Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 13:17 - ព្រះគម្ពីរខ្មែរសាកល

17 មើល៍! យើង​នឹង​ដាស់​ជនជាតិមេឌី​ឡើង​ឲ្យ​ទាស់នឹង​ពួកគេ ជាជនជាតិ​ដែល​មិន​ឲ្យតម្លៃ​ដល់​ប្រាក់ ក៏​មិន​ពេញចិត្ត​នឹង​មាស​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 មើល៍ យើង​នឹង​ញុះ‌ញង់​សាសន៍​មេឌី​ឲ្យ​ទាស់​នឹង​គេ ជា​សាសន៍​ដែល​មិន​រាប់‌អាន​ប្រាក់ សូម្បី​តែ​មាស​ក៏​មិន​មាន​ចិត្ត​រីក‌រាយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 យើង​នឹង​ជំរុញ​ជន‌ជាតិ​មេឌី ឲ្យ​លើក​គ្នា​មក​វាយ​ប្រហារ​ពួក​គេ។ អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ចង់​បាន​មាស ឬ​ប្រាក់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 មើល អញ​នឹង​ញុះ‌ញង់​សាសន៍​មេឌី​ឲ្យ​ទាស់​នឹង​គេ ជា​សាសន៍​ដែល​មិន​រាប់‌អាន​ប្រាក់ សូម្បី​តែ​មាស​ក៏​មិន​មាន​ចិត្ត​រីក‌រាយ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 យើង​នឹង​ជំរុញ​ជន‌ជាតិ​មេឌី ឲ្យ​លើក​គ្នា​មក​វាយ​ប្រហារ​ពួក​គេ។ អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ចង់​បាន​មាស ឬ​ប្រាក់​ទេ។

សូមមើលជំពូក ចម្លង




អេសាយ 13:17
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​និមិត្ត​ធ្ងន់ធ្ងរ​មួយ​ត្រូវបាន​ប្រកាស​ដល់​ខ្ញុំ​ថា​៖ “មនុស្ស​ក្បត់​កំពុងតែ​ក្បត់ មនុស្ស​បំផ្លាញ​កំពុងតែ​បំផ្លាញ​។ អេឡាំ​អើយ ចូរ​ឡើងទៅ​! មេឌី​អើយ ចូរ​ឡោមព័ទ្ធ​ទៅ​! យើង​បាន​បញ្ឈប់​អស់ទាំង​ការថ្ងូរ​របស់នាង​ហើយ”។


យើង​បាន​ដាស់​ម្នាក់​ឡើង​ពី​ទិសខាងជើង ហើយ​អ្នកនោះ​ក៏​មក​។ អ្នកនោះ​ស្រែកហៅ​នាម​របស់យើង​ពី​តំបន់ថ្ងៃរះ ហើយ​ជាន់​ពួក​អ្នកដឹកនាំ​ដូច​ជាន់​ភក់ ក៏​ដូចជា​ជាងស្មូន​ជាន់​ដីឥដ្ឋ​។


នេះ​ជា​ការបកស្រាយ​អំពី​សេចក្ដី​ទាំងនោះ​: ‘មេនេ’ គឺ​ព្រះ​បាន​រាប់​ថ្ងៃនៃ​អាណាចក្រ​របស់ព្រះករុណា ហើយ​ព្រះអង្គ​បាន​បញ្ចប់​អាណាចក្រនេះ​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម