គេសម្ងំចាំក្នុងទីស្ងាត់កំបាំងដូចសិង្ហក្នុងគុម្ពោតព្រៃ; គេសម្ងំចាំដើម្បីចាប់មនុស្សទ័លក្រ; គេចាប់មនុស្សទ័លក្រដោយអូសពួកគេមកក្នុងសំណាញ់របស់ខ្លួន។
ទំនុកតម្កើង 38:12 - ព្រះគម្ពីរខ្មែរសាកល រីឯពួកដែលស្វែងរកព្រលឹងរបស់ទូលបង្គំក៏ដាក់អន្ទាក់ ហើយពួកដែលប្រឹងរកដើម្បីធ្វើទុក្ខទូលបង្គំក៏និយាយសេចក្ដីអន្តរាយ; ពួកគេប៉ុនប៉ងល្បិចកលវាល់ព្រឹកវាល់ល្ងាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលស្វែងរកជីវិតទូលបង្គំ នាំគ្នាដាក់អន្ទាក់ អស់អ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ នាំគ្នាពោលពាក្យមួលបង្កាច់ ហើយចេះតែរកកលល្បិច មួយថ្ងៃៗវាល់ល្ងាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលចង់ប្រហារជីវិតទូលបង្គំ នាំគ្នារាយអន្ទាក់ចាំចាប់ទូលបង្គំ ពួកគេមួលបង្កាច់ទូលបង្គំ ចង់ឲ្យទូលបង្គំវិនាស គេចេះតែរកកលល្បិច ប្រឆាំងនឹងទូលបង្គំមួយថ្ងៃវាល់ល្ងាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលស្វែងរកជីវិតទូលបង្គំ គេដាក់អន្ទាក់ ហើយពួកអ្នកដែលប៉ងប្រទូសរ៉ាយនឹងទូលបង្គំ គេពោល ទំលាក់សេចក្ដីអាក្រក់ ហើយគិតតែឧបាយជា ដរាបរាល់ថ្ងៃ អាល់គីតាប អស់អ្នកដែលចង់ប្រហារជីវិតខ្ញុំ នាំគ្នារាយអន្ទាក់ចាំចាប់ខ្ញុំ ពួកគេមួលបង្កាច់ខ្ញុំ ចង់ឲ្យខ្ញុំវិនាស គេចេះតែរកកលល្បិច ប្រឆាំងនឹងខ្ញុំមួយថ្ងៃវាល់ល្ងាច។ |
គេសម្ងំចាំក្នុងទីស្ងាត់កំបាំងដូចសិង្ហក្នុងគុម្ពោតព្រៃ; គេសម្ងំចាំដើម្បីចាប់មនុស្សទ័លក្រ; គេចាប់មនុស្សទ័លក្រដោយអូសពួកគេមកក្នុងសំណាញ់របស់ខ្លួន។
ពួកមនុស្សអាក្រក់បានដាក់អន្ទាក់ដើម្បីចាប់ទូលបង្គំ ប៉ុន្តែទូលបង្គំមិនបានវង្វេងចេញពីច្បាប់តម្រារបស់ព្រះអង្គឡើយ។
មនុស្សក្រអឺតក្រទមបានបង្កប់អង្គប់ និងខ្សែ ដើម្បីចាប់ទូលបង្គំ; ពួកគេបានរាយសំណាញ់នៅក្បែរផ្លូវ ក៏ដាក់អន្ទាក់ ដើម្បីចាប់ទូលបង្គំ។ សេឡា
សូមរក្សាទូលបង្គំពីអង្គប់ដែលពួកគេបានដាក់ដើម្បីចាប់ទូលបង្គំ និងពីអន្ទាក់របស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតផង!
ទូលបង្គំត្រូវបានបំភ្លេចពីគំនិតគេ ដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ជា ដូចភាជនៈបាក់បែក។
ដ្បិតពួកគេមិននិយាយសន្តិភាពឡើយ គឺគិតគូរពាក្យបោកបញ្ឆោតទាស់នឹងអ្នកដែលរស់នៅដោយស្ងប់ស្ងៀមក្នុងស្រុកវិញ។
សូមឲ្យពួកដែលស្វែងរកព្រលឹងរបស់ទូលបង្គំ បានអាម៉ាស់មុខ និងអៀនខ្មាស សូមឲ្យពួកដែលគិតគូរការអាក្រក់ទាស់នឹងទូលបង្គំ បានថយទៅវិញ ហើយទទួលការអាប់យស។
ពួកសត្រូវរបស់ខ្ញុំនិយាយអាក្រក់ទាស់នឹងខ្ញុំថា៖ “តើពេលណាទើបវាស្លាប់ ហើយឈ្មោះរបស់វាបានវិនាសបាត់ទៅ?”។
ដ្បិតជនមិនស្គាល់បានក្រោកឡើងប្រឆាំងនឹងទូលបង្គំ មនុស្សកាចសាហាវបានស្វែងរកព្រលឹងរបស់ទូលបង្គំ; ពួកគេមិនបានដាក់ព្រះនៅមុខពួកគេឡើយ។ សេឡា
ដ្បិតចិត្តឆេះឆួលចំពោះដំណាក់របស់ព្រះអង្គ បានឆេះសន្ធោសន្ធៅនៅក្នុងទូលបង្គំ ហើយសេចក្ដីត្មះតិះដៀលរបស់ពួកអ្នកដែលត្មះតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ។
ភ្នែករបស់ទូលបង្គំបានស្រវាំងទៅដោយទុក្ខវេទនា; ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែកហៅព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំបានលាតដៃរបស់ទូលបង្គំទៅព្រះអង្គ!
អស់ទាំងបងប្អូនរបស់អ្នកក្រីក្រស្អប់គាត់ទៅហើយ ចុះទម្រាំមិត្តភក្ដិរបស់គាត់វិញ តើគេចេញឆ្ងាយពីគាត់អម្បាលម៉ានទៅទៀត! គាត់អង្វរដោយពាក្យសម្ដី ក៏ពួកគេមិនខ្វល់ដែរ។