Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 86:2 - ព្រះគម្ពីរខ្មែរសាកល

2 សូម​រក្សា​ព្រលឹង​របស់ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ស្មោះត្រង់​។ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​; សូម​ព្រះអង្គ​សង្គ្រោះ​បាវបម្រើ​របស់ព្រះអង្គ​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 សូម​រក្សា​កាពារ​ជីវិត​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អង្គ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​សង្គ្រោះ​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​នេះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 សូម​រក្សា​ការពារ​ជីវិត​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​សង្គ្រោះ​អ្នក​បម្រើ​របស់​ព្រះអង្គ ដែល​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​នេះ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 សូម​ការ‌ពារ​ព្រលឹង​ទូលបង្គំ ដ្បិត​ទូលបង្គំ​ជា​អ្នក​ជ្រះ‌ថ្លា ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ជួយ​សង្គ្រោះ​អ្នក​បំរើ​ដែល​ទុក​ចិត្ត​ដល់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 សូម​រក្សា​ការពារ​ជីវិត​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​សង្គ្រោះ​អ្នក​បម្រើ​របស់​ទ្រង់ ដែល​បាន​ផ្ញើ​ជីវិត​លើ​ទ្រង់​នេះ​ផង!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 86:2
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​ជារបស់​ព្រះអង្គ​; សូម​សង្គ្រោះ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ស្វែងរក​ច្បាប់តម្រា​របស់ព្រះអង្គ​។


រីឯ​ទូលបង្គំ​បាន​ជឿទុកចិត្តលើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ចិត្ត​របស់ទូលបង្គំ​នឹង​ត្រេកអរ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​។


ដោយសារតែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ សូម​បំផ្លាញជីវិត​ពួក​សត្រូវ​របស់ទូលបង្គំ ហើយ​កម្ទេច​អស់ទាំង​បច្ចាមិត្ត​នៃ​ព្រលឹង​របស់ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ជា​បាវបម្រើ​របស់ព្រះអង្គ​!​៕


ឱ​ព្រះ​អើយ សូម​ការពារ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​ហើយ​!


ព្រះអង្គ​ទ្រង់​នាំ​ខ្ញុំ​ចេញ​មក​ទីធំទូលាយ ព្រះអង្គ​រំដោះ​ខ្ញុំ ដោយព្រោះ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​ខ្ញុំ​។


ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​ជឿទុកចិត្តលើ​ព្រះអង្គ សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ​! សូម​កុំឲ្យ​ពួក​សត្រូវ​របស់ទូលបង្គំ​អរសប្បាយ​លើ​ទូលបង្គំ​ឡើយ​!


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ គឺ​ជារៀងរហូត​! សូម​រំដោះ​ទូលបង្គំ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង​។


ប៉ុន្តែ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះអង្គ ទូលបង្គំ​បាន​ទូលថា​៖ “ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​!”។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ហើយ​ព្រះអង្គ​មិន​បោះបង់ចោល​វិសុទ្ធជន​របស់ព្រះអង្គ​ឡើយ​; ពួកគេ​ត្រូវបាន​ថែរក្សា​ជារៀងរហូត រីឯ​ពូជពង្ស​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​។


ចូរ​ដឹង​ថា ព្រះយេហូវ៉ា​បាន​ញែកយក​វិសុទ្ធជន​សម្រាប់​អង្គទ្រង់​ស្រាប់ហើយ​។ នៅពេល​ខ្ញុំ​ស្រែកហៅ​ព្រះយេហូវ៉ា ព្រះអង្គ​តែងតែ​សណ្ដាប់​ជានិច្ច​។


“ចូរ​ប្រមូល​វិសុទ្ធជន​របស់យើង​មក​ឯ​យើង គឺ​អ្នកដែល​តាំង​សម្ពន្ធមេត្រី​ជាមួយ​យើង​ដោយ​យញ្ញបូជា”។


ប្រសិនបើ​អ្នកណា​បម្រើ​ខ្ញុំ អ្នកនោះ​ត្រូវតែ​មកតាម​ខ្ញុំ ហើយ​កន្លែងដែល​ខ្ញុំ​នៅ អ្នកបម្រើ​របស់ខ្ញុំ​ក៏​នឹង​នៅ​ទីនោះ​ដែរ​។ ប្រសិនបើ​អ្នកណា​បម្រើ​ខ្ញុំ ព្រះ​បិតា​នឹង​លើកកិត្តិយស​អ្នកនោះ​។


ទូលបង្គំ​មិន​នៅ​ក្នុង​ពិភពលោក​ទៀតទេ​។ ពួកគេ​នៅ​ក្នុង​ពិភពលោក រីឯទូលបង្គំវិញ ទូលបង្គំ​នឹង​ទៅឯ​ព្រះអង្គ​។ ព្រះ​បិតា​ដ៏វិសុទ្ធ​អើយ សូម​ថែរក្សា​ពួកគេ​ក្នុង​ព្រះនាម​របស់ព្រះអង្គ​ផង គឺ​នាម​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ ដើម្បីឲ្យ​ពួកគេ​រួមគ្នាតែមួយ ដូចដែល​យើង​ជា​អង្គមួយ​ដែរ​។


ពោលគឺ ព្រះ​ចង់​មេត្តាករុណា​ដល់​អ្នកណា ក៏​មេត្តាករុណា​ដល់​អ្នកនោះ ហើយ​ព្រះអង្គ​ចង់​ធ្វើឲ្យ​អ្នកណា​មានចិត្តរឹងរូស ក៏​ធ្វើឲ្យ​អ្នកនោះ​មានចិត្តរឹងរូស​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម