Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 41:5 - ព្រះគម្ពីរខ្មែរសាកល

5 ពួក​សត្រូវ​របស់ខ្ញុំ​និយាយ​អាក្រក់​ទាស់នឹង​ខ្ញុំ​ថា​៖ “តើ​ពេលណា​ទើប​វា​ស្លាប់ ហើយ​ឈ្មោះ​របស់វា​បាន​វិនាស​បាត់ទៅ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និយាយ​អាក្រក់​ពី​ទូល‌បង្គំ​ថា «តើ​ពេល​ណា​ទើប​វា​ស្លាប់ ហើយ​ឈ្មោះ​វា​ត្រូវ​វិនាស?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នា និយាយ​អាក្រក់​ពី​ទូលបង្គំ គេ​បន់​ឲ្យ​តែ​ទូលបង្គំ​ស្លាប់ គេ​បន់​ឲ្យ​តែ​ឈ្មោះ​ទូលបង្គំ​សាប​សូន្យ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ពួក​ខ្មាំង​សត្រូវ​នៃ​ទូលបង្គំ គេ​និយាយ​សេចក្ដី​អាក្រក់​ពី​ទូលបង្គំ​ថា តើ​វេលា​ណា​វា​នឹង​ស្លាប់ ហើយ​ឈ្មោះ​វា​វិនាស​បាត់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 សត្រូវ​របស់​ខ្ញុំ​នាំ​គ្នា និយាយ​អាក្រក់​ពី​ខ្ញុំ គេ​បន់​ឲ្យ​តែ​ខ្ញុំ​ស្លាប់ គេ​បន់​ឲ្យ​តែ​ឈ្មោះ​ខ្ញុំ​សាប​សូន្យ​ទៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 41:5
13 ការដាក់ឲ្យឆ្លើយតបគ្នា  

វាល់ព្រឹកវាល់ល្ងាច ពួក​សត្រូវ​របស់ទូលបង្គំ​បាន​ត្មះតិះដៀល​ទូលបង្គំ ពួកអ្នក​ចំអកមើលងាយ​ទូលបង្គំ ប្រើឈ្មោះ​ទូលបង្គំ​ទៅ​ដាក់បណ្ដាសា​គេ​។


រីឯ​ពួកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​ក៏​ដាក់អន្ទាក់ ហើយ​ពួកដែល​ប្រឹងរក​ដើម្បី​ធ្វើទុក្ខ​ទូលបង្គំ​ក៏​និយាយ​សេចក្ដីអន្តរាយ​; ពួកគេ​ប៉ុនប៉ង​ល្បិចកល​វាល់ព្រឹកវាល់ល្ងាច​។


ដ្បិត​ទូលបង្គំ​ស្គាល់​ការបំពាន​របស់ទូលបង្គំ ហើយ​បាប​របស់ទូលបង្គំ​នៅចំពោះ​ទូលបង្គំ​ជានិច្ច​។


មើល៍! ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​សេចក្ដីពិតត្រង់​នៅ​ផ្នែកខាងក្នុងនៃចិត្ត ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទូលបង្គំ​យល់​ប្រាជ្ញា នៅក្នុង​ទីសម្ងាត់​នៃចិត្ត​!


វាល់ព្រឹកវាល់ល្ងាច ពួក​សត្រូវ​ជាន់ឈ្លី​ទូលបង្គំ ដ្បិត​មនុស្ស​ជាច្រើន​វាយប្រហារ​ទូលបង្គំ​ដោយ​អំនួត​!


ខ្ញុំ​ស្រែកហៅ​ព្រះ​ដ៏ខ្ពស់បំផុត គឺ​ព្រះ​ដែល​បំពេញឲ្យសម្រេច​ដល់​ខ្ញុំ​។


ធ្វើដូច្នេះ មាគ៌ា​របស់ព្រះអង្គ​នឹង​ត្រូវបាន​ស្គាល់​នៅលើ​ផែនដី ហើយ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​នឹង​ត្រូវបាន​ស្គាល់​ក្នុងចំណោម​ប្រជាជាតិ​ទាំងអស់​។


សូម​បែរមក​រក​ទូលបង្គំ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង​; សូម​ប្រទាន​ភាពរឹងមាំ​របស់ព្រះអង្គ​ដល់​បាវបម្រើ​របស់ព្រះអង្គ ហើយ​សង្គ្រោះ​កូន​របស់​ស្រីបម្រើ​ព្រះអង្គ​ផង​។


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច​!


អនុស្សាវរីយ៍​អំពី​មនុស្ស​សុចរិត​ជា​ព្រះពរ រីឯ​ឈ្មោះ​របស់​មនុស្ស​អាក្រក់​នឹង​ស្អុយរលួយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម