សូមនាំទូលបង្គំឲ្យដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ ហើយបង្រៀនទូលបង្គំផង ដ្បិតព្រះអង្គជាព្រះនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ; ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គវាល់ព្រឹកវាល់ល្ងាច។
ទំនុកតម្កើង 86:3 - ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់នៃទូលបង្គំអើយ សូមមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំស្រែកហៅព្រះអង្គវាល់ព្រឹកវាល់ល្ងាច! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំ ដ្បិតទូលបង្គំអំពាវនាវរកព្រះអង្គរាល់ថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំ ដ្បិតទូលបង្គំស្រែកអង្វររកព្រះអង្គពេញមួយថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំអំពាវនាវដល់ទ្រង់ជាដរាបរាល់ថ្ងៃ អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមប្រណីសន្ដោសខ្ញុំ ដ្បិតខ្ញុំស្រែកអង្វររកទ្រង់ពេញមួយថ្ងៃ។ |
សូមនាំទូលបង្គំឲ្យដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ ហើយបង្រៀនទូលបង្គំផង ដ្បិតព្រះអង្គជាព្រះនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ; ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គវាល់ព្រឹកវាល់ល្ងាច។
ព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ នៅពេលទូលបង្គំស្រែកហៅ សូមឆ្លើយមកទូលបង្គំផង! ព្រះអង្គបានធ្វើឲ្យទូលបង្គំធូរស្បើយពីទុក្ខវេទនា។ សូមមេត្តាដល់ទូលបង្គំ ហើយសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង!
ពួកសត្រូវរបស់ខ្ញុំនិយាយអាក្រក់ទាស់នឹងខ្ញុំថា៖ “តើពេលណាទើបវាស្លាប់ ហើយឈ្មោះរបស់វាបានវិនាសបាត់ទៅ?”។
ខ្ញុំត្អូញត្អែរ និងស្រែកថ្ងូរ នៅពេលល្ងាច ពេលព្រឹក និងពេលថ្ងៃត្រង់ នោះព្រះអង្គក៏សណ្ដាប់សំឡេងរបស់ខ្ញុំ។
ឱព្រះអើយ សូមមេត្តាដល់ទូលបង្គំផង! ដ្បិតមនុស្សលោកជាន់ឈ្លីទូលបង្គំ អ្នកវាយប្រហារសង្កត់សង្កិនទូលបង្គំវាល់ព្រឹកវាល់ល្ងាច។
សូមមេត្តាដល់ទូលបង្គំផង ឱព្រះអើយ សូមមេត្តាដល់ទូលបង្គំផង! ដ្បិតព្រលឹងរបស់ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ; ទូលបង្គំជ្រកកោននៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ រហូតដល់ភយន្តរាយកន្លងផុតទៅ។
តើព្រះអង្គនឹងធ្វើកិច្ចការដ៏អស្ចារ្យដល់មនុស្សស្លាប់ឬ? តើព្រលឹងមនុស្សស្លាប់នឹងក្រោកឡើងអរព្រះគុណព្រះអង្គឬ? សេឡា
សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំចូលមកនៅចំពោះព្រះអង្គ សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងសម្រែករបស់ទូលបង្គំផង
ភ្នែករបស់ទូលបង្គំបានស្រវាំងទៅដោយទុក្ខវេទនា; ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែកហៅព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំបានលាតដៃរបស់ទូលបង្គំទៅព្រះអង្គ!
តើព្រះមិនផ្ដល់យុត្តិធម៌ដល់អ្នកដែលត្រូវបានជ្រើសតាំងរបស់ព្រះអង្គ ដែលកំពុងស្រែករកព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គចេះតែពន្យារពេលជួយពួកគេឬ?
រួចគាត់ក៏នៅមេម៉ាយរហូតដល់អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនដែលចាកចេញពីព្រះវិហារឡើយ គឺតែងតែបម្រើព្រះទាំងយប់ទាំងថ្ងៃ ដោយការតមអាហារ និងការអធិស្ឋាន។
ចូរអធិស្ឋានគ្រប់ពេលវេលាក្នុងព្រះវិញ្ញាណ ដោយសេចក្ដីអធិស្ឋាន និងដោយសេចក្ដីទូលអង្វរគ្រប់បែបយ៉ាង ហើយចូរប្រុងស្មារតីក្នុងការនេះដោយសេចក្ដីខ្ជាប់ខ្ជួនបំផុត និងដោយសេចក្ដីទូលអង្វរសម្រាប់វិសុទ្ធជនទាំងអស់