មើល៍! យើងនឹងដាស់ជនជាតិមេឌីឡើងឲ្យទាស់នឹងពួកគេ ជាជនជាតិដែលមិនឲ្យតម្លៃដល់ប្រាក់ ក៏មិនពេញចិត្តនឹងមាសដែរ
ដានីយ៉ែល 8:3 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំក៏ងើបភ្នែកឡើង ហើយសង្កេតមើល នោះមើល៍! មានចៀមឈ្មោលមួយក្បាលឈរនៅមាត់ទន្លេ។ វាមានស្នែងពីរ ហើយស្នែងទាំងពីរនោះវែងណាស់ ប៉ុន្តែស្នែងមួយវែងជាងស្នែងមួយទៀត ហើយស្នែងដែលវែងជាងនោះ គឺបានដុះឡើងតាមក្រោយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានងើបភ្នែកឡើង មើលទៅឃើញមានចៀមឈ្មោលមួយឈរនៅក្បែរទន្លេ វាមានស្នែងពីរ ហើយស្នែងទាំងពីរនោះវែង តែស្នែងមួយវែងជាងស្នែងមួយទៀត ឯស្នែងមួយដែលវែងជាងបានដុះឡើងក្រោយគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំក្រឡេកមើលទៅ ឃើញមានចៀមឈ្មោលមួយឈរនៅមាត់ទន្លេ។ ចៀមនោះមានស្នែងពីរ ស្នែងទាំងពីរនេះវែងណាស់ ហើយស្នែងមួយវែងជាងស្នែងមួយទៀត តែស្នែងដែលវែងនេះដុះក្រោយគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណៈនោះ ខ្ញុំបានងើបភ្នែកឡើង មើលទៅឃើញមានចៀមឈ្មោល១ឈរនៅក្បែរទន្លេ វាមានស្នែង២ ហើយស្នែងទាំង២ក៏វែង មានតែ១វែងជាង ឯស្នែង១ដែលវែងជាង បានដុះឡើងជាខាងក្រោយ អាល់គីតាប ពេលខ្ញុំក្រឡេកមើលទៅ ឃើញមានចៀមឈ្មោលមួយឈរនៅមាត់ទន្លេ។ ចៀមនោះមានស្នែងពីរ ស្នែងទាំងពីរនេះវែងណាស់ ហើយស្នែងមួយវែងជាងស្នែងមួយទៀត តែស្នែងដែលវែងនេះដុះក្រោយគេ។ |
មើល៍! យើងនឹងដាស់ជនជាតិមេឌីឡើងឲ្យទាស់នឹងពួកគេ ជាជនជាតិដែលមិនឲ្យតម្លៃដល់ប្រាក់ ក៏មិនពេញចិត្តនឹងមាសដែរ
មាននិមិត្តធ្ងន់ធ្ងរមួយត្រូវបានប្រកាសដល់ខ្ញុំថា៖ “មនុស្សក្បត់កំពុងតែក្បត់ មនុស្សបំផ្លាញកំពុងតែបំផ្លាញ។ អេឡាំអើយ ចូរឡើងទៅ! មេឌីអើយ ចូរឡោមព័ទ្ធទៅ! យើងបានបញ្ឈប់អស់ទាំងការថ្ងូររបស់នាងហើយ”។
យើងជាអ្នកដែលនិយាយអំពីស៊ីរូសថា: ‘គាត់ជាអ្នកគង្វាលរបស់យើង! គាត់នឹងបំពេញឲ្យសម្រេចតាមអស់ទាំងសេចក្ដីប្រាថ្នារបស់យើង’ ហើយនិយាយអំពីយេរូសាឡិមថា: ‘ចូរឲ្យនាងត្រូវបានសង់ឡើងវិញ’ ក៏និយាយអំពីព្រះវិហារថា: ‘ចូរឲ្យនាងត្រូវបានចាក់គ្រឹះ’”៕
ខ្ញុំបានងើបភ្នែកឡើងមើលទៅ នោះមើល៍! មានបុរសម្នាក់ស្លៀកពាក់ក្រណាត់ផាឌិប ចង្កេះគាត់ត្រូវបានក្រវាត់ដោយមាសសុទ្ធពីអ៊ូផាស។
“បន្ទាប់ពីព្រះករុណា នឹងមានអាណាចក្រមួយទៀតក្រោកឡើង ដែលអន់ជាងព្រះករុណា រួចនឹងមានអាណាចក្រទីបីមួយទៀតធ្វើពីលង្ហិន ដែលនឹងគ្រប់គ្រងលើផែនដីទាំងមូល។
រួចដារីយុសជាជនជាតិមេឌី បានទទួលអាណាចក្រនោះ។ ពេលនោះ ទ្រង់មានព្រះជន្មាយុហុកសិបពីរព្រះវស្សា៕
គឺយ៉ាងនេះឯងដែលដានីយ៉ែលនេះបានចម្រើនឡើងនៅក្នុងរជ្ជកាលរបស់ដារីយុស និងក្នុងរជ្ជកាលរបស់ស៊ីរូសជនជាតិពើស៊ី៕
“មើល៍! មានសត្វមួយទៀតជាសត្វទីពីរ ដូចខ្លាឃ្មុំ។ វាត្រូវបានធ្វើឲ្យឈរដោយចំហៀងខ្លួនម្ខាង ហើយមានឆ្អឹងជំនីរបីនៅក្នុងមាត់របស់វា នៅចន្លោះធ្មេញរបស់វា។ មានបា្រប់ដល់វាដូច្នេះថា: ‘ចូរក្រោកឡើងត្របាក់ស៊ីសាច់ច្រើនចុះ!’។
ខ្ញុំឃើញក្នុងនិមិត្តនោះ ហើយខណៈដែលខ្ញុំសង្កេតមើល នោះខ្លួនខ្ញុំនៅក្នុងរាជធានីស៊ូសាន ដែលនៅក្នុងខេត្តអេឡាំ។ ក្នុងនិមិត្តនោះខ្ញុំឃើញថា ខ្ញុំនៅក្បែរទន្លេអ៊ូឡាយ។
ខ្ញុំបានងើបភ្នែកឡើង ហើយសង្កេតមើលទៀត នោះមើល៍! មានបុរសម្នាក់ ដែលក្នុងដៃរបស់គាត់មានខ្សែរង្វាស់។
ពេលនោះ ទូតសួគ៌ដែលនិយាយនឹងខ្ញុំបានចូលមកប្រាប់ខ្ញុំថា៖ “ឥឡូវនេះ ចូរងើបភ្នែកឡើង ហើយសង្កេតមើលថាតើរបស់ដែលចេញមកនេះ ជាអ្វី”។
ពេលនោះ ខ្ញុំងើបភ្នែកឡើង ហើយសង្កេតមើល នោះមើល៍! មានស្ត្រីពីរនាក់ចេញមក ដែលមានខ្យល់នៅក្រោមស្លាបរបស់ពួកនាង។ ស្លាបរបស់ពួកនាងដូចជាស្លាបរបស់សត្វក្រសារ ហើយពួកនាងលើករង្វាល់នោះឡើងនៅរវាងផែនដី និងផ្ទៃមេឃ។
ខ្ញុំងើបភ្នែកឡើងម្ដងទៀត ហើយសង្កេតមើល នោះមើល៍! មានរទេះចម្បាំងបួនចេញមកពីកណ្ដាលភ្នំពីរ។ ភ្នំទាំងនោះជាភ្នំលង្ហិន។
បន្ទាប់មក ខ្ញុំឃើញសត្វតិរច្ឆានមួយទៀតឡើងមកពីផែនដី។ វាមានស្នែងពីរស្រដៀងនឹងស្នែងកូនចៀម ហើយវានិយាយដូចនាគ។
បន្ទាប់មកទៀត ខ្ញុំឃើញកូនចៀមឈរនៅកណ្ដាលបល្ល័ង្ក កណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលចំណោមពួកចាស់ទុំ។ កូនចៀមនោះដូចជាត្រូវបានសម្លាប់ហើយ ទាំងមានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ដែលជាព្រះវិញ្ញាណប្រាំពីររបស់ព្រះ ដែលត្រូវបានចាត់ឲ្យទៅក្នុងផែនដីទាំងមូល។