ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 63:1 - ព្រះគម្ពីរខ្មែរសាកល

ឱ​ព្រះ​អើយ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ ទូលបង្គំ​ខំប្រឹងស្វែងរក​ព្រះអង្គ​! ព្រលឹង​របស់ទូលបង្គំ​ស្រេកឃ្លាន​ព្រះអង្គ រូបកាយ​របស់ទូលបង្គំ​ចង់បាន​ព្រះអង្គ​យ៉ាងខ្លាំង ដូច​នៅក្នុង​ស្រុក​រីងស្ងួត និង​ហួតហែង​គ្មាន​ទឹក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌អង្គ​អស់​ពី​ចិត្ត ព្រលឹង​ទូល‌បង្គំ​ស្រេក​ឃ្លាន​ចង់​បាន​ព្រះ‌អង្គ រូប​សាច់​ទូល‌បង្គំ​រឭក​ចង់​បាន​ព្រះ‌អង្គ ដូច​ដី​ស្ងួតបែក​ក្រ‌ហែង​ដែល​គ្មាន​ទឹក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌ជាម្ចាស់​អើយ! ព្រះអង្គ​ពិត​ជា​ព្រះ​នៃ​ទូលបង្គំ​មែន ទូលបង្គំ​ស្វែង​រក​ព្រះអង្គ ទូលបង្គំ​ចង់​នៅ​ក្បែរ​ព្រះអង្គ​ណាស់ ទូលបង្គំ​ចង់​នៅ​ជាប់​ជា​មួយ​ព្រះអង្គ ដូច​ដី​ដ៏​ស្ងួត​បែក​ក្រហែង​ត្រូវ​ការ​ទឹក ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត ព្រលឹង​ទូលបង្គំ​ស្រេក​រក​ទ្រង់ រូប​សាច់​ទូលបង្គំ​រឭក​ចង់​បាន​ទ្រង់ នៅ​ក្នុង​ស្រុក​រីង​ស្ងួត ហើយ​ហួត‌ហែង ដែល​គ្មាន​ទឹក​សោះ

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ​អើយ! ទ្រង់​ពិត​ជា​ម្ចាស់​នៃ​ខ្ញុំ​មែន ខ្ញុំ​ស្វែង​រក​ទ្រង់ ខ្ញុំ​ចង់​នៅ​ក្បែរ​ទ្រង់​ណាស់ ខ្ញុំ​ចង់​នៅ​ជាប់​ជា​មួយ​ទ្រង់ ដូច​ដី​ដ៏​ស្ងួត​បែក​ក្រហែង​ត្រូវ​ការ​ទឹក​ ។

សូមមើលជំពូក



ទំនុកតម្កើង 63:1
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ​។


ព្រលឹង​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​; ទូលបង្គំ​បាន​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។


សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ធ្វើតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​ផង ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​; សូមឲ្យ​ព្រះវិញ្ញាណ​ដ៏ល្អ​របស់ព្រះអង្គ នាំផ្លូវ​ទូលបង្គំ​ទៅ​ទឹកដី​រាបស្មើ​ផង​។


ទូលបង្គំ​បាន​លាត​ដៃ​របស់ទូលបង្គំ​ទៅ​ព្រះអង្គ ព្រលឹង​របស់ទូលបង្គំ​ស្រេកឃ្លាន​ព្រះអង្គ ដូចជា​ដី​ហួតហែង​។ សេឡា


ប៉ុន្តែ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះអង្គ ទូលបង្គំ​បាន​ទូលថា​៖ “ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​!”។


ព្រលឹង​របស់ខ្ញុំ​អើយ ហេតុអ្វីបានជា​ចុះខ្សោយ​? ហេតុអ្វីបានជា​ជ្រួលច្របល់​នៅក្នុង​ខ្ញុំ​ដូច្នេះ​? ចូរ​រំពឹង​លើ​ព្រះ​ទៅ​! ដ្បិត​ខ្ញុំ​នឹង​អរព្រះគុណ​ព្រះអង្គ​ទៀត សម្រាប់​សេចក្ដីសង្គ្រោះ​ដែល​នៅចំពោះ​ខ្ញុំ និង​សម្រាប់​ព្រះ​របស់ខ្ញុំ​៕


ព្រះយេហូវ៉ា​អើយ នៅ​ពេលព្រឹក ព្រះអង្គ​នឹង​ឮ​សំឡេង​របស់ទូលបង្គំ នៅ​ពេលព្រឹក ទូលបង្គំ​រៀបរាប់ទូល​ព្រះអង្គ ទាំង​ប្រុងស្មារតី​ផង​។


កាលណា​ព្រះអង្គ​សម្លាប់​ពួកគាត់ ទើប​ពួកគាត់​ស្វែងរក​ព្រះអង្គ ក៏​បែរមកវិញ ហើយ​ខំប្រឹងស្វែងរក​ព្រះ​។


ព្រលឹង​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង ហើយ​អន្ទះអន្ទែងចិត្ត​ចំពោះ​ទីធ្លា​របស់​ព្រះយេហូវ៉ា​; ចិត្ត និង​សាច់​ទូលបង្គំ​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះ​ដ៏មានព្រះជន្មរស់​។


ខ្ញុំ​នឹង​ទូល​ព្រះយេហូវ៉ា​ថា​៖ “ព្រះអង្គជា​ជម្រក​របស់ទូលបង្គំ និង​ជា​បន្ទាយ​របស់ទូលបង្គំ ជា​ព្រះ​របស់ទូលបង្គំ ដែល​ទូលបង្គំ​ជឿទុកចិត្តលើ​ព្រះអង្គ​!”។


ខ្ញុំ​ស្រឡាញ់​អ្នកដែល​ស្រឡាញ់​ខ្ញុំ ហើយ​អ្នកដែល​ខំប្រឹងស្វែងរក​ខ្ញុំ នឹង​រក​ខ្ញុំ​ឃើញ​។


ម្នាក់ៗ​នឹង​បាន​ដូចជា​ទីលាក់ខ្លួន​ពី​ខ្យល់ និង​ទីលាក់កំបាំង​ពី​ព្យុះ ដូចជា​ផ្លូវទឹក​នៅ​កន្លែងហួតហែង និង​ដូចជា​ម្លប់​ថ្មដា​ដ៏ធំ​នៅ​ទឹកដី​រីងស្ងួត​។


ដីក្ដៅខ្លោច​នឹង​ត្រឡប់ជា​ស្រះ ដីហួតហែង​នឹង​ត្រឡប់ជា​ប្រភពទឹក​; នៅក្នុង​លំនៅ​របស់​ឆ្កែព្រៃ ជា​កន្លែងដែល​វា​ដេក ស្មៅក្រៀម​នឹង​ត្រឡប់ជា​ដើមបបុស និង​ដើមកក់​។


យើង​នឹង​បើកឲ្យមាន​ទន្លេ​នៅលើ​ទីទួលត្រងិល ក៏​នឹង​បើកឲ្យមាន​រន្ធទឹក​នៅកណ្ដាល​ជ្រលងភ្នំ យើង​នឹង​ធ្វើឲ្យ​ទីរហោស្ថាន​ទៅជា​ស្រះ​ទឹក ក៏​នឹង​ធ្វើឲ្យ​ដី​ហួតហែង​ទៅជា​ប្រភពទឹក​។


យើង​នឹង​នាំ​មួយភាគបី​នោះ​ទៅ​ក្នុង​ភ្លើង ហើយ​បន្សុទ្ធ​ពួកគេ​ដូចជា​បន្សុទ្ធ​ប្រាក់ ក៏​នឹង​សាក​ពួកគេ​ដូចជា​សាក​មាស​ផង​។ ពួកគេ​នឹង​ស្រែកហៅ​នាម​របស់យើង ហើយ​យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ​។ យើង​នឹង​ពោលថា​: ‘ពួកគេ​ជា​ប្រជារាស្ត្រ​របស់យើង’ ហើយ​ពួកគេ​នឹង​ពោលថា​: ‘ព្រះយេហូវ៉ា​ជា​ព្រះ​របស់ខ្ញុំ’”៕


“កាលណា​វិញ្ញាណអសោច​ចេញ​ពី​មនុស្ស​ម្នាក់ វា​ក៏​ដើរចុះឡើង​តាម​កន្លែង​ហួតហែង​រក​ទីឈប់សម្រាក ប៉ុន្តែ​រក​មិន​បាន


ផ្ទុយទៅវិញ ចូរ​ស្វែងរក​អាណាចក្រ​របស់​ព្រះ​និង​សេចក្ដីសុចរិត​របស់​ព្រះអង្គ​ជាមុនសិន ហើយ​របស់​ទាំងអស់​នេះ​នឹង​ត្រូវបាន​បន្ថែម​ដល់​អ្នករាល់គ្នា​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“កុំ​ពាល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​មិនទាន់​ឡើងទៅ​ឯ​ព្រះ​បិតា​នៅឡើយទេ​។ ចូរ​នាង​ទៅរក​បងប្អូន​របស់ខ្ញុំ ហើយ​ប្រាប់​ពួកគេ​ថា ខ្ញុំ​នឹង​ឡើងទៅ​ឯ​ព្រះ​បិតា​របស់ខ្ញុំ ដែលជា​ព្រះ​បិតា​របស់អ្នករាល់គ្នា គឺ​ទៅ​ឯ​ព្រះ​របស់ខ្ញុំ ដែលជា​ព្រះ​របស់អ្នករាល់គ្នា​ដែរ”។


នៅ​ថ្ងៃចុងបញ្ចប់​នៃ​ពិធីបុណ្យ ជា​ថ្ងៃ​ដ៏សំខាន់ ព្រះយេស៊ូវ​ទ្រង់​ក្រោកឈរ ហើយ​ស្រែកឡើង​ថា​៖“ប្រសិនបើ​អ្នកណា​ស្រេក ចូរ​មករក​ខ្ញុំ​ហើយ​ផឹក​ចុះ​។