Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 55:17 - ព្រះគម្ពីរខ្មែរសាកល

17 ខ្ញុំ​ត្អូញត្អែរ និង​ស្រែកថ្ងូរ នៅ​ពេលល្ងាច ពេលព្រឹក និង​ពេលថ្ងៃត្រង់ នោះ​ព្រះអង្គ​ក៏​សណ្ដាប់​សំឡេង​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ខ្ញុំ​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ល្ងាច ទាំង​ព្រឹក ហើយ​ទាំង​ថ្ងៃ​ត្រង់ ហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ខ្ញុំ​ស្រែក​ថ្ងូរ និង​ទទូច​អង្វរ​ព្រះអង្គ ទាំង​ព្រឹក ទាំង​ថ្ងៃ​ត្រង់ ទាំង​ល្ងាច ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ខ្ញុំ​នឹង​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ពេល​ល្ងាច ពេល​ព្រឹក នឹង​ថ្ងៃ​ត្រង់​ផង ហើយ​ទ្រង់​នឹង​ស្តាប់​សំឡេង​ខ្ញុំ​ជា​មិន​ខាន

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ខ្ញុំ​ស្រែក​ថ្ងូរ និង​ទទូច​អង្វរ​ទ្រង់ ទាំង​ព្រឹក ទាំង​ថ្ងៃ​ត្រង់ ទាំង​ល្ងាច ហើយ​ទ្រង់​ស្តាប់​ពាក្យ​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 55:17
23 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​កណ្ដាលអធ្រាត្រ ទូលបង្គំ​ក្រោកឡើង ដើម្បី​អរព្រះគុណ​ដល់​ព្រះអង្គ សម្រាប់​ច្បាប់​ដ៏សុចរិត​របស់ព្រះអង្គ​។


សូមឲ្យ​សេចក្ដីអធិស្ឋាន​របស់ទូលបង្គំ​ត្រូវបាន​តាំងថ្វាយ​ដូចជា​គ្រឿងក្រអូប​នៅចំពោះ​ព្រះអង្គ សូមឲ្យ​ការលើក​ដៃ​ឡើង​របស់ទូលបង្គំ​បានដូចជា​តង្វាយពេលល្ងាច​ផង​។


ទ្រង់​នឹង​រំដោះ​មនុស្ស​ខ្វះខាត​ដែល​ស្រែករកជំនួយ និង​មនុស្ស​ទ័លក្រ​ដែល​គ្មាន​អ្នកជួយ​ដល់​គេ​។


នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា​របស់ខ្ញុំ ខ្ញុំ​បាន​ស្វែងរក​ព្រះអម្ចាស់​របស់ខ្ញុំ ដៃ​របស់ខ្ញុំ​លាតចេញ​នៅ​ពេលយប់ ហើយ​មិន​ល្វើយ​ឡើយ ព្រលឹង​របស់ខ្ញុំ​បដិសេធ​ការ​សម្រាលទុក្ខ​។


រីឯ​ទូលបង្គំ​វិញ ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែករកជំនួយ​ពី​ព្រះអង្គ​! នៅ​ពេលព្រឹក ពាក្យអធិស្ឋាន​របស់ទូលបង្គំ​មកចំពោះ​ព្រះអង្គ​។


ដើម្បី​ប្រកាស​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅ​ពេលព្រឹក ហើយ​ប្រកាស​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​នៅ​ពេលយប់


នៅពេល​ដានីយ៉ែល​បាន​ដឹង​ថា ឯកសារ​នោះ​ត្រូវបាន​ឡាយព្រះហស្តលេខា​ហើយ គាត់​ក៏​ចូលទៅ​ក្នុង​ផ្ទះ​របស់ខ្លួន​——​បង្អួច​នៅ​បន្ទប់ខាងលើ​របស់គាត់​បាន​ចំហ​ឆ្ពោះទៅ​យេរូសាឡិម​——​គាត់​ក៏​លុតជង្គង់ ហើយ​អធិស្ឋាន ព្រមទាំង​អរព្រះគុណ​នៅចំពោះ​ព្រះ​របស់គាត់​មួយ​ថ្ងៃ​បី​ដង ដូចដែល​គាត់​បាន​ធ្វើ​ពីមុន​។


ពួកគេ​ទូល​នៅចំពោះ​ស្ដេច​ថា​៖ “ព្រះរាជា​អើយ ដានីយ៉ែល​ដែល​ជាម្នាក់​ក្នុងចំណោម​ជនជម្លៀស​ពី​យូដា មិន​អើពើ​នឹង​សេចក្ដីបង្គាប់​របស់ព្រះករុណា ឬ​បម្រាម​ដែល​ព្រះករុណា​បាន​ឡាយព្រះហស្តលេខា​ហើយ​នោះ​ទេ គឺ​គាត់​នៅតែ​អធិស្ឋាន​មួយ​ថ្ងៃ​បី​ដង”។


ព្រលឹមឡើង ពេលងងឹត​ខ្លាំង​នៅឡើយ ព្រះយេស៊ូវ​ទ្រង់​ក្រោកឡើង​ចេញទៅ​កន្លែង​ស្ងាត់ដាច់ពីគេ ហើយ​អធិស្ឋាន​នៅទីនោះ​។


នៅពេល​លា​ហ្វូងមនុស្ស​ហើយ ព្រះអង្គ​ក៏​យាង​ឡើងទៅលើ​ភ្នំ​ដើម្បី​អធិស្ឋាន​។


ព្រះអង្គ​ទត​ឃើញ​ពួកសិស្ស​រងការលំបាក​ក្នុង​ការអុំទូក ពីព្រោះ​បញ្ច្រាស​ខ្យល់​។ ពេល​ជិត​ភ្លឺ ព្រះអង្គ​យាង​លើ​ទឹក​បឹង​មករក​ពួកគេ ហើយ​មានព្រះទ័យ​ចង់​យាង​បង្ហួស​ពួកគេ​។


ថ្ងៃ​មួយ ប្រមាណជា​ម៉ោងបីរសៀល លោក​បាន​ឃើញ​និមិត្ត​យ៉ាងច្បាស់ គឺ​ឃើញ​ទូតសួគ៌​របស់​ព្រះ​ចូលមក និយាយ​នឹង​លោក​ថា​៖ “កូនេលាស​!”។


កូនេលាស​និយាយថា​៖ “កាលពី​បួន​ថ្ងៃ​មុន នៅ​ម៉ោងថ្មើរ​នេះ គឺ​ម៉ោងបីរសៀល ខ្ញុំ​កំពុង​អធិស្ឋាន​នៅក្នុង​ផ្ទះ​របស់ខ្ញុំ​។ ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ដ៏ភ្លឺចិញ្ចាច ឈរ​នៅពីមុខ​ខ្ញុំ


លុះ​នៅ​ថ្ងៃបន្ទាប់ ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់ គឺ​ខណៈដែល​អ្នកទាំងនោះ​ធ្វើដំណើរ​មកជិត​ទីក្រុង​នោះ ពេត្រុស​បាន​ឡើងទៅ​លើ​ដំបូលផ្ទះ​ដើម្បី​អធិស្ឋាន​។


កាលមួយ ពេត្រុស និង​យ៉ូហាន​បាន​ឡើងទៅ​ព្រះវិហារ នៅ​ម៉ោង​អធិស្ឋាន គឺ​ម៉ោងបីរសៀល​។


ចូរ​អធិស្ឋាន​គ្រប់ពេលវេលា​ក្នុង​ព្រះវិញ្ញាណ ដោយ​សេចក្ដីអធិស្ឋាន និង​ដោយ​សេចក្ដីទូលអង្វរ​គ្រប់បែបយ៉ាង ហើយ​ចូរ​ប្រុងស្មារតី​ក្នុង​ការនេះ​ដោយ​សេចក្ដីខ្ជាប់ខ្ជួន​បំផុត និង​ដោយ​សេចក្ដីទូលអង្វរ​សម្រាប់​វិសុទ្ធជន​ទាំងអស់


ចូរ​អធិស្ឋាន​ឥតឈប់ឈរ


នៅ​គ្រា​ដែល​ព្រះគ្រីស្ទ​គង់​នៅក្នុង​រូបសាច់​របស់​ព្រះអង្គ ព្រះអង្គ​បាន​ថ្វាយ​សេចក្ដីអធិស្ឋាន និង​សេចក្ដីទូលអង្វរ​ដោយ​សម្រែក​យ៉ាងខ្លាំង និង​ដោយ​ទឹកភ្នែក ដល់​ព្រះ​ដែល​អាច​សង្គ្រោះ​ព្រះអង្គ​ពី​សេចក្ដីស្លាប់​បាន ហើយ​ដោយព្រោះ​ជំនឿស៊ប់ ពាក្យ​របស់​ព្រះអង្គ​ក៏​ត្រូវបាន​សណ្ដាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម