Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 140:8 - ព្រះគម្ពីរខ្មែរសាកល

8 ព្រះយេហូវ៉ា​អើយ សូម​កុំ​ប្រទានឲ្យ​មនុស្ស​អាក្រក់​តាម​បំណងប្រាថ្នា​របស់គេ​ឡើយ​; សូម​កុំឲ្យ​ផែនការអាក្រក់​របស់គេ​បាន​ជឿនទៅមុខ​ឡើយ ក្រែងលោ​គេ​លើក​ខ្លួន​ឡើង​! សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ចិត្ត​ប៉ង​ប្រាថ្នា​របស់​មនុស្ស​អាក្រក់ បាន​សម្រេច​ឡើយ ក៏​កុំ​ឲ្យ​កិច្ច‌កល​របស់​គេ​បាន​ជឿន​ទៅ​មុខ​ដែរ ក្រែង​គេ​អួត​ខ្លួន។ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ឲ្យ​ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្ស អាក្រក់​បាន​សម្រេច​ឡើយ ហើយ​កុំ​បណ្ដោយ​ឲ្យ​ផែន‌ការ របស់​គេ​បាន​ជោគ​ជ័យ​ឲ្យ​សោះ។ - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​កុំ​អនុញ្ញាត​ដល់​ពួក​មនុស្ស​អាក្រក់ តាម​អំពើ​ចិត្ត​គេ​ឡើយ ក៏​កុំ​ឲ្យ​កិច្ច‌កល​របស់​គេ​បាន​ជឿន​ទៅ​ដែរ ក្រែង​គេ​អួត​ខ្លួន។ –បង្អង់

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ឲ្យ​ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្ស អាក្រក់​បាន​សម្រេច​ឡើយ ហើយ​កុំ​បណ្ដោយ​ឲ្យ​ផែន‌ការ របស់​គេ​បាន​ជោគ​ជ័យ​ឲ្យ​សោះ។ - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 140:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺព្រះអង្គហើយ ដែល​ប្រទាន​ការសង្គ្រោះ​ដល់​បណ្ដា​ស្ដេច​! គឺព្រះអង្គហើយ ដែល​ដោះ​ដាវីឌ​បាវបម្រើ​របស់ព្រះអង្គ ឲ្យរួច​ពី​ដាវ​ដ៏អាក្រក់​!


សូម​កុំ​ប្រគល់​ទូលបង្គំ​ទៅតាម​បំណង​របស់​ពួក​បច្ចាមិត្ត​ទូលបង្គំ​ឡើយ ដ្បិត​ពួក​សាក្សី​ភូតភរ និង​ពួក​ដកដង្ហើមចេញ​ជា​សេចក្ដីឃោរឃៅ បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម