Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 66:4 - ព្រះគម្ពីរខ្មែរសាកល

4 ផែនដី​ទាំងមូល​នឹង​ថ្វាយបង្គំ​ព្រះអង្គ ហើយ​ច្រៀងសរសើរតម្កើង​ព្រះអង្គ​; ពួកគេ​នឹង​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​!”។ សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ផែនដី​ទាំង​មូល​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ‌អង្គ គេ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ»។ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 មនុស្ស‌ម្នា​នៅ​ផែនដី​ទាំង​មូល ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ហើយ​នាំ​គ្នា​ស្មូត្រ​ទំនុកតម្កើង ព្រះអង្គ គេ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌នាម​ព្រះអង្គ។ - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ផែនដី​ទាំង​មូល​នឹង​ថ្វាយ‌បង្គំ ហើយ​នឹង​ច្រៀង​ថ្វាយ​ទ្រង់​ផង គេ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់។ –បង្អង់

សូមមើលជំពូក ចម្លង

អាល់គីតាប

4 មនុស្ស‌ម្នា​នៅ​ផែនដី​ទាំង​មូល ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ហើយ​នាំ​គ្នា​ច្រៀង គីតាបសាបូរ​ទ្រង់ គេ​ច្រៀង គីតាបសាបូរ​ជូន​នាម​ទ្រង់។ - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 66:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សាសន៍ដទៃ​ទាំងអស់​អើយ ចូរ​សរសើរតម្កើង​ព្រះយេហូវ៉ា​! ជាតិសាសន៍​ទាំងអស់​អើយ ចូរ​សរសើរ​ព្រះអង្គ​!


អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​នឹកចាំ​អំពី​ព្រះយេហូវ៉ា ហើយ​ត្រឡប់មក​រក​ព្រះអង្គ​វិញ អស់ទាំង​ពូជសាសន៍​នៃ​ប្រជាជាតិ​នានា​នឹង​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ​។


ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់យើងខ្ញុំ​អើយ ព្រះអង្គ​ទ្រង់​ឆ្លើយ​នឹង​យើងខ្ញុំ​ដោយ​ការដ៏​គួរឲ្យស្ញែងខ្លាច ក្នុង​សេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គជា​សេចក្ដីសង្ឃឹម​ដល់​អស់ទាំង​ចុងបំផុត​នៃ​ផែនដី និង​សមុទ្រដ៏ឆ្ងាយបំផុត​!


ពួកវា​នឹង​មិន​ធ្វើទុក្ខ ឬ​បំផ្លាញ នៅ​ភ្នំ​ដ៏វិសុទ្ធ​ទាំងមូល​របស់យើង​ឡើយ ដ្បិត​ផែនដី​នឹង​ពេញ​ដោយ​ចំណេះដឹង​អំពី​ព្រះយេហូវ៉ា ដូចដែល​ទឹក​គ្រប​លើ​សមុទ្រ​។


អំណាចគ្រងរាជ្យ សិរីរុងរឿង និង​អាណាចក្រ​ត្រូវបាន​ប្រទាន​ដល់​លោក ដើម្បីឲ្យ​អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា​បាន​បម្រើ​លោក អំណាចគ្រងរាជ្យ​របស់លោក​ជា​អំណាចគ្រងរាជ្យ​ដ៏អស់កល្ប ដែល​មិន​ផុតទៅ​ឡើយ ហើយ​អាណាចក្រ​របស់លោក​ជាអាណាចក្រ​ដែល​បំផ្លាញ​មិនបានឡើយ”។


ជាការពិត ចាប់ពី​តំបន់ថ្ងៃរះ​រហូតដល់​តំបន់ថ្ងៃលិច នាម​របស់យើង​នឹងបាន​ធំឧត្ដម​ក្នុងចំណោម​ប្រជាជាតិ​នានា​។ នៅ​គ្រប់​កន្លែង នឹង​មាន​ថ្វាយ​គ្រឿងក្រអូប និង​តង្វាយ​បរិសុទ្ធ​ដល់​នាម​របស់យើង ដ្បិត​នាម​របស់យើង​នឹងបាន​ធំឧត្ដម​ក្នុងចំណោម​ប្រជាជាតិ​នានា”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ហើយ​។


ព្រះអម្ចាស់​អើយ​! តើ​មាន​នរណា​មិន​កោតខ្លាច ហើយ​មិន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម​របស់ព្រះអង្គ​? ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​វិសុទ្ធ​។ ប្រជាជាតិ​ទាំងអស់​នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ ដ្បិត​សេចក្ដីយុត្តិធម៌​របស់ព្រះអង្គ​ត្រូវបាន​សម្ដែង​ហើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម