ដ្បិតខ្ញុំពិតជាត្រូវគេចាប់ពីដែនដីរបស់ជនជាតិហេព្រើរមកមែន ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វីដែលសមតែត្រូវគេដាក់ក្នុងគុកងងឹតនេះដែរ”។
ដានីយ៉ែល 6:22 - ព្រះគម្ពីរខ្មែរសាកល ព្រះរបស់ខ្ញុំព្រះបាទបានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមកបិទមាត់តោ ដូច្នេះពួកវាមិនបានធ្វើទុក្ខខ្ញុំព្រះបាទឡើយ ពីព្រោះខ្ញុំព្រះបាទត្រូវបានឃើញថាឥតទោសនៅចំពោះព្រះអង្គ។ ព្រះរាជាអើយ ខ្ញុំព្រះបាទក៏មិនបានធ្វើខុសនៅចំពោះព្រះករុណាដែរ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះរបស់ទូលបង្គំបានចាត់ទេវតារបស់ព្រះអង្គ ឲ្យមកបិទមាត់សិង្ហ មិនឲ្យវាធ្វើបាបទូលបង្គំទេ ព្រោះនៅចំពោះព្រះអង្គ មិនឃើញថាទូលបង្គំមានទោសអ្វីឡើយ ហើយបពិត្រព្រះករុណា នៅចំពោះព្រះករុណា ក៏ទូលបង្គំមិនបានប្រព្រឹត្តអ្វីខុសដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរបស់ទូលបង្គំចាត់ទេវតារបស់ព្រះអង្គមកបិទមាត់តោ ដូច្នេះ វាមិនបានធ្វើបាបទូលបង្គំឡើយ ដ្បិតព្រះជាម្ចាស់ជ្រាបថា ទូលបង្គំគ្មានទោសពៃរ៍អ្វីនៅចំពោះព្រះភ័ក្ត្រព្រះអង្គទេ ហើយទូលបង្គំក៏ពុំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណាដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះនៃទូលបង្គំទ្រង់បានចាត់ទេវតារបស់ទ្រង់ ឲ្យមកបិទមាត់សិង្ហទាំងអស់ វាមិនបានប្រទូស្តដល់ទូលបង្គំទេ ពីព្រោះនៅចំពោះព្រះ នោះមិនឃើញជាទូលបង្គំមានទោសអ្វីឡើយ ហើយបពិត្រព្រះករុណា នៅចំពោះទ្រង់ ទូលបង្គំក៏មិនបានធ្វើខុសអ្វីដែរ អាល់គីតាប អុលឡោះជាម្ចាស់របស់ខ្ញុំចាត់ម៉ាឡាអ៊ីកាត់របស់ទ្រង់មកបិទមាត់តោ ដូច្នេះ វាមិនបានធ្វើបាបខ្ញុំឡើយ ដ្បិតអុលឡោះជ្រាបថា ខ្ញុំគ្មានទោសពៃរ៍អ្វីចំពោះទ្រង់ទេ ហើយខ្ញុំក៏ពុំបានប្រព្រឹត្តអ្វីខុសចំពោះស្តេចដែរ»។ |
ដ្បិតខ្ញុំពិតជាត្រូវគេចាប់ពីដែនដីរបស់ជនជាតិហេព្រើរមកមែន ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វីដែលសមតែត្រូវគេដាក់ក្នុងគុកងងឹតនេះដែរ”។
ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ។
ព្រះយេហូវ៉ាអើយ ទូលបង្គំលាងដៃទូលបង្គំដើម្បីបញ្ជាក់អំពីភាពឥតទោស ហើយទូលបង្គំនឹងដើរជុំវិញអាសនារបស់ព្រះអង្គ
ប៉ុន្តែព្រះយេហូវ៉ាអើយ ទូលបង្គំបានជឿទុកចិត្តលើព្រះអង្គ ទូលបង្គំបានទូលថា៖ “ព្រះអង្គជាព្រះនៃទូលបង្គំ!”។
ព្រះយេហូវ៉ាអើយ សូមកុំបោះបង់ទូលបង្គំចោលឡើយ! ព្រះនៃទូលបង្គំអើយ សូមកុំគង់នៅឆ្ងាយពីទូលបង្គំឡើយ!
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ជាព្រះអាទិត្យ និងជាខែល; ព្រះយេហូវ៉ាប្រទានព្រះគុណ និងសិរីរុងរឿង ព្រះអង្គមិនបង្ខាំងទុកសេចក្ដីល្អពីអ្នកដែលដើរដោយគ្រប់លក្ខណ៍ឡើយ។
នៅក្នុងគ្រប់ទាំងទុក្ខវេទនារបស់ពួកគេ ព្រះអង្គក៏រងទុក្ខវេទនាដែរ ហើយទូតសួគ៌ដែលនៅចំពោះព្រះអង្គ បានសង្គ្រោះពួកគេ។ ព្រះអង្គបានប្រោសលោះពួកគេដោយសេចក្ដីស្រឡាញ់ និងដោយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ ព្រះអង្គបានលើកពួកគេ ក៏បីពួកគេក្នុងអស់ទាំងថ្ងៃពីបុរាណ។
នេប៊ូក្នេសាមានរាជឱង្ការថា៖ “សូមឲ្យមានព្រះពរដល់ព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ! ព្រះអង្គបានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមករំដោះពួកអ្នកបម្រើរបស់ព្រះអង្គ។ ពួកគេបានទុកចិត្តលើព្រះអង្គ ហើយប្រឆាំងនឹងសេចក្ដីបង្គាប់របស់ស្ដេច ព្រមទាំងលះបង់រូបកាយរបស់ខ្លួន ដើម្បីមិនគោរពបម្រើ និងមិនថ្វាយបង្គំព្រះណាឡើយ លើកលែងតែព្រះរបស់ពួកគេប៉ុណ្ណោះ។
កាលទ្រង់យាងចូលទៅជិតរូងនោះ ទ្រង់ស្រែកហៅដានីយ៉ែលដោយសំឡេងយ៉ាងសោកសៅ។ ស្ដេចមានរាជឱង្ការនឹងដានីយ៉ែលថា៖ “ដានីយ៉ែលអ្នកបម្រើរបស់ព្រះដ៏មានព្រះជន្មរស់អើយ តើព្រះរបស់អ្នក ដែលអ្នកគោរពបម្រើជានិច្ចនោះ បានរំដោះអ្នកពីតោបានឬទេ?”។
ដោយហេតុនេះ ស្ដេចទ្រង់រីករាយយ៉ាងក្រៃលែង ហើយបញ្ជាឲ្យលើកដានីយ៉ែលឡើងពីរូងនោះ គេក៏លើកដានីយ៉ែលឡើងពីរូង នោះគ្មានរបួសណាមួយឃើញមានលើខ្លួនគាត់ឡើយ ពីព្រោះគាត់បានជឿទុកចិត្តលើព្រះរបស់គាត់។
ដោយហេតុនេះ ពួកអគ្គទេសាភិបាល និងពួកចៅហ្វាយខេត្តក៏រកឲ្យឃើញទោសទាស់នឹងដានីយ៉ែលទាក់ទងនឹងអាណាចក្រនោះ ប៉ុន្តែពួកគេរកមិនឃើញទោស ឬកំហុសអ្វីទេ ពីព្រោះគាត់ស្មោះត្រង់ ដូច្នេះពួកគេក៏រកមិនឃើញការធ្វេសប្រហែស ឬកំហុសអ្វីក្នុងគាត់ឡើយ។
អស់ទាំងអគ្គទេសាភិបាលនៃអាណាចក្រ ពួកអភិបាល ពួកចៅហ្វាយខេត្ត ពួកទីប្រឹក្សា និងពួកទេសាភិបាលបានប្រឹក្សាគ្នាថា ព្រះរាជាគួរចេញរាជក្រឹត្យមួយ ហើយអនុវត្តបម្រាមនោះយ៉ាងតឹងរ៉ឹង គឺក្នុងរយៈពេលសាមសិបថ្ងៃ អស់អ្នកណាដែលអធិស្ឋានទៅព្រះណាមួយ ឬមនុស្សណាមួយ ក្រៅពីព្រះករុណាជាស្ដេច អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ។
ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូវទ្រង់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖“អេលី អេលី ឡាម៉ាសាបាច់ថានី?” ដែលមានអត្ថន័យថា“ព្រះរបស់ទូលបង្គំ! ព្រះរបស់ទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល?”។
ពេលនោះ ពេត្រុសបានដឹងខ្លួន ក៏និយាយថា៖ “ឥឡូវនេះខ្ញុំដឹងពិតប្រាកដថា ព្រះអម្ចាស់បានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមករំដោះខ្ញុំពីកណ្ដាប់ដៃរបស់ហេរ៉ូឌ និងពីការប៉ុនប៉ងទាំងអស់របស់ប្រជាជនយូដា”។
ដោយហេតុនេះ ខ្លួនខ្ញុំផ្ទាល់តែងតែខិតខំព្យាយាមជានិច្ច ឲ្យមានសតិសម្បជញ្ញៈដែលឥតបន្ទោសបាននៅចំពោះព្រះ និងនៅចំពោះមនុស្ស។
ដ្បិតយប់មិញ មានទូតសួគ៌របស់ព្រះដែលខ្ញុំជារបស់ព្រះអង្គ គឺព្រះដែលខ្ញុំកំពុងបម្រើដែរនោះ បានឈរនៅក្បែរខ្ញុំ
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
ប៉ុន្តែព្រះអម្ចាស់បានឈរនៅក្បែរខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដើម្បីឲ្យការប្រកាសត្រូវបានបំពេញតាមរយៈខ្ញុំ និងដើម្បីឲ្យអស់ទាំងសាសន៍ដទៃបានឮ ហើយខ្ញុំត្រូវបានស្រោចស្រង់ពីមាត់សិង្ហ។
តើទូតសួគ៌ទាំងអស់មិនមែនជាវិញ្ញាណបម្រើ ដែលត្រូវបានចាត់ឲ្យមកដើម្បីបម្រើអ្នកដែលរៀបនឹងទទួលសេចក្ដីសង្គ្រោះជាមរតកទេឬ?៕
ដោយសារតែជំនឿ អ្នកទាំងនេះបានច្បាំងដណ្ដើមយកអាណាចក្រនានា ធ្វើឲ្យគេអនុវត្តតាមសេចក្ដីសុចរិតយុត្តិធម៌ ទទួលបានសេចក្ដីសន្យា បិទមាត់សិង្ហ