Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 70:3 - ព្រះគម្ពីរខ្មែរសាកល

3 សូមឲ្យ​អ្នកដែល​និយាយថា​៖ “ហាសហា​! ហាសហា​!” ត្រឡប់ទៅវិញ​ដោយសារតែ​សេចក្ដីអាម៉ាស់​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 សូម​ឲ្យ​អស់​អ្នក​ដែល​ចំអក​ថា៖ «ហាស​ហា ហាស​ហា!» ត្រូវ​ដក​ខ្លួន​ថយ ព្រោះ​តែ​សេចក្ដី​អាម៉ាស់​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 សូម​ឲ្យ​អស់​អ្នក​ដែល​សើច​ចំអក​ដាក់​ទូលបង្គំ ត្រូវ​បរា‌ជ័យ ទាំង​បាត់​បង់​កិត្តិយស!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​ពួក​អ្នក​ដែល​សើច​ឡក​ថា ហាស ហាៗ នោះ​សូម​ឲ្យ​គេ​ត្រូវ​ថយ​ចេញ ដោយ​កើត​មាន​សេចក្ដី​ខ្មាស​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 សូម​ឲ្យ​អស់​អ្នក​ដែល​សើច​ចំអក​ដាក់​ខ្ញុំ ត្រូវ​បរា‌ជ័យ ទាំង​បាត់​បង់​កិត្តិយស!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 70:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​បើក​មាត់​ធំ​ដាក់​ទូលបង្គំ ដោយ​និយាយថា​៖ “ហាសហា​! ហាសហា​! ភ្នែក​យើង​បាន​ឃើញ​ហើយ​!”។


កុំឲ្យ​ពួកគេ​ពោល​ក្នុងចិត្ត​ថា​៖ “ហាសហា​! ដូច​បំណង​យើង​ហើយ​!”។ កុំឲ្យ​ពួកគេ​ពោលថា​៖ “យើង​បាន​លេប​វា​ហើយ​!”។


សូមឲ្យ​ពួកដែល​និយាយ​ដាក់​ទូលបង្គំ​ថា​៖ “ហាសហា​! ហាសហា​!” បាន​តក់ស្លុត ដោយសារតែ​សេចក្ដីអាម៉ាស់​របស់ពួកគេ​។


សូមឲ្យ​អ្នកដែល​ចោទប្រកាន់​ព្រលឹង​របស់ទូលបង្គំ​បាន​អាម៉ាស់មុខ ហើយ​សាបសូន្យ​ទៅ សូមឲ្យ​អ្នកដែល​រក​ធ្វើទុក្ខ​ទូលបង្គំ ត្រូវបាន​គ្របដណ្ដប់​ដោយ​ការត្មះតិះដៀល និង​ភាពអាប់យស​។


អណ្ដាត​របស់ទូលបង្គំ​ក៏​នឹង​ថ្លែង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច ដ្បិត​អ្នកដែល​រក​ធ្វើទុក្ខ​ទូលបង្គំ នឹង​អាម៉ាស់មុខ ហើយ​ទទួលការអាប់យស​៕


ប៉ុន្តែ​អ្នកនេះ​បាន​ទិញ​ដី​មួយ​កន្លែង​ដោយ​រង្វាន់​នៃ​សេចក្ដីទុច្ចរិត ហើយ​ធ្លាក់សំយុងក្បាល​បែក​ពោះ នោះ​ពោះវៀន​ទាំងអស់​របស់​គាត់​ក៏​ធ្លាយចេញមក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម