Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 66:2 - ព្រះគម្ពីរខ្មែរសាកល

2 ចូរ​ច្រៀងសរសើរតម្កើង​អំពី​សិរីរុងរឿង​នៃ​ព្រះនាម​របស់ព្រះអង្គ ចូរ​ថ្វាយ​ការសរសើរតម្កើង​ដ៏រុងរឿង​ដល់​ព្រះអង្គ​ចុះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចូរ​ច្រៀង​អំពី​សិរី​រុង​ល្អ​នៃ​ព្រះ‌នាមព្រះ‌អង្គ ហើយ​ថ្វាយ​ការ​សរសើរ​ដ៏​រុង​រឿង​ដល់​ព្រះ‌អង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​សិរី‌រុងរឿង​ព្រះ‌នាម​ព្រះអង្គ ចូរ​នាំ​គ្នា​សរសើរ លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​ច្រៀង​ពី​កិត្តិយស​នៃ​ព្រះ‌នាម​ទ្រង់ ឲ្យ​សេចក្ដី​សរសើរ​ទ្រង់​បាន​រុងរឿង​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​ច្រៀង គីតាបសាបូរ ជូន​សិរី‌រុង‌រឿង​នាម​ទ្រង់ ចូរ​នាំ​គ្នា​សរសើរ លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 66:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​នរណា​អាច​ថ្លែង​កិច្ចការដ៏មានព្រះចេស្ដា​របស់​ព្រះយេហូវ៉ា​បាន​? តើ​នរណា​អាច​ប្រកាស​សព្វគ្រប់​នូវ​សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ​បាន​?


សូមឲ្យ​ពួកគេ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា សម្រាប់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​សម្រាប់​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​ចំពោះ​មនុស្សលោក​!


សូមឲ្យ​ពួកគេ​ថ្វាយ​យញ្ញបូជា​នៃ​ការអរព្រះគុណ ហើយ​ថ្លែង​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ ដោយ​សម្រែកហ៊ោសប្បាយ​!


ចូរច្រៀងសរសើរតម្កើងព្រះអង្គ​ដែល​ជិះ​លើ​បណ្ដាមេឃ គឺ​បណ្ដាមេឃ​តាំងពីបុរាណ​! មើល៍! ព្រះអង្គ​បញ្ចេញ​ព្រះសូរសៀង ជា​ព្រះសូរសៀង​ដ៏ខ្លាំងក្រៃលែង​!


សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ គឺ​ព្រះ​នៃ​អ៊ីស្រាអែល​; ព្រះអង្គ​តែមួយប៉ុណ្ណោះ ធ្វើ​កិច្ចការដ៏អស្ចារ្យ​!


ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់យើងខ្ញុំ​អើយ សូម​ជួយ​យើងខ្ញុំ ដោយយល់ដល់​សិរីរុងរឿង​នៃ​ព្រះនាម​របស់ព្រះអង្គ​ផង​! សូម​រំដោះ​យើងខ្ញុំ ហើយ​លុបលាង​បាប​របស់យើងខ្ញុំ​ផង ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​!


ចូរឲ្យ​ពួកគេ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះយេហូវ៉ា ហើយ​ប្រកាស​សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ​នៅតាម​កោះ​នានា​!


ផ្ទៃមេឃ​អើយ ចូរ​ច្រៀងដោយអំណរ​! ផែនដី​អើយ ចូរ​ត្រេកអរ​! ភ្នំ​ទាំងឡាយ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​! ដ្បិត​ព្រះយេហូវ៉ា​បាន​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​អាណិតមេត្តា​មនុស្ស​រងទុក្ខ​របស់ព្រះអង្គ​។


ពួកគេ​ស្រែក​ទៅវិញទៅមក​ថា​៖ “វិសុទ្ធ​! វិសុទ្ធ​! វិសុទ្ធ​! ព្រះយេហូវ៉ា​នៃ​ពលបរិវារ​! ផែនដី​ទាំងមូល​ពេញ​ដោយ​សិរីរុងរឿង​របស់ព្រះអង្គ”។


ពេលនោះ ខ្ញុំ​ឮ​របស់សព្វសារពើដែលត្រូវបានបង្កើត ដែល​នៅ​លើមេឃ នៅលើ​ផែនដី នៅក្រោម​ផែនដី និង​នៅក្នុង​សមុទ្រ ព្រមទាំង​របស់​សព្វសារពើ​ដែល​នៅ​ទីនោះ ពោលថា​៖ “សូមឲ្យ​ព្រះពរ កិត្តិយស សិរីរុងរឿង និង​ព្រះចេស្ដា មាន​ដល់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក និង​ដល់​កូនចៀម រហូត​អស់កល្បជាអង្វែងតរៀងទៅ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម