ទំនុកតម្កើង 35:25 - ព្រះគម្ពីរខ្មែរសាកល កុំឲ្យពួកគេពោលក្នុងចិត្តថា៖ “ហាសហា! ដូចបំណងយើងហើយ!”។ កុំឲ្យពួកគេពោលថា៖ “យើងបានលេបវាហើយ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមកុំឲ្យគេគិតក្នុងចិត្តថា «ន៏ សមដូចចិត្តយើងប្រាថ្នាហើយ» សូមកុំឲ្យគេថា «យើងបានលេបវា បាត់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំឲ្យគេពោលក្នុងចិត្តថា «យើងមានប្រៀបលើវាហើយ!» សូមកុំឲ្យគេពោលថា «យើងបានបំផ្លាញវាទាំងស្រុងហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យគេគិតក្នុងចិត្តថា ន៏ សមដូចយើងប្រាថ្នាហើយ កុំឲ្យគេថា យើងបានលេបវាបាត់ហើយ អាល់គីតាប សូមកុំឲ្យគេពោលក្នុងចិត្តថា «យើងមានប្រៀបលើវាហើយ!» សូមកុំឲ្យគេពោលថា «យើងបានបំផ្លាញវាទាំងស្រុងហើយ!»។ |
ព្រះយេហូវ៉ាអើយ សូមកុំប្រទានឲ្យមនុស្សអាក្រក់តាមបំណងប្រាថ្នារបស់គេឡើយ; សូមកុំឲ្យផែនការអាក្រក់របស់គេបានជឿនទៅមុខឡើយ ក្រែងលោគេលើកខ្លួនឡើង! សេឡា
សូមកុំប្រគល់ទូលបង្គំទៅតាមបំណងរបស់ពួកបច្ចាមិត្តទូលបង្គំឡើយ ដ្បិតពួកសាក្សីភូតភរ និងពួកដកដង្ហើមចេញជាសេចក្ដីឃោរឃៅ បានក្រោកឡើងប្រឆាំងនឹងទូលបង្គំ។
សូមកុំអូសទូលបង្គំទៅជាមួយពួកមនុស្សអាក្រក់ ឬជាមួយពួកប្រព្រឹត្តអំពើទុច្ចរិតឡើយ គឺពួកដែលនិយាយសេចក្ដីសុខសាន្តជាមួយអ្នកជិតខាងរបស់ខ្លួន ប៉ុន្តែមានគំនិតអាក្រក់ក្នុងចិត្តវិញ។
ព្រះអង្គនឹងបញ្ជូនពីស្ថានសួគ៌មក ហើយសង្គ្រោះខ្ញុំ; ព្រះអង្គបានត្មះតិះដៀលអ្នកដែលជាន់ឈ្លីខ្ញុំ។ សេឡា ព្រះនឹងបញ្ជូនសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសេចក្ដីពិតត្រង់របស់ព្រះអង្គមក។
សូមឲ្យអ្នកដែលនិយាយថា៖ “ហាសហា! ហាសហា!” ត្រឡប់ទៅវិញដោយសារតែសេចក្ដីអាម៉ាស់របស់ខ្លួន។
ពួកគេនិយាយក្នុងចិត្តថា៖ “យើងនឹងបង្ក្រាបអ្នកទាំងនេះទាំងស្រុង!”។ ពួកគេបានដុតអស់ទាំងទីជំនួបរបស់ព្រះនៅក្នុងស្រុក។
វាបានទុកចិត្តលើព្រះ; បើសិនព្រះអង្គសព្វព្រះហឫទ័យនឹងវា ទុកឲ្យព្រះអង្គស្រោចស្រង់វាឥឡូវនេះទៅ! ដ្បិតវាបាននិយាយថា: ‘ខ្ញុំជាព្រះបុត្រារបស់ព្រះ’”។
ប៉ុន្តែមានអ្នកខ្លះក្នុងពួកគ្រូវិន័យដែលកំពុងអង្គុយនៅទីនោះ រិះគិតក្នុងចិត្តថា៖
ព្រះយេស៊ូវទ្រង់ជ្រាបភ្លាមក្នុងវិញ្ញាណរបស់ព្រះអង្គថា ពួកគេរិះគិតយ៉ាងនេះក្នុងចិត្ត ក៏មានបន្ទូលនឹងពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតរឿងទាំងនេះក្នុងចិត្ត?
កាលណាភាពដែលរមែងតែងតែសាបសូន្យនេះ បំពាក់ខ្លួនដោយភាពដែលមិនចេះសាបសូន្យ ហើយភាពដែលរមែងតែងតែស្លាប់នេះបំពាក់ខ្លួនដោយភាពដែលមិនចេះស្លាប់ ពេលនោះសេចក្ដីដែលមានសរសេរទុកមកនឹងបានសម្រេច ដែលថា: “សេចក្ដីស្លាប់ត្រូវជ័យជម្នះលេបបាត់ហើយ!” ។