Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 38:13 - ព្រះគម្ពីរខ្មែរសាកល

13 ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​ស្ដាប់មិនឮ​ដូច​មនុស្ស​ថ្លង់ ហើយ​ដូច​មនុស្ស​គ​ដែល​មិន​អាច​បើក​មាត់​បាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ប៉ុន្ដែ ទូល‌បង្គំ​មិន​ឮ​ទេ ដូច​ជា​មនុស្ស​ថ្លង់ ក៏​មិនហា​មាត់​និយាយ​ស្ដី ដូច​ជា​មនុស្ស​គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប៉ុន្តែ ទូលបង្គំ​ធ្វើ​ជា​ស្ដាប់​មិន​ឮ ដូច​មនុស្ស​ថ្លង់ ទូលបង្គំ​ធ្វើ​ជា​និយាយ​មិន​រួច ដូច​មនុស្ស​គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តែ​ទូលបង្គំ​មិន​ឮ​ទេ ដូច​ជា​មនុស្ស​ថ្លង់ ក៏​មិន​ហា​មាត់​ស្តី​ដែរ ដូច​ជា​មនុស្ស​គ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ប៉ុន្តែ ខ្ញុំ​ធ្វើ​ជា​ស្ដាប់​មិន​ឮ ដូច​មនុស្ស​ថ្លង់ ខ្ញុំ​ធ្វើ​ជា​និយាយ​មិន​រួច ដូច​មនុស្ស​គ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 38:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកមនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់​ដើម្បី​ចាប់​ទូលបង្គំ ប៉ុន្តែ​ទូលបង្គំ​មិន​បាន​វង្វេង​ចេញពី​ច្បាប់តម្រា​របស់ព្រះអង្គ​ឡើយ​។


ខ្ញុំ​បាន​ទៅជាគ​ដោយ​ភាពស្ងៀមស្ងាត់ គឺ​មិននិយាយ​អំពី​ការ​ល្អ នោះ​ទុក្ខព្រួយ​របស់ខ្ញុំ​ក៏​ជ្រួលឡើង​។


ទូលបង្គំ​បាន​ទៅជាគ ទូលបង្គំ​មិន​បើក​មាត់​ទូលបង្គំ​ឡើយ ដ្បិត​គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើ​ដូច្នេះ​។


លោក​ត្រូវគេ​សង្កត់សង្កិន ក៏​រងទុក្ខ ប៉ុន្តែ​លោក​មិន​បាន​បើក​មាត់​សោះ​; ដូចដែល​កូនចៀម​ត្រូវគេ​ដឹក​ទៅ​សម្លាប់ ដូចដែល​ចៀម​នៅស្ងៀមស្ងាត់​នៅមុខ​អ្នក​កាត់រោម​វា​យ៉ាងណា លោក​ក៏​មិន​បាន​បើក​មាត់​យ៉ាងនោះដែរ​។


កាល​គេ​ជេរប្រមាថ ក៏​ព្រះអង្គ​មិន​បាន​ជេរតប កាល​ព្រះអង្គ​រងទុក្ខ ក៏​ព្រះអង្គ​មិន​បាន​សម្លុតគំរាម ផ្ទុយទៅវិញ ព្រះអង្គ​បាន​ផ្ទុកផ្ដាក់​អង្គទ្រង់​នឹង​ព្រះ​ដែល​ជំនុំជម្រះ​ដោយយុត្តិធម៌​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម