Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 135:21 - ព្រះគម្ពីរខ្មែរសាកល

21 សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា ពី​ស៊ីយ៉ូន គឺ​ព្រះអង្គដែល​គង់នៅ​យេរូសាឡិម​! ហាលេលូយ៉ា​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ពី​ក្រុង​ស៊ីយ៉ូន គឺ​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម! ហាលេលូយ៉ា !

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន គឺ​ព្រះអង្គ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម! ហាលេ‌លូយ៉ា!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ពី​ក្រុង​ស៊ីយ៉ូន​មក ជា​ព្រះ​ដែល​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិម ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា​ដែល​នៅ​ភ្នំ​ស៊ីយ៉ូន គឺ​ទ្រង់​ដែល​នៅ​ក្រុង​យេរូ‌សាឡឹម! ចូរ​សរសើរ‌តម្កើង​អុលឡោះ​!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 135:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ព្រះយេហូវ៉ា​ប្រទានពរ​អ្នក​ពី​ស៊ីយ៉ូន​! សូមឲ្យ​អ្នក​បាន​ឃើញ​សេចក្ដីល្អ​របស់​យេរូសាឡិម ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់អ្នក​!


សូមឲ្យ​ព្រះយេហូវ៉ា​ព្រះសូនបង្កើត​នៃ​ផ្ទៃមេឃ និង​ផែនដី ប្រទានពរ​អ្នក ពី​ស៊ីយ៉ូន​!​៕


ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម ហើយ​ស័ក្ដិសមនឹង​សរសើរតម្កើង​យ៉ាងខ្លាំង នៅ​ទីក្រុង​របស់​ព្រះ​នៃយើង គឺនៅលើ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​!


ភ្នំ​ស៊ីយ៉ូន​នៅ​ទិសខាងជើង​ដ៏ឆ្ងាយ ជា​ទីក្រុង​របស់​ព្រះមហាក្សត្រ​ដ៏ធំឧត្ដម ដែល​មាន​កម្ពស់​ដ៏ស្រស់ស្អាត ជា​សេចក្ដីរីករាយ​នៃ​ផែនដី​ទាំងមូល​។


ព្រះ​គង់​នៅក្នុង​បន្ទាយ​នៃ​ទីក្រុងនោះ ព្រះអង្គ​សម្ដែង​អង្គទ្រង់​ជា​ទីពឹងជ្រក​។


ឱ​ព្រះ​អើយ នៅកណ្ដាល​ព្រះវិហារ​របស់ព្រះអង្គ យើងខ្ញុំ​រិះគិត​អំពី​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​!


ព្រះពន្លា​របស់ព្រះអង្គ​ស្ថិត​នៅ​សាឡិម ដំណាក់​របស់ព្រះអង្គ​ស្ថិត​នៅ​ស៊ីយ៉ូន​។


ពួក​អ្នកដែល​រស់នៅ​ស៊ីយ៉ូន​អើយ ចូរ​ស្រែកហ៊ោ ហើយ​ច្រៀងដោយអំណរ ដ្បិត​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ទ្រង់​ធំឧត្ដម​នៅកណ្ដាល​អ្នករាល់គ្នា​!”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម