Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 35:20 - ព្រះគម្ពីរខ្មែរសាកល

20 ដ្បិត​ពួកគេ​មិន​និយាយ​សន្តិភាព​ឡើយ គឺ​គិតគូរ​ពាក្យ​បោកបញ្ឆោត​ទាស់នឹង​អ្នកដែល​រស់នៅដោយស្ងប់ស្ងៀម​ក្នុង​ស្រុក​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដ្បិត​គេ​មិន​និយាយ​ដោយ​មេត្រី​ទេ គឺ​គេ​តែង​តែ​បង្កើត​ពាក្យ​មួល​បង្កាច់ ទាស់​នឹង​អស់​អ្នក​ដែល​ស្ងប់​ស្ងៀម​នៅ​ក្នុង​ស្រុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពួក​គេ​មិន​ចេះ​និយាយ​ដោយ​សម្រួល​ទេ ផ្ទុយ​ទៅ​វិញ គេ​តែងតែ​ប្រឌិត​រឿង​ផ្សេងៗ មួល​បង្កាច់​មនុស្ស​សន្សំ​សុខ​នៅ​ក្នុង​ស្រុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដ្បិត​គេ​មិន​និយាយ​ដោយ​សេចក្ដី​មេត្រី​ទេ គឺ​គេ​គិត​តែ​បង្កើត​សេចក្ដី​ភូត‌ភរ ចំពោះ​មនុស្ស​ស្ងប់​រំងាប់​នៅ​ក្នុង​ស្រុក​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ពួក​គេ​មិន​ចេះ​និយាយ​ដោយ​សំរួល​ទេ ផ្ទុយ​ទៅ​វិញ គេ​តែងតែ​ប្រឌិត​រឿង​ផ្សេងៗ មួល​បង្កាច់​មនុស្ស​សន្សំ​សុខ​នៅ​ក្នុង​ស្រុក។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 35:20
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទូលបង្គំ​បាន​ឮ​ពាក្យមួលបង្កាច់​ជាច្រើន ក៏​មាន​សេចក្ដីគួរឲ្យខ្លាច​នៅ​គ្រប់ទិស​; នៅពេល​ពួកគេ​ឃុបឃិត​គ្នា​ទាស់នឹង​ទូលបង្គំ ពួកគេ​ប៉ងធ្វើអាក្រក់​ដើម្បី​យក​ជីវិត​ទូលបង្គំ​។


រីឯ​ពួកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​ក៏​ដាក់អន្ទាក់ ហើយ​ពួកដែល​ប្រឹងរក​ដើម្បី​ធ្វើទុក្ខ​ទូលបង្គំ​ក៏​និយាយ​សេចក្ដីអន្តរាយ​; ពួកគេ​ប៉ុនប៉ង​ល្បិចកល​វាល់ព្រឹកវាល់ល្ងាច​។


អ្នកដែល​ប្រព្រឹត្ត​ល្បិចកល​អើយ អណ្ដាត​របស់អ្នក​គិតគូរ​សេចក្ដីអន្តរាយ ដូច​កាំបិតកោរ​ដែល​សំលៀង​!


មនុស្ស​ទាំងនោះ​ក៏​និយាយ​ថា​៖ “ពួកយើង​រក​មិន​ឃើញ​ទោស​អ្វី​ទាស់នឹង​ដានីយ៉ែល​នេះ​ឡើយ លុះត្រាតែ​រក​អ្វី​ទាស់នឹង​វា ទាក់ទងនឹង​ក្រឹត្យវិន័យ​នៃ​ព្រះ​របស់វា”។


គាត់​មិន​ឈ្លោះប្រកែក ឬ​ស្រែកគំហក​ឡើយ ហើយក៏គ្មាន​អ្នកណា​នឹង​ឮ​សំឡេង​របស់​គាត់​នៅតាម​ផ្លូវ ដែរ​។


ប៉ុន្តែ​នៅពេល​ពួកផារិស៊ី​ឮ​ដូច្នេះ ក៏​និយាយថា​៖ “អ្នកនេះ​មិន​អាច​ដេញ​អារក្ស​បាន​ទេ លើកលែងតែ​ដោយ​បេលសេប៊ូល​មេ​អារក្ស​ប៉ុណ្ណោះ​!”។


ពួកគេ​ពិគ្រោះគ្នា​ដើម្បី​ចាប់​ព្រះយេស៊ូវ​ដោយ​ឧបាយកល ហើយ​ធ្វើគុត​ព្រះអង្គ​។


ដូច្នេះ ឥឡូវនេះ សូម​អស់លោក​ជាមួយនឹង​ក្រុមប្រឹក្សា ស្នើ​មេបញ្ជាការ​ឲ្យ​នាំ​វា​ចុះមក​ជួប​អស់លោក ដោយ​ធ្វើដូចជា​អស់លោក​ចង់​ពិនិត្យពិច័យមើល​ឲ្យ​រឹតតែច្បាស់ថែមទៀត រីឯ​យើងខ្ញុំ​នឹង​ត្រៀមជាស្រេច​ដើម្បី​សម្លាប់​វា មុន​នឹង​វា​មកដល់”។


ការអនុគ្រោះ​ពី​លោក​ឲ្យ​បញ្ជូន​ប៉ូល​មក​យេរូសាឡិម​។ តាមពិត ពួកគេ​កំពុង​រៀបចំ​ការពួនស្ទាក់​ដើម្បី​សម្លាប់​ប៉ូល​នៅតាមផ្លូវ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម