Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 19:7 - ព្រះគម្ពីរខ្មែរសាកល

7 អស់ទាំង​បងប្អូន​របស់​អ្នកក្រីក្រ​ស្អប់​គាត់​ទៅហើយ ចុះទម្រាំ​មិត្តភក្ដិ​របស់គាត់​វិញ តើ​គេ​ចេញឆ្ងាយ​ពី​គាត់​អម្បាលម៉ាន​ទៅទៀត​! គាត់​អង្វរ​ដោយ​ពាក្យសម្ដី ក៏​ពួកគេ​មិន​ខ្វល់​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 មនុស្ស​ក្រី​ក្រ សុទ្ធ​តែ​ត្រូវ​បងប្អូន​ទាំង​អស់​ស្អប់​ទៅ​ហើយ នោះ​ចំណង់បើ​មិត្ត‌ភក្តិ តើ​នឹង​ឃ្លាត​ឆ្ងាយពី​អ្នក​នោះ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត អ្នក​នោះ​តាម​ទៅ​អង្វរ​គេ តែ​គេ​គេច​បាត់​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 មនុស្ស​ក្រីក្រ​គ្មាន​បងប្អូន​ណា​ម្នាក់​រាប់​រក​ទេ លើស​ពី​នេះ​ទៀត មិត្ត‌ភក្ដិ​ក៏​បោះ‌បង់​ចោល​ដែរ កាល​ណា​ត្រូវ​ការ​រក​គេ គេ​គេច​បាត់​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 អស់​ទាំង​បង​ប្អូន​របស់​អ្នក​ទាល់​ក្រ ក៏​ស្អប់​អ្នក​នោះ ចំណង់​បើ​មិត្រ‌ភក្តិ តើ​នឹង​ឃ្លាត​ចេញ​ឆ្ងាយ ពី​អ្នក​នោះ​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត អ្នក​នោះ​នឹង​តាម​ទៅ​អង្វរ តែ​គេ​គេច​បាត់​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 មនុស្ស​ក្រីក្រ​គ្មាន​បង​ប្អូន​ណា​ម្នាក់​រាប់​រក​ទេ លើស​ពី​នេះ​ទៀត មិត្ត‌ភក្ដិ​ក៏​បោះ‌បង់​ចោល​ដែរ កាល​ណា​ត្រូវ​ការ​រក​គេ គេ​គេច​បាត់​អស់។

សូមមើលជំពូក ចម្លង




សុភា‌សិត 19:7
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​មិត្តសម្លាញ់​របស់ទូលបង្គំ និង​ពួក​មិត្តភក្ដិ​របស់ទូលបង្គំ ឈរ​ឆ្ងាយពី​គ្រោះកាច​របស់ទូលបង្គំ ហើយ​សាច់ញាតិ​របស់ទូលបង្គំ​ក៏​ឈរ​ពី​ចម្ងាយ​ដែរ​។


រីឯ​ពួកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​ក៏​ដាក់អន្ទាក់ ហើយ​ពួកដែល​ប្រឹងរក​ដើម្បី​ធ្វើទុក្ខ​ទូលបង្គំ​ក៏​និយាយ​សេចក្ដីអន្តរាយ​; ពួកគេ​ប៉ុនប៉ង​ល្បិចកល​វាល់ព្រឹកវាល់ល្ងាច​។


ព្រះអង្គ​បាន​យក​អ្នក​ដ៏ជាទី​ស្រឡាញ់ និង​មិត្តភក្ដិ​ចេញឆ្ងាយ​ពី​ទូលបង្គំ​; មានតែ​ភាពងងឹត​ប៉ុណ្ណោះ ជា​មិត្តស្និទ្ធស្នាល​របស់ទូលបង្គំ​៕


ព្រះអង្គ​បាន​យក​អ្នកដែល​ទូលបង្គំ​ស្គាល់​ចេញឆ្ងាយ​ពី​ទូលបង្គំ ក៏​បាន​ធ្វើឲ្យ​ទូលបង្គំ​ទៅជា​ទីស្អប់ខ្ពើម​ដល់​ពួកគេ​; ទូលបង្គំ​ត្រូវបាន​បង្ខាំង ហើយ​ចេញមក​មិនបានឡើយ​។


ទ្រព្យសម្បត្តិ​របស់​អ្នកមាន ជា​ទីក្រុង​ដ៏រឹងមាំ​ដល់​ខ្លួនគេ រីឯ​ភាពក្រីក្រ​របស់​អ្នកក្រខ្សត់ ជា​សេចក្ដីហិនវិនាស​របស់ពួកគេ​។


អ្នកក្រីក្រ​ត្រូវគេ​ស្អប់ សូម្បីតែ​អ្នកជិតខាង​របស់ខ្លួន រីឯ​អ្នកមាន​វិញ មានមិត្តភក្ដិ​ច្រើន​។


អ្នកក្រីក្រ​និយាយ​ពាក្យអង្វរករ ប៉ុន្តែ​អ្នកមាន​ឆ្លើយ​យ៉ាងគំរោះគំរើយ​។


ទ្រព្យសម្បត្តិ​បង្កើនចំនួន​មិត្តភក្ដិ​ឲ្យ​ច្រើន​ឡើង រីឯ​អ្នកក្រខ្សត់​ត្រូវបាន​បំបែកបំបាក់​ពី​មិត្តសម្លាញ់​របស់ខ្លួន​។


អ្នកដែល​ខ្ទប់​ត្រចៀក​របស់ខ្លួន​ចំពោះ​សម្រែក​អ្នកក្រខ្សត់ អ្នកនោះ​ក៏​នឹង​ស្រែកហៅ​ដែរ ប៉ុន្តែ​គ្មាន​អ្នកណា​ឆ្លើយ​ឡើយ​។


កុំ​បោះបង់ចោល​មិត្តភក្ដិ​របស់ខ្លួន ឬ​មិត្តភក្ដិ​របស់​ឪពុក​ខ្លួន​ឡើយ​; កុំ​ទៅ​ផ្ទះ​របស់​បងប្អូន​អ្នក​នៅ​ថ្ងៃ​នៃ​សេចក្ដីអន្តរាយ​របស់អ្នក​; អ្នកជិតខាង​ដែល​នៅជិត ប្រសើរ​ជាង​បងប្អូន​ដែល​នៅឆ្ងាយ​។


ប៉ុន្តែ​អ្នករាល់គ្នា​បាន​បង្អាប់បង្អោន​អ្នកក្រ‍នោះ​! មិនមែន​ជា​អ្នកមាន​ទេ​ឬ ដែល​សង្កត់សង្កិន​អ្នករាល់គ្នា ហើយ​អូស​អ្នករាល់គ្នា​ទៅ​តុលាការ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម