Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 25:5 - ព្រះគម្ពីរខ្មែរសាកល

5 សូម​នាំ​ទូលបង្គំ​ឲ្យដើរ​ក្នុង​សេចក្ដីពិត​របស់ព្រះអង្គ ហើយ​បង្រៀន​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​; ទូលបង្គំ​ទន្ទឹងរង់ចាំ​ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 សូម​នាំ ហើយ​បង្រៀន​ទូល‌បង្គំ ក្នុង​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 សូម​អប់រំ​ទូលបង្គំ​ឲ្យ​រស់​នៅ ស្រប​តាម​សេចក្ដី​ពិត​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​សង្ឃឹម​លើ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 សូម​នាំ ហើយ​បង្រៀន​ទូលបង្គំ ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​ផង ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់​ដរាប​រាល់​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 សូម​អប់រំ​ខ្ញុំ​ឲ្យ​រស់​នៅ ស្រប​តាម​សេចក្ដី​ពិត​របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​ម្ចាស់‌សង្គ្រោះ​ខ្ញុំ ខ្ញុំ​សង្ឃឹម​លើ​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 25:5
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ទន្ទឹងរង់ចាំ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!


ព្រះអង្គ​ទ្រង់​នាំ​ពួកគេ​ឲ្យដើរ​ក្នុង​ផ្លូវ​ត្រឹមត្រូវ ដើម្បីឲ្យ​ទៅ​ដល់​ទីក្រុង​ដែលជា​ទីស្នាក់អាស្រ័យ​។


ទូលបង្គំ​បាន​រៀបរាប់ទូល​អំពី​ផ្លូវ​របស់ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ទូលបង្គំ​; សូម​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​!


ព្រះយេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ​នៃ​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង នោះ​ទូលបង្គំ​នឹង​រក្សា​វា​រហូតដល់​ទីបញ្ចប់​!


សូម​បង្រៀន​សុភនិច្ឆ័យ​ដ៏ល្អ និង​ចំណេះដឹង​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ជឿ​លើ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។


ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ណាស់ហ្ន៎​! វា​ជា​ទីសញ្ជឹងគិត​របស់ទូលបង្គំ​វាល់ព្រឹកវាល់ល្ងាច​។


ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​ស្រែកហៅ​នៅ​ពេលថ្ងៃ ប៉ុន្តែ​ព្រះអង្គ​មិន​ឆ្លើយ​សោះ ហើយ​នៅ​ពេលយប់ ក៏​ទូលបង្គំ​គ្មាន​ភាពធូរស្បើយ​ដែរ​!


អ្នកនោះ​នឹង​ទទួលបាន​ព្រះពរ​ពី​ព្រះយេហូវ៉ា ហើយ​ទទួលបាន​សេចក្ដីសុចរិត​ពី​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ខ្លួន​។


អស់ទាំង​គន្លង​របស់​ព្រះយេហូវ៉ា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​ជា​សេចក្ដីពិតត្រង់ ដល់​អ្នកដែល​រក្សា​សម្ពន្ធមេត្រី និង​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​ទ្រង់​ល្អ ហើយ​ទៀងត្រង់ ហេតុនេះហើយបានជា​ព្រះអង្គ​ណែនាំ​មនុស្សបាប​ក្នុង​ផ្លូវត្រឹមត្រូវ​។


ព្រះ​របស់​យើង​ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ ហើយ​ការរួច​ពី​ស្លាប់​ក៏​ជារបស់​ព្រះអម្ចាស់​យេហូវ៉ា​ដែរ​។


ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់យើងខ្ញុំ​អើយ សូម​ជួយ​យើងខ្ញុំ ដោយយល់ដល់​សិរីរុងរឿង​នៃ​ព្រះនាម​របស់ព្រះអង្គ​ផង​! សូម​រំដោះ​យើងខ្ញុំ ហើយ​លុបលាង​បាប​របស់យើងខ្ញុំ​ផង ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​!


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច​!


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ ទូលបង្គំ​បាន​ស្រែកឡើង​នៅចំពោះ​ព្រះអង្គ ទាំងយប់ទាំងថ្ងៃ​!


កុំឲ្យ​ចិត្ត​របស់អ្នក​ច្រណែន​មនុស្សបាប​ឡើយ ផ្ទុយទៅវិញ ចូរស្ថិត​នៅក្នុង​ការកោតខ្លាច​ព្រះយេហូវ៉ា​វាល់ព្រឹកវាល់ល្ងាច​។


មានពរ​ហើយ មនុស្ស​ដែល​ស្ដាប់តាម​ខ្ញុំ​ដោយ​ចាំយាម​នៅ​មាត់ទ្វារ​របស់ខ្ញុំ​ជា​រៀងរាល់ថ្ងៃ ទាំង​រង់ចាំ​នៅ​សសរទ្វារ​របស់ខ្ញុំ​!


ទោះបីជាយ៉ាងនោះក៏ដោយ ក៏​ព្រះយេហូវ៉ា​ទ្រង់​រង់ចាំ​ដើម្បី​មេត្តា​ដល់​អ្នករាល់គ្នា​។ ដោយហេតុនេះ ព្រះអង្គ​ទ្រង់​ក្រោកឡើង​ដើម្បី​អាណិតមេត្តា​ដល់​អ្នករាល់គ្នា ពីព្រោះ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដីយុត្តិធម៌​។ មានពរ​ហើយ អស់អ្នក​ដែល​រង់ចាំ​ព្រះអង្គ​!


នៅ​ទីនោះ​នឹង​មាន​ផ្លូវធំ​មួយ ជា​ផ្លូវ​ដែល​គេ​ហៅថា “ផ្លូវ​ដ៏វិសុទ្ធ”។ ពួកមនុស្ស​សៅហ្មង​នឹង​មិន​ឆ្លងតាម​ផ្លូវនោះ​ឡើយ គឺ​ផ្លូវនោះ​សម្រាប់តែ​អ្នកដែល​ដើរតាម​ផ្លូវ​នោះ​ប៉ុណ្ណោះ​; ទោះបើ​ពួកគេ​ជា​មនុស្សល្ងីល្ងើ​ក៏ដោយ ក៏​ពួកគេ​មិន​វង្វេង​ដែរ​។


យើង​នឹង​នាំ​មនុស្ស​ខ្វាក់ភ្នែក​តាម​ផ្លូវ​មួយ​ដែល​ពួកគេ​មិន​ស្គាល់ យើង​នឹង​ដឹកនាំ​ពួកគេ​តាម​គន្លង​ដែល​ពួកគេ​មិន​ស្គាល់​។ យើង​នឹង​ធ្វើឲ្យ​សេចក្ដីងងឹត​ទៅជា​ពន្លឺ​នៅចំពោះ​ពួកគេ ហើយ​ធ្វើឲ្យ​ទីរដិបរដុប​ទៅជា​រាបស្មើ​វិញ​។ គឺ​ការ​ទាំងនេះ​ហើយ ដែល​យើង​នឹង​ធ្វើ យើង​នឹង​មិន​បោះបង់ចោល​ពួកគេ​ឡើយ​។


ពួកគេ​នឹង​មិន​ឃ្លាន ក៏​មិន​ស្រេក​ដែរ រីឯ​កម្ដៅ និង​ព្រះអាទិត្យ​នឹង​មិន​ធ្វើទុក្ខ​ពួកគេ​ឡើយ ដ្បិត​ព្រះដែល​អាណិតមេត្តា​ពួកគេ នឹង​ដឹកនាំ​ពួកគេ ព្រះអង្គ​នឹង​នាំផ្លូវ​ពួកគេ​ដល់​ប្រភពទឹក​។


រីឯ​កូន​ទាំងអស់​របស់អ្នក​នឹង​ទទួលការបង្រៀន​ពី​ព្រះយេហូវ៉ា ហើយ​កូន​ៗ​របស់អ្នក​នឹង​មាន​សេចក្ដីសុខសាន្ត​ដ៏បរិបូរ​។


តើ​ព្រះ​មិន​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​ព្រះអង្គ ដែល​កំពុង​ស្រែករក​ព្រះអង្គ​ទាំងយប់ទាំងថ្ងៃ​ទេ​ឬ​? តើ​ព្រះអង្គ​ចេះតែ​ពន្យារពេល​ជួយពួកគេ​ឬ​?


ប៉ុន្តែ​ព្រះជំនួយ គឺ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ព្រះ​បិតា​នឹង​ចាត់ឲ្យមក​ក្នុង​នាម​របស់ខ្ញុំ ព្រះអង្គ​នឹង​បង្រៀន​សេចក្ដី​ទាំងអស់​ដល់​អ្នករាល់គ្នា ហើយ​នឹង​រំលឹក​អ្នករាល់គ្នា​អំពី​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​។


នៅពេល​ព្រះអង្គ​ដែល​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត​យាង​មក​ដល់ ព្រះអង្គ​នឹង​នាំផ្លូវ​អ្នករាល់គ្នា​ទៅ​ក្នុងគ្រប់ទាំង​សេចក្ដីពិត ពីព្រោះ​ព្រះអង្គ​នឹង​មិន​មានបន្ទូល​ចេញពី​អង្គទ្រង់​ទេ គឺ​ព្រះអង្គ​នឹង​មានបន្ទូល​នូវ​អ្វីៗដែល​ព្រះអង្គ​ទ្រង់​ឮ​វិញ ហើយ​ថ្លែង​នូវ​អ្វីៗ​ដែល​នឹង​មក ដល់​អ្នករាល់គ្នា​។


ក្នុង​គម្ពីរ​ព្យាការី​មាន​សរសេរ​ទុកមក​ថា​:‘ពួកគេ​ទាំងអស់គ្នា​នឹង​ទទួលការ​បង្រៀន​ពី​ព្រះ’។អស់អ្នក​ដែល​បាន​ឮ ហើយ​រៀន​ពី​ព្រះ​បិតា ក៏​មករក​ខ្ញុំ​។


ជាការពិត អស់អ្នកណាដែល​ត្រូវ​ព្រះវិញ្ញាណ​របស់​ព្រះ​ដឹកនាំ អ្នកទាំងនោះ​ជា​កូនរបស់ព្រះ​។


រីឯ​អ្នករាល់គ្នា​វិញ ការចាក់ប្រេងអភិសេក​ដែល​អ្នករាល់គ្នា​បាន​ទទួល​ពី​ព្រះអង្គ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ដូច្នេះ​អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​អ្នកណា​បង្រៀន​អ្នករាល់គ្នា​ទេ​។ ផ្ទុយទៅវិញ ដូចដែល​ការចាក់ប្រេងអភិសេក​ពី​ព្រះអង្គ បង្រៀន​អ្នករាល់គ្នា​អំពី​អ្វីៗ​ទាំងអស់​យ៉ាងណា​——​ហើយ​ជា​សេចក្ដីពិត គឺ​មិនមែន​ជា​សេចក្ដីកុហក​ទេ​——​ចូរ​ស្ថិតនៅ​ក្នុង​ព្រះអង្គ តាមដែល​ព្រះអង្គ​បាន​បង្រៀន​អ្នករាល់គ្នា​យ៉ាងនោះដែរ​។


ដ្បិត​កូនចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក​នោះ នឹង​ឃ្វាល​ពួកគេ ហើយ​នាំ​ពួកគេ​ទៅកាន់​ប្រភព​ទឹក​នៃ​ជីវិត​។ ព្រះ​នឹង​ជូត​អស់ទាំង​ទឹកភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម