Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 5:5 - ព្រះគម្ពីរខ្មែរសាកល

5 ពេលនោះ ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​បាន​ចូលមក​ប្រាប់​ខ្ញុំ​ថា​៖ “ឥឡូវនេះ ចូរ​ងើបភ្នែកឡើង ហើយ​សង្កេតមើល​ថា​តើ​របស់ដែល​ចេញមក​នេះ ជា​អ្វី”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​នោះ ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ចេញ​ទៅ ដោយ​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​ងើយ​មើល​អ្វី​ដែល​ចេញ​ទៅ​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ បាន​ខិត​ចូល​មក​ជិត​ខ្ញុំ ប្រាប់​ថា៖ «ចូរ​ងើយ​សម្លឹង​មើល​ទៅ​វត្ថុ​ដែល​កំពុង​តែ​ចេញ​មក​នោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 លំដាប់​នោះ ទេវតា​ដែល​ពោល​នឹង​ខ្ញុំ ក៏​ចេញ​ទៅ​ដោយ​ប្រាប់​ខ្ញុំ​ថា ចូរ​ងើប​ភ្នែក​ឯង​ឡើង​ឥឡូវ ដើម្បី​នឹង​មើល​អ្វីៗ​ដែល​ចេញ​ទៅ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ម៉ាឡា‌អ៊ីកាត់​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ បាន​ខិត​ចូល​មក​ជិត​ខ្ញុំ ប្រាប់​ថា៖ «ចូរ​ងើយ​សម្លឹង​មើល​ទៅ​វត្ថុ​ដែល​កំពុង​តែ​ចេញ​មក​នោះ!»។

សូមមើលជំពូក ចម្លង




សាការី 5:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា​៖ “ចូរ​ប្រកាស​ថា​: ‘ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: “យើង​បាន​ប្រច័ណ្ឌ​យេរូសាឡិម និង​ស៊ីយ៉ូន ដោយ​ការប្រច័ណ្ឌ​យ៉ាងខ្លាំង​។


ខ្ញុំ​សួរ​ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ថា​៖ “តើ​ទាំងនេះ​ជា​អ្វី​?”។ ទូតសួគ៌​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “ទាំងនេះ​ជា​ស្នែង​ដែល​បាន​កម្ចាត់កម្ចាយ​យូដា អ៊ីស្រាអែល និង​យេរូសាឡិម”។


ពេលនោះ ខ្ញុំ​សួរថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ តើ​ទាំងនេះ​ជា​អ្វី​?”។ ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា​៖ “ខ្ញុំ​នឹង​បង្ហាញ​អ្នក​ថា ទាំងនេះ​ជា​អ្វី”។


ពេលនោះ មើល៍! ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​បាន​ចេញទៅ ហើយ​មាន​ទូតសួគ៌​មួយរូបទៀត​ចេញមក​ជួប​គាត់


ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ក៏​ឆ្លើយ​នឹង​ខ្ញុំ​ថា​៖ “តើ​អ្នក​មិន​ដឹង​ថា​ទាំងនេះ​ជា​អ្វី​ទេ​ឬ​?”។ ខ្ញុំ​តបថា​៖ “មិន​ដឹង​ទេ លោកម្ចាស់​នៃខ្ញុំ​អើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម