Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 3:2 - ព្រះគម្ពីរខ្មែរសាកល

2 មនុស្ស​ជាច្រើន​និយាយ​អំពី​ព្រលឹង​របស់ទូលបង្គំ​ថា​៖ “គ្មាន​សេចក្ដីសង្គ្រោះ​ពី​ព្រះ សម្រាប់​វា​ឡើយ”។ សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 មនុស្ស​ជា​ច្រើន​ពោល​ពី​ទូល‌បង្គំ​ថា៖ «ព្រះ​មិន​សង្គ្រោះ​គាត់​ទេ»។ -បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 មាន​មនុស្ស​ជា​ច្រើន​ពោល​ពី​ទូលបង្គំ​ថា «ព្រះ‌ជាម្ចាស់​មិន​សង្គ្រោះ​លោក​ឡើយ!»។ - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 មាន​គ្នា​ច្រើន​និយាយ​ពី​ព្រលឹង​ទូលបង្គំ​ថា នៅ​ក្នុង​ព្រះ គ្មាន​សេចក្ដី​សង្គ្រោះ​ដល់​វា​ទៀត​ទេ។ បង្អង់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 មាន​មនុស្ស​ជា​ច្រើន​ពោល​ពី​ខ្ញុំ​ថា «អុលឡោះ​មិន​សង្គ្រោះ​គាត់​ឡើយ!»។ - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 3:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​ព្រះយេហូវ៉ា​មិន​បាន​នៅ​ខាង​យើង​ទេ នោះ​ពេល​មនុស្ស​ក្រោកឡើង​ប្រឆាំងនឹង​យើង


អស់អ្នក​ដែល​ឃើញ​ទូលបង្គំ សើចចំអក​ដាក់​ទូលបង្គំ​; ពួកគេ​ពេបមាត់ ហើយ​គ្រវី​ក្បាល ទាំងនិយាយថា​៖


ខ្ញុំ​ស្រែកហៅ​ព្រះយេហូវ៉ា​ដោយ​សំឡេង​របស់ខ្ញុំ នោះ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ខ្ញុំ​ពី​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។ សេឡា


សេចក្ដីសង្គ្រោះ​ជារបស់​ព្រះយេហូវ៉ា​! សូមឲ្យ​ព្រះពរ​របស់ព្រះអង្គ មាន​លើ​ប្រជារាស្ត្រ​របស់ព្រះអង្គ​៕ សេឡា


ពួក​អ្នកធំ​អើយ តើ​សិរីរុងរឿង​របស់ខ្ញុំ​ត្រឡប់ជា​សេចក្ដីអាម៉ាស់​ដល់ពេលណា​? តើ​អ្នករាល់គ្នា​នឹង​ស្រឡាញ់​ការឥតបានការ ហើយ​ស្វែងរក​សេចក្ដីភូតភរ​ដល់ពេលណា​? សេឡា


ពេល​ខឹង ក៏​កុំ​ប្រព្រឹត្តបាប​; ពេល​នៅលើ​គ្រែ ចូរ​សញ្ជឹងគិត​ក្នុង​ចិត្ត​របស់ខ្លួន ហើយ​នៅស្ងៀម​ចុះ​។ សេឡា


ពួក​សត្រូវ​របស់ខ្ញុំ​បាន​ត្មះតិះដៀល​ខ្ញុំ ដូចជា​ការបាក់បែក​នៅក្នុង​ឆ្អឹង​ខ្ញុំ​; វាល់ព្រឹកវាល់ល្ងាច ពួកគេ​និយាយ​ដាក់​ខ្ញុំ​ថា​៖ “ព្រះ​របស់អ្នក​នៅ​ឯណា​?”។


ទាំងយប់ទាំងថ្ងៃ ទឹកភ្នែក​របស់ខ្ញុំ​បានជា​អាហារ​ដល់​ខ្ញុំ វាល់ព្រឹកវាល់ល្ងាច ពួកគេ​និយាយ​ដាក់​ខ្ញុំ​ថា​៖ “ព្រះ​របស់អ្នក​នៅ​ឯណា​?”។


ដោយ​និយាយថា​៖ “ព្រះ​បាន​បោះបង់​វា​ចោល​ហើយ​។ ចូរ​ដេញតាម ហើយ​ចាប់​វា​ចុះ ដ្បិត​គ្មានអ្នកណា​រំដោះ​វា​ឡើយ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម