ព្រះយេហូវ៉ាអើយ ព្រះអង្គនៅជិតបង្កើយ ហើយអស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គជាសេចក្ដីពិត។
ទំនុកតម្កើង 34:18 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានៅជិតអ្នកដែលបែកខ្ទេចក្នុងចិត្ត ហើយព្រះអង្គទ្រង់សង្គ្រោះអ្នកដែលមានវិប្បដិសារីខាងឯវិញ្ញាណ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលក្រំចិត្ត ហើយព្រះអង្គសង្គ្រោះអស់អ្នក ដែលមានចិត្តសោកសង្រេង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នក ដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នក ដែលមានវិញ្ញាណទន់ទាប អាល់គីតាប អុលឡោះតាអាឡានៅជិតអស់អ្នកដែលក្រំចិត្ត ហើយទ្រង់សង្គ្រោះអស់អ្នក ដែលមានចិត្តសោកសង្រេង។ |
ព្រះយេហូវ៉ាអើយ ព្រះអង្គនៅជិតបង្កើយ ហើយអស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គជាសេចក្ដីពិត។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នកដែលស្រែកហៅព្រះអង្គ គឺអស់អ្នកដែលស្រែកហៅព្រះអង្គដោយសេចក្ដីពិតត្រង់។
ព្រះអង្គទ្រង់បំពេញបំណងរបស់អ្នកដែលកោតខ្លាចព្រះអង្គឲ្យសម្រេច ព្រះអង្គទ្រង់សណ្ដាប់សម្រែករបស់ពួកគេ ហើយសង្គ្រោះពួកគេ។
ពេលនោះ ផែនដីក៏រង្គើ ហើយរញ្ជួយ រីឯគ្រឹះនៃភ្នំនានាក៏ញ័រ ហើយកក្រើក ដោយសារព្រះអង្គទ្រង់ព្រះពិរោធ។
យញ្ញបូជាដែលគាប់ព្រះហឫទ័យព្រះ គឺជាវិញ្ញាណដែលបែកខ្ទេច; ឱព្រះអើយ ព្រះអង្គមិនមើលងាយចិត្តដែលបែកខ្ទេច និងមានវិប្បដិសារីឡើយ!
យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ឱព្រះអើយ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ! ព្រះនាមរបស់ព្រះអង្គនៅជិតបង្កើយ គេប្រកាសកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
សេចក្ដីសង្គ្រោះរបស់ព្រះអង្គពិតជានៅជិតអ្នកដែលកោតខ្លាចព្រះអង្គ ដើម្បីឲ្យសិរីរុងរឿងស្ថិតនៅក្នុងស្រុករបស់យើងខ្ញុំ។
ចូរស្វែងរកព្រះយេហូវ៉ាខណៈដែលអាចរកព្រះអង្គឃើញ ចូរស្រែកហៅព្រះអង្គខណៈដែលព្រះអង្គគង់នៅជិត!
ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។
ព្រះវិញ្ញាណរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សតូចទាប។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីរុំរបួសឲ្យមនុស្សដែលបែកខ្ទេចក្នុងចិត្ត ដើម្បីប្រកាសសេរីភាពដល់ពួកឈ្លើយសឹក និងការដោះលែងដល់ពួកអ្នកដែលជាប់គុក
ដ្បិតដៃរបស់យើងបានបង្កើតរបស់សព្វសារពើទាំងនេះ នោះរបស់សព្វសារពើទាំងនេះក៏កើតមាន”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ “ប៉ុន្តែមនុស្សបែបនេះវិញ ដែលយើងយកចិត្តទុកដាក់ គឺអ្នកដែលរាបទាប ហើយមានវិប្បដិសារីខាងឯវិញ្ញាណ ព្រមទាំងញាប់ញ័រចំពោះពាក្យរបស់យើង។
“ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះអង្គបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីប្រកាសសេរីភាព ដល់ពួកឈ្លើយសឹក និងការមើលឃើញឡើងវិញដល់មនុស្សខ្វាក់ភ្នែក ដើម្បីរំដោះមនុស្សដែលត្រូវសង្កត់សង្កិនឲ្យមានសេរីភាព