ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 68:4 - ព្រះគម្ពីរខ្មែរសាកល

ចូរ​ច្រៀង​ទៅកាន់​ព្រះ ចូរ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ ចូរ​លើកតម្កើង​ព្រះអង្គដែល​ជិះ​លើ​ពពក​; ព្រះនាម​របស់ព្រះអង្គ​គឺ​យេហូវ៉ា​; ចូរ​លោតកញ្ឆេង​នៅចំពោះ​ព្រះអង្គ​ចុះ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ច្រៀង​ថ្វាយ​ព្រះ ចូរ​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ដែល​ជិះ​រាជ​រថ​កាត់ទី​រហោ‌ស្ថាន ព្រះ‌អង្គ​មាន​ព្រះ​នាម​ថា ព្រះ‌យេហូវ៉ា ចូរ​សប្បាយ​រីករាយ​នៅ​ចំពោះ​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់ ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះ‌នាម​ព្រះអង្គ! ចូរ​ត្រួស‌ត្រាយ​ផ្លូវ​ថ្វាយ​ព្រះអង្គ ដែល​ជិះ​សេះ​កាត់​អាកាស‌វេហាស៍! ព្រះអង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។ ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ច្រៀង​ថ្វាយ​ព្រះ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ចូរ​លើក​ថ្នល់​ឡើង​ថ្វាយ​ព្រះ ដែល​ទ្រង់​ជិះ​យាង​កាត់ ទី​រហោ‌ស្ថាន​មក ទ្រង់​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា ចូរ​លោត‌កញ្ឆេង​នៅ​ចំពោះ​ទ្រង់​ចុះ

សូមមើលជំពូក

អាល់គីតាប

ចូរ​ច្រៀង​តម្កើង​អុលឡោះ ចូរ​ច្រៀង គីតាបសាបូរ​នាម​ទ្រង់! ចូរ​ត្រួស‌ត្រាយ​ផ្លូវ​ជូន​ទ្រង់ ដែល​ជិះ​សេះ​កាត់​អាកាស‌វេហាស៍! ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា។ ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ទ្រង់!

សូមមើលជំពូក



ទំនុកតម្កើង 68:4
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ដាក់ធ្នឹម​បន្ទប់ខាងលើ​របស់ព្រះអង្គ​លើ​ផ្ទៃទឹក ហើយ​យក​ពពក​ធ្វើជា​រទេះចម្បាំង​របស់ព្រះអង្គ ក៏​យាង​នៅលើ​ស្លាប​នៃ​ខ្យល់​។


ព្រះអង្គ​នឹង​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​នៃ​ជីវិត​; នៅចំពោះ​ព្រះអង្គ​មាន​អំណរ​ដ៏ពោរពេញ នៅ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​មាន​សេចក្ដីរីករាយ​ជាដរាប​៕


ព្រះអង្គ​ហោះ​ដោយ​ជិះ​លើ​ចេរ៉ូប ហើយ​សំកាំង​ឡើង​ដោយ​ស្លាប​នៃ​ខ្យល់​។


ព្រះយេហូវ៉ា​អើយ ដ្បិត​ព្រះអង្គ​តែងតែ​ប្រទានពរ​មនុស្ស​សុចរិត ព្រះអង្គ​ហ៊ុមព័ទ្ធ​ពួកគេ​ដោយ​សេចក្ដីសន្ដោស​ដូចជា​ខែល​៕


ចូរ​ច្រៀងសរសើរតម្កើង​អំពី​សិរីរុងរឿង​នៃ​ព្រះនាម​របស់ព្រះអង្គ ចូរ​ថ្វាយ​ការសរសើរតម្កើង​ដ៏រុងរឿង​ដល់​ព្រះអង្គ​ចុះ​!


ផែនដី​ទាំងមូល​នឹង​ថ្វាយបង្គំ​ព្រះអង្គ ហើយ​ច្រៀងសរសើរតម្កើង​ព្រះអង្គ​; ពួកគេ​នឹង​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​!”។ សេឡា


សូមឲ្យ​ជាតិសាសន៍​នានា​អរសប្បាយ ហើយ​ច្រៀងដោយអំណរ ដ្បិត​ព្រះអង្គ​នឹង​ជំនុំជម្រះ​បណ្ដាជន​ដោយ​សេចក្ដីយុត្តិធម៌ ហើយ​ដឹកនាំ​ជាតិសាសន៍​នានា​នៅលើ​ផែនដី​។ សេឡា


ចូរច្រៀងសរសើរតម្កើងព្រះអង្គ​ដែល​ជិះ​លើ​បណ្ដាមេឃ គឺ​បណ្ដាមេឃ​តាំងពីបុរាណ​! មើល៍! ព្រះអង្គ​បញ្ចេញ​ព្រះសូរសៀង ជា​ព្រះសូរសៀង​ដ៏ខ្លាំងក្រៃលែង​!


ដើម្បីឲ្យ​ពួកគេ​ដឹង​ថា ព្រះអង្គ​តែមួយប៉ុណ្ណោះ ដែល​ព្រះនាម​របស់ព្រះអង្គ​គឺ​យេហូវ៉ា ជា​ព្រះ​ដ៏ខ្ពស់បំផុត​នៅលើ​ផែនដី​ទាំងមូល​៕


ពន្លឺ​ត្រូវបាន​សាបព្រោះ​សម្រាប់​មនុស្ស​សុចរិត ហើយ​អំណរ​ត្រូវបាន​សាបព្រោះ​សម្រាប់​អ្នកដែល​មាន​ចិត្ត​ទៀងត្រង់​។


ក្ដីសង្ឃឹម​របស់​មនុស្ស​សុចរិត​នាំមកនូវ​អំណរ រីឯ​ការរំពឹងទុក​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​។


នេះជា​ទំនាយ​ស្ដីអំពី​អេហ្ស៊ីប​: មើល៍! ព្រះយេហូវ៉ា​នឹង​គង់​លើ​ពពក​ដ៏លឿន យាង​មក​អេហ្ស៊ីប​។ បណ្ដា​រូបបដិមាករឥតប្រយោជន៍​របស់​អេហ្ស៊ីប​នឹង​ញាប់ញ័រ​នៅចំពោះ​ព្រះអង្គ ហើយ​ចិត្ត​របស់​ជនជាតិអេហ្ស៊ីប​នឹង​រលាយ​នៅ​ក្នុង​ខ្លួនគេ​។


មាន​សំឡេង​មួយ​ស្រែក​នៅ​ទីរហោស្ថាន​ថា​៖ “ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះយេហូវ៉ា ចូរ​តម្រង់​មហាវិថី​នៅ​វាលរហោស្ថាន​ថ្វាយ​ព្រះ​របស់យើង​!


ចូរ​ឆ្លងកាត់​! ចូរ​ឆ្លងកាត់​តាម​ខ្លោងទ្វារក្រុង​ទៅ​! ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ប្រជាជន​! ចូរ​សាងសង់ឡើង​! ចូរ​សាងសង់​មហាវិថី​ឡើង​! ចូរ​យក​ថ្ម​ចេញ ហើយ​លើក​ទង់សញ្ញា​ឡើង​សម្រាប់​ប្រជាជាតិ​នានា​!