ទូលបង្គំក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយស្រែករកជំនួយ; ទូលបង្គំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
ទំនុកតម្កើង 5:3 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ នៅពេលព្រឹក ព្រះអង្គនឹងឮសំឡេងរបស់ទូលបង្គំ នៅពេលព្រឹក ទូលបង្គំរៀបរាប់ទូលព្រះអង្គ ទាំងប្រុងស្មារតីផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ព្រះអង្គឮសំឡេងរបស់ទូលបង្គំ នៅពេលព្រឹក ទូលបង្គំទូលរៀបរាប់ថ្វាយព្រះអង្គ ព្រមទាំងរក្សាពេលចាំយាមផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក ព្រះអង្គព្រះសណ្ដាប់សំឡេង របស់ទូលបង្គំ ទូលបង្គំចូលមកគាល់ ហើយនៅរង់ចាំព្រះអង្គ តាំងពីព្រលឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ទ្រង់នឹងឮសំឡេងរបស់ទូលបង្គំ គឺនៅពេលព្រឹក ទូលបង្គំនឹងទូលដល់ទ្រង់ ដោយលំដាប់ ព្រមទាំងរក្សាពេលចាំយាមផង អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់អើយ! នៅពេលព្រឹក ទ្រង់ស្តាប់សំឡេងរបស់ខ្ញុំ ខ្ញុំចូលមកជួប ហើយនៅរង់ចាំទ្រង់ តាំងពីព្រលឹម។ |
ទូលបង្គំក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយស្រែករកជំនួយ; ទូលបង្គំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
ព្រះអម្ចាស់នៃទូលបង្គំអើយ សូមសណ្ដាប់សំឡេងរបស់ទូលបង្គំផង! សូមឲ្យព្រះកាណ៌របស់ព្រះអង្គផ្ទៀងនឹងសំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង។
ព្រលឹងរបស់ខ្ញុំរំពឹងចាំព្រះអម្ចាស់របស់ខ្ញុំ លើសជាងអ្នកយាមរំពឹងចាំពេលព្រឹក លើសជាងអ្នកយាមរំពឹងចាំពេលព្រឹកទៅទៀត!
ព្រះមហាក្សត្រដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ទូលបង្គំនឹងថ្វាយពរព្រះនាមរបស់ព្រះអង្គជារៀងរហូតអស់កល្បជានិច្ច!
ព្រះនៃទូលបង្គំអើយ ទូលបង្គំស្រែកហៅនៅពេលថ្ងៃ ប៉ុន្តែព្រះអង្គមិនឆ្លើយសោះ ហើយនៅពេលយប់ ក៏ទូលបង្គំគ្មានភាពធូរស្បើយដែរ!
តាមរយៈព្រះអង្គ យើងខ្ញុំច្រានផ្ដួលបច្ចាមិត្តរបស់យើងខ្ញុំ តាមរយៈព្រះនាមរបស់ព្រះអង្គ យើងខ្ញុំជាន់ឈ្លីពួកអ្នកតតាំងនឹងយើងខ្ញុំ;
ខ្ញុំត្អូញត្អែរ និងស្រែកថ្ងូរ នៅពេលល្ងាច ពេលព្រឹក និងពេលថ្ងៃត្រង់ នោះព្រះអង្គក៏សណ្ដាប់សំឡេងរបស់ខ្ញុំ។
ព្រះយេហូវ៉ាអើយ សូមឆ្លើយនឹងទូលបង្គំផង ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គល្អណាស់! សូមបែរមករកទូលបង្គំដោយសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គផង!
ឱព្រះអើយ គឺព្រះអង្គហើយ ជាព្រះមហាក្សត្រនៃទូលបង្គំតាំងពីបុរាណមក គឺព្រះអង្គហើយ ដែលអនុវត្តសេចក្ដីសង្គ្រោះនៅកណ្ដាលផែនដី!
មានពរហើយ អ្នកដែលរស់នៅក្នុងដំណាក់របស់ព្រះអង្គ! ពួកគេនឹងសរសើរតម្កើងព្រះអង្គជានិច្ច។ សេឡា
រីឯទូលបង្គំវិញ ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែករកជំនួយពីព្រះអង្គ! នៅពេលព្រឹក ពាក្យអធិស្ឋានរបស់ទូលបង្គំមកចំពោះព្រះអង្គ។
នៅពេលយប់ ព្រលឹងរបស់ទូលបង្គំប្រាថ្នាចង់បានព្រះអង្គ វិញ្ញាណរបស់ទូលបង្គំដែលនៅក្នុងទូលបង្គំ ក៏ខំប្រឹងស្វែងរកព្រះអង្គ ដ្បិតនៅពេលការជំនុំជម្រះរបស់ព្រះអង្គមកដល់ផែនដី អ្នកដែលរស់នៅពិភពលោកក៏រៀនចេះសេចក្ដីសុចរិត។
ព្រលឹមឡើង ពេលងងឹតខ្លាំងនៅឡើយ ព្រះយេស៊ូវទ្រង់ក្រោកឡើងចេញទៅកន្លែងស្ងាត់ដាច់ពីគេ ហើយអធិស្ឋាននៅទីនោះ។