Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 68:16 - ព្រះគម្ពីរខ្មែរសាកល

16 ភ្នំ​មាន​កំពូលច្រើន​អើយ ហេតុអ្វីបានជា​ពួកអ្នក​សម្លឹងមើលទៅ​ភ្នំ​ដែល​ព្រះ​សព្វព្រះហឫទ័យ​គង់នៅ ដោយច្រណែន​ដូច្នេះ​? ជាការពិត ព្រះយេហូវ៉ា​នឹង​គង់នៅ​ជាដរាប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ឱ​ភ្នំ​ដែល​មាន​កំពូល​ច្រើន​អើយ ហេតុ​អ្វី​បាន​ជា​មើលដោយ​ច្រណែន នឹង​ភ្នំ​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យក ជា​លំនៅ​របស់​ព្រះ‌អង្គ​ដូច្នេះ? អើ ព្រះ‌យេហូវ៉ា​នឹង​គង់ នៅ​លើ​ភ្នំ​នោះ​រហូត​តទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ហេតុ​អ្វី​បាន​ជា​ភ្នំ​ដែល​មាន​កំពូល​ច្រើន ច្រណែន​នឹង​ភ្នំ​ដែល​ព្រះ‌ជាម្ចាស់​ជ្រើស​រើស សម្រាប់​គង់​នៅ? ពិត​មែន​ហើយ ព្រះ‌អម្ចាស់​នឹង​គង់​នៅ​លើ​ភ្នំ​នេះ​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឱ​ភ្នំ​ដ៏​មាន​កំពូល​ខ្ពស់​អើយ ហេតុ​អ្វី​បាន​ជា​មើល ដោយ​ច្រណែន ដល់​ភ្នំ​ដែល​ព្រះ​សព្វ​ព្រះ‌ហឫទ័យ​យក​ជា​ទី​លំនៅ​ដូច្នេះ អើ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​នៅ​ភ្នំ​នោះ​អស់‌កល្ប‌ជានិច្ច

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ហេតុ​អ្វី​បាន​ជា​ភ្នំ​ដែល​មាន​កំពូល​ច្រើន ច្រណែន​នឹង​ភ្នំ​ដែល​អុលឡោះ​ជ្រើស​រើស សម្រាប់​នៅ? ពិត​មែន​ហើយ អុលឡោះ‌តាអាឡា​នឹង​នៅ​លើ​ភ្នំ​នេះ​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 68:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្នំ​នានា​បាន​លោតកញ្ឆេង​ដូចជា​ចៀមឈ្មោល ហើយ​ទីទួល​ទាំងឡាយ​ក៏​លោតកញ្ឆេង​ដូចជា​កូនចៀម​។


ភ្នំ​នានា​អើយ ម្ដេចក៏​អ្នក​លោតកញ្ឆេង​ដូចជា​ចៀមឈ្មោល​ដូច្នេះ​? ទីទួល​ទាំងឡាយ​អើយ ម្ដេចក៏​អ្នក​លោតកញ្ឆេង​ដូចជា​កូនចៀម​ដូច្នេះ​?


នៅ​គ្រា​ចុងបញ្ចប់​នឹង​មានកើតឡើងដូច្នេះ​: ភ្នំ​នៃ​ដំណាក់​របស់​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​តាំងឡើង លើ​កំពូល​ភ្នំ​នានា ហើយ​ត្រូវបាន​តម្កើងឡើង លើ​ទីទួល​ទាំងឡាយ​; ប្រជាជាតិ​ទាំងអស់​នឹង​ចូលហូរហែ​ទៅ​ទីនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម