Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 2:39 - ព្រះគម្ពីរខ្មែរសាកល

39 “បន្ទាប់ពី​ព្រះករុណា នឹង​មាន​អាណាចក្រ​មួយទៀត​ក្រោកឡើង ដែល​អន់ជាង​ព្រះករុណា រួច​នឹង​មាន​អាណាចក្រ​ទីបី​មួយទៀត​ធ្វើពី​លង្ហិន ដែល​នឹង​គ្រប់គ្រង​លើ​ផែនដី​ទាំងមូល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 បន្ទាប់​ពី​ព្រះ‌ករុណា​ទៅ នោះ​នឹង​មាន​រាជ្យ​មួយ​ទៀតកើត​ឡើង ដែល​ខ្សោយ​ជាង​ព្រះ​ករុណា ហើយ​ក៏​នៅ​មាន​រាជ្យ​មួយ​ទៀត ជា​រាជ្យ​ទី​បី​ដែល​ជា​លង្ហិន រាជ្យ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែន‌ដី​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 បន្ទាប់​ពី​ព្រះ‌ករុណា​នឹង​មាន​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ប៉ុន្តែ ខ្សោយ​ជាង​រាជា‌ណាចក្រ​របស់​ព្រះ‌ករុណា។ ក្រោយ​មក មាន​រាជា‌ណាចក្រ​ទី​បី គឺ​លង្ហិន​គ្រប់‌គ្រង​លើ​ពិភព​លោក​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ត​ពី​ទ្រង់​ទៅ នោះ​នឹង​មាន​នគរ​១​ទៀត​កើត​ឡើង ដែល​ថោក​ជាង​ទ្រង់ រួច​នឹង​មាន​នគរ​១​ទៀត ជា​នគរ​ទី​៣​ដែល​ជា​លង្ហិន នគរ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល

សូមមើលជំពូក ចម្លង

អាល់គីតាប

39 បន្ទាប់​ពី​ស្តេច​នឹង​មាន​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ប៉ុន្តែ ខ្សោយ​ជាង​រាជា‌ណាចក្រ​របស់​ស្តេច។ ក្រោយ​មក មាន​រាជា‌ណាចក្រ​ទី​បី គឺ​លង្ហិន​គ្រប់‌គ្រង​លើ​ពិភព​លោក​ទាំង​មូល។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 2:39
14 ការដាក់ឲ្យឆ្លើយតបគ្នា  

យើងជា​អ្នកដែល​និយាយ​អំពី​ស៊ីរូស​ថា​: ‘គាត់​ជា​អ្នកគង្វាល​របស់យើង​! គាត់​នឹង​បំពេញឲ្យសម្រេច​តាម​អស់ទាំង​សេចក្ដីប្រាថ្នា​របស់យើង’ ហើយ​និយាយ​អំពី​យេរូសាឡិម​ថា​: ‘ចូរឲ្យ​នាង​ត្រូវបាន​សង់ឡើងវិញ’ ក៏​និយាយ​អំពី​ព្រះវិហារ​ថា​: ‘ចូរឲ្យ​នាង​ត្រូវបាន​ចាក់គ្រឹះ’”៕


គាត់​ក៏​តបថា​៖ “តើ​អ្នក​ដឹង​ថា​ហេតុអ្វីបានជា​ខ្ញុំ​មករក​អ្នក​ឬទេ​? ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ច្បាំង​នឹង​ទេវតាគ្រប់គ្រង​នៃ​ពើស៊ី​វិញ​។ កាល​ខ្ញុំ​ចេញទៅ​ហើយ នោះ​មើល៍! ទេវតាគ្រប់គ្រង​នៃ​ក្រិក​នឹង​មក​។


ក្បាល​របស់​រូប​នោះ ធ្វើពី​មាស​សុទ្ធ ដើមទ្រូង​របស់វា និង​ដៃ​របស់វា​ធ្វើពី​ប្រាក់ ពោះ​របស់វា និង​ភ្លៅ​របស់វា​ធ្វើពី​លង្ហិន


ព្រះ​បាន​ប្រគល់​មនុស្សលោក សត្វព្រៃនៃទីវាល និង​បក្សាបក្សីនៅលើអាកាស នៅ​កន្លែងណាក៏ដោយ​ដែល​គេ​រស់នៅ មកក្នុង​កណ្ដាប់ដៃ​របស់ព្រះករុណា ព្រមទាំង​ឲ្យ​ព្រះករុណា​គ្រប់គ្រង​លើ​ទាំងអស់​នោះ​ផង គឺ​ព្រះករុណា​ហើយ ជា​ក្បាល​ធ្វើពី​មាស​នោះ​។


រីឯ​អាណាចក្រ​ទីបួន​នឹង​ខ្លាំង​ដូច​ដែក ដ្បិត​ដូចដែល​ដែក​បំបាក់បំបែក ហើយ​កម្ទេច​អ្វីៗ​ទាំងអស់​យ៉ាងណា អាណាចក្រនោះ​ក៏​ដូចជា​ដែក​ដែល​កិន​យ៉ាងនោះ​ដែរ គឺ​វា​បំបាក់បំបែក និង​កិន​អ្វីៗ​ទាំងអស់​នោះ​។


“ម្នាក់ដែលកំពុងឈរនោះ​បាន​ប្រាប់​ដូច្នេះ​ថា​: ‘សត្វ​ទីបួន​នោះ គឺ​អាណាចក្រ​ទីបួន​នៅលើ​ផែនដី ដែល​ខុស​ពី​អាណាចក្រ​ឯទៀត​ទាំងអស់ ហើយ​វា​នឹង​ត្របាក់ស៊ី​ផែនដី​ទាំងមូល ក៏​ជាន់ឈ្លី ព្រមទាំង​បំបាក់បំបែក​ផែនដី​ផង​។


ឯ​ចៀមឈ្មោល​មាន​ស្នែង​ពីរ​ដែល​អ្នក​បាន​ឃើញ​នោះ គឺ​ស្ដេច​នៃ​មេឌី និង​ពើស៊ី​។


ពពែឈ្មោល​រោមស្រមូវ​នោះ គឺ​ស្ដេច​នៃ​ក្រិក ហើយ​ស្នែង​ធំ​មួយ​ដែល​នៅចន្លោះ​ភ្នែក​របស់វា គឺ​ស្ដេច​ទីមួយ​។


រទេះចម្បាំង​ទីបី​ទឹមដោយ​សេះ​សម្បុរស ហើយ​រទេះចម្បាំង​ទីបួន​ទឹមដោយ​សេះ​សម្បុរអុជៗ​។ ទាំងបួននោះ​មានកម្លាំងខ្លាំង​។


រទេះចម្បាំង​ដែល​ទឹមដោយ​សេះ​សម្បុរខ្មៅ នឹង​ចេញ​ទៅ​ស្រុក​ខាងជើង ហើយ​សេះ​សម្បុរស​ក៏​ចេញទៅ​តាម​ក្រោយ រីឯ​សេះ​សម្បុរអុជៗ​នឹង​ចេញ​ទៅ​ស្រុក​ខាងត្បូង”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម