Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 44:5 - ព្រះគម្ពីរខ្មែរសាកល

5 តាមរយៈ​ព្រះអង្គ យើងខ្ញុំ​ច្រានផ្ដួល​បច្ចាមិត្ត​របស់យើងខ្ញុំ តាមរយៈ​ព្រះនាម​របស់ព្រះអង្គ យើងខ្ញុំ​ជាន់ឈ្លី​ពួក​អ្នកតតាំង​នឹង​យើងខ្ញុំ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដោយ‌សារ​ព្រះ​នាម​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​ច្រាន​ផ្ដួល​សត្រូវ ដោយ​សារ​ព្រះ‌នាមព្រះ‌អង្គ យើង​ជាន់​ឈ្លី​ពួក​អ្នក​ដែល​លើក​គ្នា ទាស់​នឹង​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ដោយ‌សារ​ព្រះអង្គ យើង​ខ្ញុំ​បាន​យក​ជ័យ‌ជម្នះ​លើ​បច្ចា‌មិត្ត ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះអង្គ យើង​ខ្ញុំ​បាន​បង្ក្រាប​អស់​អ្នក ដែល​ប្រឆាំង​នឹង​យើង​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 យើង​ខ្ញុំ​នឹង​ច្រាន​ផ្តួល​ពួក​ខ្មាំង​សត្រូវ ដោយ‌សារ​ទ្រង់ ហើយ​នឹង​ជាន់​ឈ្លី​ពួក​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​យើង​ខ្ញុំ ដោយ​នូវ​ព្រះ‌នាម​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ដោយ‌សារ​ទ្រង់ យើង​ខ្ញុំ​បាន​យក​ជ័យ‌ជំនះ​លើ​បច្ចា‌មិត្ត ដោយ‌សារ​នាម​របស់​ទ្រង់ យើង​ខ្ញុំ​បាន​បង្ក្រាប​អស់​អ្នក ដែល​ប្រឆាំង​នឹង​យើង​ខ្ញុំ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 44:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

តាមរយៈ​ព្រះ យើងខ្ញុំ​នឹង​ប្រព្រឹត្ត​យ៉ាងខ្លាំងពូកែ​; គឺ​ព្រះអង្គ​ហើយ ដែល​ជាន់ឈ្លី​បច្ចាមិត្ត​របស់យើងខ្ញុំ​៕


ព្រះយេហូវ៉ា​អើយ នៅ​ពេលព្រឹក ព្រះអង្គ​នឹង​ឮ​សំឡេង​របស់ទូលបង្គំ នៅ​ពេលព្រឹក ទូលបង្គំ​រៀបរាប់ទូល​ព្រះអង្គ ទាំង​ប្រុងស្មារតី​ផង​។


នៅក្នុង​ព្រះ យើង​នឹង​ធ្វើ​កិច្ចការដ៏ខ្លាំងពូកែ​; គឺ​ព្រះអង្គ​ហើយ ដែល​ជាន់ឈ្លី​ពួក​បច្ចាមិត្ត​របស់យើង​៕


អ្នក​នឹង​ដើរជាន់​លើ​សិង្ហកំណាច និង​ពស់វែក អ្នក​នឹង​ជាន់ឈ្លី​សិង្ហស្ទាវ និង​ពស់ធំ​។


ដ្បិត​ព្រះយេហូវ៉ា​ជា​ចៅក្រម​របស់ពួកយើង ព្រះយេហូវ៉ា​ជា​អ្នកតែងច្បាប់​របស់ពួកយើង ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​របស់ពួកយើង ព្រះអង្គ​នឹង​សង្គ្រោះ​ពួកយើង​។


ខ្ញុំ​ឃើញ​ចៀមឈ្មោល​នោះ​ជល់​ទៅ​ទិសខាងលិច ទៅ​ទិសខាងជើង និង​ទៅ​ទិសខាងត្បូង​។ គ្មាន​សត្វ​ណាមួយ​ឈរ​នៅមុខ​វា​បាន​ឡើយ ក៏​គ្មានអ្នកណា​រំដោះឲ្យរួច​ពី​កណ្ដាប់ដៃ​របស់វា​បាន​ដែរ គឺ​វា​បាន​ធ្វើ​តាម​អំពើចិត្ត ហើយ​វា​បាន​លើក​ខ្លួន​ឡើង​។


ពួកគេ​នឹង​បាន​ដូចជា​មនុស្ស​ខ្លាំងពូកែ ដែល​ជាន់ឈ្លី​ក្នុង​ភក់​តាម​ផ្លូវ​ក្នុង​ចម្បាំង​។ ពួកគេ​នឹង​ច្បាំង​ដោយព្រោះ​មាន​ព្រះយេហូវ៉ា​គង់នៅ​ជាមួយ​ពួកគេ ហើយ​ធ្វើឲ្យ​ពួកអ្នក​ជិះ​សេះ​អាម៉ាស់មុខ​ផង​។


ព្រះ​នៃ​សេចក្ដីសុខសាន្ត​នឹង​កម្ទេច​សាតាំង​ឲ្យនៅ​ក្រោម​ជើង​របស់អ្នករាល់គ្នា ក្នុងពេលឆាប់ៗ​។ សូមឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា​!


ខ្ញុំ​អាច​ធ្វើ​គ្រប់ការទាំងអស់​បាន ក្នុង​ព្រះអង្គ​ដែល​ចម្រើនកម្លាំង​ដល់​ខ្ញុំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម