Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 21:23 - ព្រះគម្ពីរខ្មែរសាកល

23 ទីក្រុង​នោះ​មិន​ត្រូវការ​ព្រះអាទិត្យ ឬ​ព្រះចន្ទ​ដើម្បី​បំភ្លឺ​ឡើយ ដ្បិត​សិរីរុងរឿង​របស់​ព្រះ​បាន​បំភ្លឺ​ទីក្រុងនោះ​ហើយ រីឯ​ចង្កៀង​របស់​ទីក្រុងនោះ គឺ​កូនចៀម​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ក្រុង​នោះ​មិន​ត្រូវ​ការ​ដួង​អាទិត្យ​ ឬ​លោកខែ​ដើម្បី​បំភ្លឺ​ឡើយ​ ដ្បិត​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​បាន​បំភ្លឺ​ក្រុង​នោះ​ហើយ​ រីឯ​កូនចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​នោះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ក្រុង​នោះ​មិន​ត្រូវ​ការ​ព្រះ‌អាទិត្យ ឬ​ព្រះ‌ចន្ទ សម្រាប់​បំភ្លឺ​ទេ ដ្បិត​សិរី‌ល្អ​របស់​ព្រះ​ជា​ពន្លឺ​របស់​ក្រុង​នោះ ហើយ​កូន​ចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ក្រុង​នោះ​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌អាទិត្យ ឬ​ព្រះ‌ច័ន្ទ​ឡើយ ដ្បិត​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់​បំភ្លឺ​ក្រុង ហើយ​កូន​ចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ក្រុង​នោះ​មិន​ត្រូវ​ការ​នឹង​ព្រះ‌អាទិត្យ ឬ​ព្រះ‌ចន្ទ សំរាប់​នឹង​បំភ្លឺ​ទេ ដ្បិត​សិរី‌ល្អ​នៃ​ព្រះ​បាន​បំភ្លឺ​ហើយ ឯ​កូន​ចៀម​ក៏​ជា​ចង្កៀង​នៃ​ក្រុង​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ក្រុង​នោះ​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌អាទិត្យ ឬ​ព្រះ‌ច័ន្ទ​ឡើយ ដ្បិត​សិរី‌រុង‌រឿង​របស់​អុលឡោះ​បំភ្លឺ​ក្រុង ហើយ​កូន​ចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 21:23
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ ជា​ព្រះអាទិត្យ និង​ជា​ខែល​; ព្រះយេហូវ៉ា​ប្រទាន​ព្រះគុណ និង​សិរីរុងរឿង ព្រះអង្គ​មិន​បង្ខាំងទុក​សេចក្ដី​ល្អ​ពី​អ្នកដែល​ដើរ​ដោយ​គ្រប់លក្ខណ៍​ឡើយ​។


ចូរ​ចូលទៅ​ក្នុង​ថ្មដា ចូរ​លាក់ខ្លួន​ក្នុង​ធូលីដី ពី​ការភិតភ័យ​ចំពោះ​ព្រះយេហូវ៉ា និង​ពី​អានុភាព​នៃ​ភាពឧត្ដុង្គឧត្ដម​របស់ព្រះអង្គ​។


គេ​នឹង​ចូលទៅ​ក្នុង​រអាង​ថ្ម និង​ក្នុង​រូង​ដី ដើម្បីរួច​ពី​ការភិតភ័យ​ចំពោះ​ព្រះយេហូវ៉ា និង​ពី​អានុភាព​នៃ​ភាពឧត្ដុង្គឧត្ដម​របស់ព្រះអង្គ ក្នុងពេលដែល​ព្រះអង្គ​ក្រោកឡើង​ដើម្បី​ធ្វើឲ្យ​ផែនដី​ញ័ររន្ធត់​។


ដើម្បី​ចូលទៅ​ក្នុង​ក្រហែង​ថ្មដា និង​ក្នុង​ប្រឡោះ​ផ្ទាំងថ្ម គឺដើម្បីរួច​ពី​ការភិតភ័យ​ចំពោះ​ព្រះយេហូវ៉ា និង​ពី​អានុភាព​នៃ​ភាពឧត្ដុង្គឧត្ដម​របស់ព្រះអង្គ ក្នុងពេលដែល​ព្រះអង្គ​ទ្រង់​ក្រោកឡើង​ដើម្បី​ធ្វើឲ្យ​ផែនដី​ញ័ររន្ធត់​។


ពេលនោះ ព្រះចន្ទ​នឹង​ទទួលការអាប់យស ហើយ​ព្រះអាទិត្យ​នឹង​អាម៉ាស់មុខ ដ្បិត​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​សោយរាជ្យ​នៅលើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​យេរូសាឡិម ហើយ​សិរីរុងរឿង​របស់ព្រះអង្គ​នឹង​នៅចំពោះ​ពួក​ចាស់ទុំ​របស់ព្រះអង្គ​៕


មួយវិញទៀត ពន្លឺ​ព្រះចន្ទ​នឹង​បាន​ដូចជា​ពន្លឺ​ព្រះអាទិត្យ ហើយ​ពន្លឺ​ព្រះអាទិត្យ​នឹង​ត្រឡប់ជា​ប្រាំពីរដង ដូចជា​ពន្លឺ​នៃ​ប្រាំពីរ​ថ្ងៃ នៅ​ថ្ងៃ​ដែល​ព្រះយេហូវ៉ា​រុំ​ស្នាមជាំ​របស់​ប្រជារាស្ត្រ​ព្រះអង្គ ហើយ​ប្រោសឲ្យជា​នូវ​របួស​ដែល​ព្រះអង្គ​បាន​វាយ​។


ដ្បិត​កូនមនុស្ស​រៀបនឹង​មក​ជាមួយ​បណ្ដា​ទូតសួគ៌​របស់​លោក ទាំង​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​បិតា ហើយ​ពេលនោះ​លោក​នឹង​ឲ្យរង្វាន់​ដល់​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​។


ដូច្នេះ អ្នកណាក៏ដោយដែល​អៀនខ្មាស​ដោយព្រោះ​ខ្ញុំ និង​ពាក្យ​របស់ខ្ញុំ នៅ​ជំនាន់​នេះ​ដែល​ផិតក្បត់ និង​ពេញដោយបាប កូនមនុស្ស​ក៏​នឹង​អៀនខ្មាស​ដោយព្រោះ​អ្នកនោះ​ដែរ នៅពេល​កូនមនុស្ស​មក​ជាមួយ​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ ទាំង​ប្រកបដោយ​សិរីរុងរឿង​នៃ​ព្រះ​បិតា​របស់​លោក”៕


គឺជា​ពន្លឺ​សម្រាប់​ការបើកសម្ដែង​ដល់​សាសន៍ដទៃ និង​ជា​សិរីរុងរឿង​ដល់​អ៊ីស្រាអែល​ប្រជារាស្ត្រ​របស់ព្រះអង្គ”។


ព្រះបន្ទូល​បាន​ក្លាយជា​សាច់ឈាម ហើយ​តាំងលំនៅ​ក្នុងចំណោម​យើង‍។ យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​របស់​ព្រះបុត្រាតែមួយ​ពី​ព្រះ​បិតា ដែល​ពេញ​ដោយ​ព្រះគុណ និង​សេចក្ដីពិត​។


គ្មានអ្នកណា​ធ្លាប់​ឃើញ​ព្រះ​ឡើយ មាន​ព្រះបុត្រាតែមួយ​ជា​ព្រះ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​បិតា​ប៉ុណ្ណោះ ព្រះអង្គ​នោះ​ហើយ​បាន​សម្ដែង​អំពី​ព្រះ​។


នៅក្នុង​ព្រះអង្គ​មាន​ជីវិត ហើយ​ជីវិត​នេះ​គឺជា​ពន្លឺ​របស់​មនុស្ស​។


ពន្លឺនេះ​ជា​ពន្លឺ​ពិត ដែល​កំពុង​យាង​មក​ក្នុង​ពិភពលោក បំភ្លឺ​មនុស្ស​គ្រប់រូប​។


ព្រះ​បិតា​អើយ ទូលបង្គំ​ចង់ឲ្យ​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ​នៅ​ជាមួយ​ទូលបង្គំ ត្រង់​កន្លែងដែល​ទូលបង្គំ​នៅ​ដែរ ដើម្បីឲ្យ​ពួកគេ​ឃើញ​សិរីរុងរឿង​របស់ទូលបង្គំ ដែល​ព្រះអង្គ​បាន​ផ្ដល់​ឲ្យ​ទូលបង្គំ ដ្បិត​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​មុន​កំណើត​នៃ​ពិភពលោក​។


ដើម្បីឲ្យ​មនុស្ស​ទាំងអស់​គោរពកោតខ្លាច​ព្រះបុត្រា ដូចដែល​គោរពកោតខ្លាច​ព្រះ​បិតា​ដែរ​។ អ្នក​ដែល​មិន​គោរពកោតខ្លាច​ព្រះបុត្រា ក៏​មិន​គោរពកោតខ្លាច​ព្រះ​បិតា​ដែល​ចាត់​ព្រះបុត្រា​ឲ្យមក​ដែរ​។


“ដោយ​ខ្ញុំ​មើល​មិន​ឃើញ​ព្រោះតែ​រស្មីរុងរឿង​នៃ​ពន្លឺ​នោះ ខ្ញុំ​ក៏​ត្រូវ​អ្នក​ដែល​នៅជាមួយ​ខ្ញុំ ដឹកដៃ​ចូលទៅ​ដាម៉ាស់​។


អ្នកទាំងនោះ​ជា​អ្នកដែល​មិន​បាន​ធ្វើឲ្យ​ខ្លួនឯង​សៅហ្មង​ជាមួយនឹង​ស្ត្រី​ទេ ដ្បិត​ពួកគេ​ជា​ពួក​ព្រហ្មចារី​។ អ្នកទាំងនោះ​ជា​អ្នក​ដែល​តាម​កូនចៀម ទៅ​ទីណាក៏ដោយដែល​កូនចៀម​ទៅ​។ អ្នកទាំងនោះ​ត្រូវបាន​លោះមកវិញ​ពីចំណោម​មនុស្ស ទុកជា​ផលដំបូង​ថ្វាយ​ព្រះ និង​កូនចៀម​។


បន្ទាប់ពីការទាំងនេះ ខ្ញុំ​ឃើញ​ទូតសួគ៌​មួយរូបទៀត ចុះមក​ពី​លើមេឃ ប្រកបដោយ​សិទ្ធិអំណាច​ដ៏ធំ ហើយ​ផែនដី​ក៏​ត្រូវបាន​បំភ្លឺ​ដោយ​រស្មីរុងរឿង​របស់​ទូតនោះ​។


ទីក្រុងនោះ​មាន​សិរីរុងរឿង​របស់​ព្រះ ប្រភពពន្លឺ​របស់​នាង ស្រដៀងនឹង​ត្បូង​ដ៏មានតម្លៃ ដូច​ត្បូង​ចាសស្ពើរ ហើយ​ថ្លាដូចកែវចរណៃ​។


ទ្វារក្រុង​របស់​នាង​នឹង​មិន​បិទ​នៅ​ពេលថ្ងៃ​សោះឡើយ ហើយ​នៅ​ទីនោះ​នឹង​គ្មាន​យប់​ទេ​។


នៅទីនោះ​នឹង​លែង​មាន​យប់​ទៀត ហើយ​ពួកគេ​មិន​ត្រូវការ​ពន្លឺ​ចង្កៀង និង​ពន្លឺ​ព្រះអាទិត្យ​ឡើយ ដ្បិត​ព្រះអម្ចាស់​ដ៏ជា​ព្រះ​នឹង​បំភ្លឺ​ពួកគេ ហើយ​ពួកគេ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។


បន្ទាប់មកទៀត ខ្ញុំ​ឃើញ​កូនចៀម​ឈរ​នៅ​កណ្ដាល​បល្ល័ង្ក កណ្ដាល​សត្វមានជីវិត​ទាំង​បួន ‍និង​នៅ​កណ្ដាលចំណោម​ពួក​ចាស់ទុំ​។ កូនចៀមនោះ​ដូចជា​ត្រូវបាន​សម្លាប់​ហើយ ទាំង​មាន​ស្នែង​ប្រាំពីរ និង​ភ្នែក​ប្រាំពីរ ដែល​ជា​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ ដែល​ត្រូវបាន​ចាត់ឲ្យទៅ​ក្នុង​ផែនដីទាំងមូល​។


ដ្បិត​កូនចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក​នោះ នឹង​ឃ្វាល​ពួកគេ ហើយ​នាំ​ពួកគេ​ទៅកាន់​ប្រភព​ទឹក​នៃ​ជីវិត​។ ព្រះ​នឹង​ជូត​អស់ទាំង​ទឹកភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម