Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 6:21 - ព្រះគម្ពីរខ្មែរសាកល

21 ពេលនោះ ដានីយ៉ែល​ទូល​ស្ដេច​ថា​៖ “ព្រះរាជា​អើយ សូមឲ្យ​ព្រះករុណា​មានព្រះជន្មរស់​ជារៀងរហូត​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ពេល​នោះ ដានី‌យ៉ែល​ទូល​ទៅ​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 លោក​ដានី‌យ៉ែល​ទូល​ទៅ​ស្ដេច​វិញ​ថា៖ «បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នោះ​ដានី‌យ៉ែល លោក​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ជន្ម​ចំរើន​ជា​យឺន‌យូរ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ដានី‌យ៉ែល ឆ្លើយ​ទៅ​ស្ដេច​វិញ​ថា៖ «ស្តេច​អើយ! សូម​ស្តេច​នៅ​អស់‌កល្ប​រហូត​ត​ទៅ!

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 6:21
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកខាល់ដេ​ទាំងនោះ​ក៏​ទូល​ស្ដេច ជា​ភាសាអើរ៉ាម​ថា​៖ “ព្រះរាជា​អើយ សូមឲ្យ​ព្រះករុណា​មានព្រះជន្មរស់​ជារៀងរហូត​! សូម​ប្រាប់​សុបិន​នោះ​ដល់​បាវបម្រើ​របស់ទ្រង់​ចុះ នោះ​យើងខ្ញុំ​នឹង​បង្ហាញ​ការកាត់ស្រាយ”។


ដូច្នេះ នេប៊ូក្នេសា​ចូលទៅជិត​មាត់​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ ហើយ​មានរាជឱង្ការ​ថា​៖ “សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ ជា​អ្នកបម្រើ​របស់​ព្រះ​ដ៏ខ្ពស់បំផុត​អើយ ចូរ​ចេញមក ហើយ​មក​ឯណេះ​មក៍​!”។ សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​ក៏​ចេញ​ពី​កណ្ដាល​ភ្លើង​មក


ពួកគេ​ទូល​ព្រះបាទ​នេប៊ូក្នេសា​ថា​៖ “ព្រះរាជា​អើយ សូមឲ្យ​ព្រះករុណា​មានព្រះជន្មរស់​ជារៀងរហូត​!


ដូច្នេះ ពួក​អគ្គទេសាភិបាល និង​ពួក​ចៅហ្វាយខេត្ត​ទាំងនោះ​ក៏​ប្រមូលគ្នាមក​គាល់​ស្ដេច ហើយ​ទូល​ទ្រង់​ដូច្នេះ​ថា​៖ “ព្រះបាទ​ដារីយុស​អើយ សូមឲ្យ​ព្រះករុណា​មានព្រះជន្មរស់​ជារៀងរហូត​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម