ្បិត​ទ្រង់​មិន​បោះ​បង់​ចោល អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​ឡើយ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ព្រះយេហូវ៉ា​អើយ អស់អ្នកដែល​ស្គាល់​ព្រះនាម​របស់ព្រះអង្គ​នឹង​ជឿទុកចិត្តលើ​ព្រះអង្គ ដ្បិត​ព្រះអង្គ​មិនដែល​បោះបង់ចោល​អ្នកដែល​ស្វែងរក​ព្រះអង្គ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ គេ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​មិន​បាន​បោះ‌បង់​អស់​អ្នក ដែល​ស្វែង​រក​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌អម្ចាស់​អើយ អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះអង្គ នឹង​ទុក​ចិត្ត​លើ​ព្រះអង្គ​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​មិន​បោះ​បង់​ចោល អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​ឡើយ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ទ្រង់ គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​មិន​បាន​បោះ‌បង់​ចោល​ពួក​អ្នក ដែល​ស្វែង​រក​ទ្រង់​ឡើយ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 9:10
24 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ជា​ថ្ម​ដា​សម្រាប់​ឲ្យ​ខ្ញុំ​ពឹង​ជ្រក ទ្រង់​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ខ្ញុំ និង​ជា​ជំរក​ដ៏​រឹង‌មាំ​របស់​ខ្ញុំ។ ទ្រង់​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ជន​ឃោរ‌ឃៅ។


រីឯ​កូន​វិញ ស៊ូឡៃ‌ម៉ាន​អើយ! ចូរ​ទទួល​ស្គាល់​អុលឡោះជា​ម្ចាស់​របស់​ឪពុក ហើយ​គោរព​បម្រើ​ទ្រង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត ដ្បិតអុលឡោះ‌តាអាឡា​ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិន​បើ​កូន​ស្វែង​រក​ទ្រង់ នោះ​ទ្រង់​នឹង​ឲ្យ​កូន​រក​ឃើញ ក៏​ប៉ុន្តែ ប្រសិន​បើ​កូន​បោះ​បង់​ចោល​ទ្រង់ នោះ​ទ្រង់​នឹង​លះ‌បង់​ចោល​កូន​រហូត​ត​ទៅ។


ដ្បិត​អុលឡោះ‌តាអាឡា​ពេញ​ចិត្ត នឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ទ្រង់​ថែ‌រក្សា អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់​ជា‌និច្ច ទ្រង់​មិន​បោះ​បង់​ពួក​គេ​ឡើយ តែ​ទ្រង់​កាត់‌កាល់​ពូជ‌ពង្ស​របស់​មនុស្ស អាក្រក់​ឲ្យ​វិនាស​សាប‌សូន្យ។


អុលឡោះ‌តាអាឡា​តែងតែ​សង្គ្រោះ​មនុស្ស​សុចរិត ហើយ​ទ្រង់​ជា​កំពែង​ការពារ​គេ នៅ​គ្រា​មាន​អាសន្ន។


រីឯ​អស់​អ្នក​ដែល​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ទ្រង់ គេ​នឹង​មាន​អំណរ គេ​នឹង​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ហើយ​ទ្រង់​នឹង​រក្សា​ការពារ​គេ អស់​អ្នក​ដែល​ស្រឡាញ់​នាម​របស់​ទ្រង់ នឹង​សប្បាយ​រីក‌រាយ​រួម​ជា​មួយ​ទ្រង់។


សូម​អាណិត​មេត្តា​ខ្ញុំ ឱ​អុលឡោះ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​មក​ពឹង​ផ្អែក​លើ​ទ្រង់ ខ្ញុំ​មក ជ្រក​កោន​ក្រោម​ម្លប់​អំណាច​របស់​ទ្រង់ រហូត​ទាល់​តែ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: «ដោយ​គេ​ស្ថិត​នៅ​ជាប់​នឹង​យើង យើង​នឹង​ជួយ​រំដោះ​គេ យើង​នឹង​ការពារ​គេ ព្រោះ​គេ​ទទួល​ស្គាល់​ថា​យើង​ជា​អុលឡោះ‌តាអាឡា!


នាម​របស់អុលឡោះ‌តាអាឡា​ជា​បន្ទាយ​ដ៏​រឹង‌មាំ ដែល​មនុស្ស​សុចរិត​រត់​មក​ជ្រក‌កោន ដើម្បី​ឲ្យ​បាន​សុខ។


ដ្បិត​ទ្រង់​ជា​កំពែង​ការពារ​មនុស្ស ទន់​ខ្សោយ និង​ជា​បង្អែក​របស់​មនុស្ស​ទុគ៌ត ក្នុង​ពេល​មាន​អាសន្ន ទ្រង់​ក៏​ជា​ជំរក​នៅ​ពេល​មាន​ភ្លៀង​ព្យុះ ហើយ​ជា​ម្លប់​បាំង​កំដៅ ព្រោះ​កំហឹង​របស់​មនុស្ស​សាហាវ ប្រៀប​បាន​នឹង​ភ្លៀង​ព្យុះ​ដ៏​កំណាច។


យើង​មិន​ដែល​និយាយ​ដោយ​លាក់‌លៀម ក្នុង​ទី​ងងឹត​នៃ​ផែនដី​ឡើយ។ យើង​ក៏​មិន​ដែល​ប្រាប់​ពូជ‌ពង្ស​របស់​យ៉ាកកូប ឲ្យ​ស្វែង​រក​យើង នៅ​កន្លែង ដែល​គ្មាន​អ្វី​សោះ​នោះ​ដែរ។ យើង​ជាអុលឡោះ‌តាអាឡា យើង​តែង​និយាយ​ត្រឹម​ត្រូវ អ្វីៗ​ដែល​យើង​ប្រកាស​សុទ្ធ​តែ​ពិត​ត្រង់”។


អ្នក​រាល់​គ្នា​ស្វែង​រក​យើង ហើយ​នឹង​ជួប​យើង​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ស្វែង​រក​យើង ដោយ​ចិត្ត​ស្មោះ។


អុលឡោះ‌តាអាឡា​មាន​ចិត្ត​សប្បុរស ទ្រង់​ជា​ជំរក​នៅ​គ្រា​មាន​អាសន្ន ទ្រង់​មើល​ថែ​ទាំ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត លើ​ទ្រង់


រីឯ​ជីវិត​អស់‌កល្ប​ជា‌និច្ច​នោះ គឺ​ឲ្យ​គេ​ស្គាល់​អុលឡោះ ដែល​ជា​ម្ចាស់​ដ៏​ពិត​តែ​មួយ​គត់ និង​ឲ្យ​គេ​ស្គាល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​ទ្រង់​ចាត់​ឲ្យ​មក។


អុលឡោះ​ដែល​មាន​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ទ្រង់​ក៏​បាន​បំភ្លឺ​ចិត្ដ​គំនិត​របស់​យើង​ឲ្យ​ស្គាល់​យ៉ាង​ច្បាស់ នូវ​សិរី‌រុង‌រឿង​របស់​អុលឡោះ ដែល​ភ្លឺ​ចាំង​ពី​មុខ​របស់​អាល់ម៉ា‌ហ្សៀស​ដែរ។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រង‌ទុក្ខ​លំបាក​ទាំង​នេះ ប៉ុន្ដែ ខ្ញុំ​មិន​ខ្មាស​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ជឿ​លើ​អ្នក​ណា​ហើយ​ខ្ញុំ​ក៏​ជឿ​ជាក់​ថា អ្នក​នោះ​មាន​អំណាច​នឹង​រក្សា​អ្វីៗ ដែល​គាត់​ផ្ញើ​ទុក​នឹង​ខ្ញុំ ឲ្យ​បាន​គង់​វង្ស រហូត​ដល់​ថ្ងៃ​គាត់​មក។


ប្រសិន​បើ​យើង​កាន់​តាម​បទ​បញ្ជា​របស់​អ៊ីសា នោះ​ទើប​យើង​ដឹង​ថា យើង​បាន​ស្គាល់អ៊ីសា​មែន។


យើង​ក៏​ដឹង​ដែរ​ថា បុត្រា​របស់​អុលឡោះ​បាន​មក គាត់​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ម្ចាស់​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ម្ចាស់​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​ទ្រង់ គឺ​ទ្រង់​នេះ​ហើយ ដែល​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ ទ្រង់​ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម