ពួកមេដឹកនាំបានតាមបៀតបៀនទូលបង្គំដោយគ្មានមូលហេតុ យ៉ាងណាមិញ ចិត្តរបស់ទូលបង្គំកោតខ្លាចតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ។
ទំនុកតម្កើង 4:4 - ព្រះគម្ពីរខ្មែរសាកល ពេលខឹង ក៏កុំប្រព្រឹត្តបាប; ពេលនៅលើគ្រែ ចូរសញ្ជឹងគិតក្នុងចិត្តរបស់ខ្លួន ហើយនៅស្ងៀមចុះ។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរខឹងចុះ តែកុំប្រព្រឹត្តអំពើបាបឡើយ ចូរសញ្ជឹងគិតក្នុងដំណេករបស់អ្នក ហើយនៅស្ងៀមចុះ។ -បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នករាល់គ្នាច្រឡោតខឹង មិនត្រូវប្រព្រឹត្តអំពើបាបសោះឡើយ តែត្រូវដេកគិតពិចារណា ហើយរំងាប់ចិត្តទៅ។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរមានចិត្តញ័រចុះ តែកុំឲ្យធ្វើបាបឡើយ ចូររំពឹងគិតនៅក្នុងចិត្ត ក្នុងកាលដែលដេកលើដំណេក ហើយនៅស្ងៀមចុះ។ បង្អង់ អាល់គីតាប បើអ្នករាល់គ្នាច្រឡោតខឹង មិនត្រូវប្រព្រឹត្តអំពើបាបសោះឡើយ តែត្រូវដេកគិតពិចារណា ហើយរំងាប់ចិត្តទៅ។ - សម្រាក |
ពួកមេដឹកនាំបានតាមបៀតបៀនទូលបង្គំដោយគ្មានមូលហេតុ យ៉ាងណាមិញ ចិត្តរបស់ទូលបង្គំកោតខ្លាចតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ។
ឱព្រះអើយ ទូលបង្គំស្រែកហៅព្រះអង្គ ដ្បិតព្រះអង្គនឹងឆ្លើយមកទូលបង្គំ; សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំ សូមសណ្ដាប់ពាក្យរបស់ទូលបង្គំផង!
មនុស្សជាច្រើននិយាយអំពីព្រលឹងរបស់ទូលបង្គំថា៖ “គ្មានសេចក្ដីសង្គ្រោះពីព្រះ សម្រាប់វាឡើយ”។ សេឡា
ខ្ញុំស្រែកហៅព្រះយេហូវ៉ាដោយសំឡេងរបស់ខ្ញុំ នោះព្រះអង្គក៏ឆ្លើយមកខ្ញុំពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ សេឡា
ចូរឲ្យផែនដីទាំងមូលកោតខ្លាចព្រះយេហូវ៉ា ចូរឲ្យអស់អ្នកដែលរស់នៅក្នុងពិភពលោកភិតភ័យនឹងព្រះអង្គ
“ចូរស្ងៀមស្ងប់ទៅ ហើយចូរដឹងថាយើងជាព្រះ! យើងនឹងត្រូវបានលើកតម្កើងក្នុងចំណោមប្រជាជាតិនានា យើងនឹងត្រូវបានលើកតម្កើងនៅលើផែនដី”។
ពេលទូលបង្គំនឹកចាំអំពីព្រះអង្គនៅលើគ្រែរបស់ទូលបង្គំ ទូលបង្គំជញ្ជឹងគិតអំពីព្រះអង្គពេញយាមពេលយប់
ទូលបង្គំនឹកឃើញចម្រៀងរបស់ទូលបង្គំនៅពេលយប់ ទូលបង្គំសញ្ជឹងគិតក្នុងចិត្ត ហើយវិញ្ញាណរបស់ទូលបង្គំស្វែងយល់ថា៖
វិថីរបស់មនុស្សទៀងត្រង់ គឺការដែលបែរចេញពីសេចក្ដីអាក្រក់; អ្នកដែលការពារផ្លូវរបស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន។
អំពើទុច្ចរិតត្រូវបានលុបលាងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ ហើយមនុស្សបានបែរចេញពីសេចក្ដីអាក្រក់ ដោយការកោតខ្លាចព្រះយេហូវ៉ា។
កុំធ្វើជាមនុស្សមានប្រាជ្ញាក្នុងភ្នែកខ្លួនឯងឡើយ ចូរកោតខ្លាចព្រះយេហូវ៉ា ហើយបែរចេញពីសេចក្ដីអាក្រក់;
ចូរពិចារណាខ្លួនឯងមើល៍ ថាតើអ្នករាល់គ្នាស្ថិតក្នុងជំនឿឬយ៉ាងណា។ ចូរពិសោធខ្លួនឯងមើល៍ចុះ។ ឬមួយក៏ខ្លួនអ្នករាល់គ្នាផ្ទាល់មិនយល់ឃើញទេឬ ថាព្រះយេស៊ូវគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា? លើកលែងតែអ្នករាល់គ្នាជាមនុស្សធ្លាក់ចេញពីការពិសោធប៉ុណ្ណោះ។