ព្រះយេហូវ៉ាអើយ សូមក្រោកឡើងទៅទីសម្រាករបស់ព្រះអង្គផង គឺទាំងព្រះអង្គ និងហិបនៃឫទ្ធានុភាពរបស់ព្រះអង្គ!
ទំនុកតម្កើង 132:14 - ព្រះគម្ពីរខ្មែរសាកល “នេះជាទីសម្រាករបស់យើងជារៀងរហូត; យើងនឹងរស់នៅទីនេះ ពីព្រោះយើងប្រាថ្នាចង់បាននាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «នេះជាទីសម្រាករបស់យើងរហូតតទៅ យើងនឹងអាស្រ័យនៅទីនេះ ដ្បិតយើងមានចិត្តចង់បានក្រុងនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលថា «យើងនឹងសម្រាកនៅទីនេះរហូតតទៅ យើងចង់រស់នៅក្នុងកន្លែងនេះណាស់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាទីសំរាករបស់អញនៅអស់កល្បជានិច្ច អញនឹងអាស្រ័យនៅទីនេះ ដ្បិតអញមានចិត្តចង់បានហើយ អាល់គីតាប ទ្រង់មានបន្ទូលថា «យើងនឹងសម្រាកនៅទីនេះរហូតតទៅ យើងចង់រស់នៅក្នុងកន្លែងនេះណាស់! |
ព្រះយេហូវ៉ាអើយ សូមក្រោកឡើងទៅទីសម្រាករបស់ព្រះអង្គផង គឺទាំងព្រះអង្គ និងហិបនៃឫទ្ធានុភាពរបស់ព្រះអង្គ!
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ា ពីស៊ីយ៉ូន គឺព្រះអង្គដែលគង់នៅយេរូសាឡិម! ហាលេលូយ៉ា!៕
ភ្នំមានកំពូលច្រើនអើយ ហេតុអ្វីបានជាពួកអ្នកសម្លឹងមើលទៅភ្នំដែលព្រះសព្វព្រះហឫទ័យគង់នៅ ដោយច្រណែនដូច្នេះ? ជាការពិត ព្រះយេហូវ៉ានឹងគង់នៅជាដរាប។
ព្រះអង្គបានយាងឡើងទៅស្ថានដ៏ខ្ពស់ ទាំងចាប់ឈ្លើយសឹកនាំទៅ ព្រះអង្គបានទទួលអំណោយពីមនុស្ស គឺសូម្បីតែពីមនុស្សបះបោរ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះបានគង់នៅទីនោះ!
នៅថ្ងៃនោះ ឫសរបស់អ៊ីសាយនឹងឈរឡើងជាទង់សញ្ញាដល់ជាតិសាសន៍ទាំងឡាយ; ប្រជាជាតិនានានឹងស្វែងរកអ្នកនោះ ហើយទីសម្រាករបស់លោកនឹងបានរុងរឿង។
ពួកអ្នកដែលរស់នៅស៊ីយ៉ូនអើយ ចូរស្រែកហ៊ោ ហើយច្រៀងដោយអំណរ ដ្បិតអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទ្រង់ធំឧត្ដមនៅកណ្ដាលអ្នករាល់គ្នា!”៕
ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ផែនដីជាកំណល់ជើងរបស់យើង។ តើអ្នករាល់គ្នានឹងសាងសង់ដំណាក់នៅឯណាសម្រាប់យើង? តើកន្លែងនៃការសម្រាករបស់យើងនៅឯណា?
មើល៍! ខ្ញុំ និងកូនៗ ដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ ជាទីសម្គាល់ និងជាការអស្ចារ្យនៅក្នុងអ៊ីស្រាអែល គឺមកពីព្រះយេហូវ៉ានៃពលបរិវារដែលគង់នៅភ្នំស៊ីយ៉ូន។
អ្នកដែលស្បថដោយអាងព្រះវិហារ គឺស្បថដោយអាងព្រះវិហារ និងព្រះអង្គដែលគង់នៅក្នុងព្រះវិហារ;
នៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏ត្រូវបានសាងសង់ជាមួយគ្នា ទៅជាដំណាក់របស់ព្រះក្នុងព្រះវិញ្ញាណដែរ៕
ផ្ទុយទៅវិញ អ្នករាល់គ្នាបានចូលមកដល់ភ្នំស៊ីយ៉ូន និងទីក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺយេរូសាឡិមនៃមេឃ ហើយបានមកដល់ការជួបជុំរបស់បណ្ដាទូតសួគ៌ដ៏ច្រើនរាប់មិនអស់
ទីក្រុងនោះមិនត្រូវការព្រះអាទិត្យ ឬព្រះចន្ទដើម្បីបំភ្លឺឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះបានបំភ្លឺទីក្រុងនោះហើយ រីឯចង្កៀងរបស់ទីក្រុងនោះ គឺកូនចៀម។