Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:81 - ព្រះគម្ពីរខ្មែរសាកល

81 ព្រលឹង​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​; ទូលបង្គំ​បាន​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

81 ៙ ព្រលឹង​ទូល‌បង្គំ​ដង្ហក់​ចង់​បាន ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

81 ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​មើល​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​រង់‌ចាំ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

81 ៙ ព្រលឹង​នៃ​ទូលបង្គំ​ភ្លឹក​ទៅ ដោយ​ប្រាថ្នា​ចង់​បាន សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ទូលបង្គំ​ក៏​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

81 ខ្ញុំ​ទន្ទឹង​រង់‌ចាំ​មើល​ទ្រង់​សង្គ្រោះ​ខ្ញុំ ខ្ញុំ​រង់‌ចាំ​ទ្រង់​មាន​បន្ទូល។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:81
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ជា​ទីលាក់កំបាំង​របស់ទូលបង្គំ និង​ជា​ខែល​របស់ទូលបង្គំ​; ទូលបង្គំ​បាន​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។


ព្រលឹង​របស់ទូលបង្គំ​បាន​អស់ទៅ​គ្រប់ពេលវេលា ដោយសារតែ​សេចក្ដីប្រាថ្នា​ចំពោះ​ច្បាប់​របស់ព្រះអង្គ​។


មើល៍! ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​ច្បាប់តម្រា​របស់ព្រះអង្គ​; សូម​រក្សាជីវិត​ទូលបង្គំ ស្របតាម​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង​!


ព្រះយេហូវ៉ា​អើយ សូមឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ គឺ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ មកដល់​ទូលបង្គំ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​!


នោះ​ទូលបង្គំ​នឹង​មាន​ពាក្យ​ឆ្លើយ​នឹង​អ្នកដែល​ត្មះតិះដៀល​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះបន្ទូល​របស់ព្រះអង្គ​។


សូម​កុំ​ដក​ព្រះបន្ទូល​នៃ​សេចក្ដីពិត​ចេញ​ពី​មាត់​របស់ទូលបង្គំ​ទាំងស្រុង​ឡើយ ដ្បិត​ទូលបង្គំ​បាន​សង្ឃឹម​លើ​ច្បាប់​របស់ព្រះអង្គ​។


អស់អ្នកដែល​កោតខ្លាច​ព្រះអង្គ នឹង​ឃើញ​ទូលបង្គំ ក៏​អរសប្បាយ ដ្បិត​ទូលបង្គំ​បាន​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។


សូមឲ្យ​សេចក្ដីមេត្តា​របស់ព្រះអង្គ​មកដល់​ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​មានជីវិតរស់ ដ្បិត​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ជា​អំណរ​របស់ទូលបង្គំ​។


ខ្ញុំ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​; ព្រលឹង​របស់ខ្ញុំ​ទន្ទឹងរង់ចាំ ហើយ​ខ្ញុំ​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។


សាច់​ទូលបង្គំ និង​ចិត្ត​ទូលបង្គំ​បាន​អស់ទៅ ប៉ុន្តែ​ព្រះ​ជា​កម្លាំង​ចិត្ត​នៃទូលបង្គំ និង​ជា​ចំណែក​នៃទូលបង្គំ​ជារៀងរហូត​។


ព្រលឹង​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង ហើយ​អន្ទះអន្ទែងចិត្ត​ចំពោះ​ទីធ្លា​របស់​ព្រះយេហូវ៉ា​; ចិត្ត និង​សាច់​ទូលបង្គំ​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះ​ដ៏មានព្រះជន្មរស់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម