ទ្រង់ក៏ឲ្យពរអាប់រ៉ាមថា៖ “សូមឲ្យមានព្រះពរដល់អាប់រ៉ាមពីព្រះដ៏ខ្ពស់បំផុតដែលជាម្ចាស់នៃផ្ទៃមេឃ និងផែនដី!
ដានីយ៉ែល 5:23 - ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ ព្រះករុណាបានលើកអង្គទ្រង់ឡើងទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌ ហើយឲ្យគេយកភាជនៈនៃដំណាក់របស់ព្រះអង្គមកនៅចំពោះព្រះករុណា រួចព្រះករុណា និងពួកនាម៉ឺនរបស់ព្រះករុណា ពួកមហេសីរបស់ព្រះករុណា និងពួកស្រីស្នំរបស់ព្រះករុណា បានផឹកស្រាពីភាជនៈទាំងនោះ ហើយសរសើរតម្កើងបណ្ដាព្រះដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលព្រះទាំងនោះមើលមិនឃើញ ស្ដាប់មិនឮ ក៏មិនដឹងអ្វីសោះ រីឯព្រះដែលដង្ហើមជីវិតរបស់ព្រះករុណានៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ព្រះអង្គ ព្រះករុណាមិនបានថ្វាយសិរីរុងរឿងឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះករុណាបានតម្កើងអង្គទ្រង់ ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌។ ព្រះករុណាបានបញ្ជាឲ្យគេយកពែងរបស់ព្រះវិហាររបស់ព្រះអង្គមកចំពោះព្រះករុណា ហើយព្រះករុណា និងពួកសេនាបតី ពួកមហេសី និងពួកស្ដ្រីអ្នកម្នាងរបស់ព្រះករុណា បានផឹកស្រាពីពែងទាំងនោះ ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកឯព្រះ ដែលដង្ហើមរបស់ព្រះករុណានៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយអស់ទាំងផ្លូវរបស់ព្រះករុណាក៏ជារបស់ព្រះអង្គ ព្រះករុណាមិនបានលើកតម្កើងព្រះអង្គទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះករុណាបានប្រឆាំងព្រះអម្ចាស់នៃស្ថានបរមសុខ ដោយបញ្ជាឲ្យគេយកពែងពីព្រះវិហាររបស់ព្រះអង្គ មកចាក់ស្រាសម្រាប់ព្រះករុណា សម្រាប់នាម៉ឺនមន្ត្រី សម្រាប់ពួកមហេសី និងពួកស្នំ។ បន្ទាប់មក ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំងអស់ គឺព្រះករុណាមិនបានលើកតម្កើងព្រះដែលជាម្ចាស់លើព្រះជន្ម និងជាម្ចាស់លើដំណើរជីវិតរបស់ព្រះករុណាឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់បានលើកអង្គទ្រង់ឡើង ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌វិញ ហើយគេបាននាំយកពែងរបស់ព្រះវិហារនៃព្រះមកចំពោះទ្រង់ ឯទ្រង់ នឹងអស់ពួកសេនាបតីរបស់ទ្រង់ ព្រមទាំងភរិយា នឹងពួកស្រីអ្នកម្នាងទាំងអស់គ្នា បានផឹកស្រាទំពាំងបាយជូរពីពែងទាំងនោះ ក៏បានសរសើរដល់អស់ទាំងព្រះ ដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ នឹងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកព្រះដែលក្តាប់ដង្ហើមជីវិតព្រះករុណានៅក្នុងព្រះហស្ត ហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ផងព្រះនោះដែរ នោះព្រះករុណាមិនបានលើកដំកើងព្រះអង្គនោះសោះ អាល់គីតាប ស្តេចបានប្រឆាំងអុលឡោះជាម្ចាស់នៃសូរ៉កា ដោយបញ្ជាឲ្យគេយកពែងពីម៉ាស្ជិទរបស់ទ្រង់ មកចាក់ស្រាសម្រាប់ស្តេច សម្រាប់នាម៉ឺនមន្ត្រី សម្រាប់ពួកភរិយា និងពួកស្នំ។ បន្ទាប់មក ស្តេចបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំងអស់ គឺស្តេចមិនបានលើកតម្កើងអុលឡោះដែលជាម្ចាស់អាយុ និងជាម្ចាស់លើដំណើរជីវិតរបស់ស្តេចឡើយ។ |
ទ្រង់ក៏ឲ្យពរអាប់រ៉ាមថា៖ “សូមឲ្យមានព្រះពរដល់អាប់រ៉ាមពីព្រះដ៏ខ្ពស់បំផុតដែលជាម្ចាស់នៃផ្ទៃមេឃ និងផែនដី!
ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត។
នៅពេលព្រះអង្គលាក់ព្រះភក្ត្ររបស់ព្រះអង្គ វាក៏តក់ស្លុត នៅពេលព្រះអង្គប្រមូលយកខ្យល់ដង្ហើមវា វាក៏ផុតដង្ហើម ហើយត្រឡប់ជាធូលីដីវិញ។
បណ្ដាមេឃ គឺជាបណ្ដាមេឃរបស់ព្រះយេហូវ៉ា រីឯផែនដីវិញ ព្រះអង្គបានប្រទានដល់មនុស្សលោក។
ព្រះអង្គទ្រង់សង្កេតមើលការធ្វើដំណើររបស់ទូលបង្គំ និងការដេកសម្រាករបស់ទូលបង្គំ; ព្រះអង្គទ្រង់ស្គាល់ច្បាស់នូវអស់ទាំងផ្លូវរបស់ទូលបង្គំ។
ជំហានរបស់មនុស្សមកពីព្រះយេហូវ៉ា ចុះមនុស្សអាចយល់ច្បាស់នូវផ្លូវរបស់ខ្លួនយ៉ាងដូចម្ដេចបាន?
យើងនឹងដាក់ទោសពិភពលោក ដោយព្រោះការអាក្រក់របស់ពួកគេ យើងនឹងដាក់ទោសមនុស្សអាក្រក់ ដោយព្រោះសេចក្ដីទុច្ចរិតរបស់ពួកគេ; យើងនឹងកម្ចាត់អំនួតរបស់មនុស្សក្អេងក្អាង ហើយបន្ទាបភាពព្រហើនរបស់មនុស្សកាចសាហាវ។
អ្នកបាននិយាយក្នុងចិត្តថា: ‘អញនឹងឡើងទៅលើមេឃ; អញនឹងលើកបល្ល័ង្ករបស់អញឡើងលើផ្កាយទាំងឡាយរបស់ព្រះ; អញនឹងអង្គុយលើភ្នំនៃទីជំនួប នៅទិសខាងជើងបំផុត;
ដ្បិតនឹងមានថ្ងៃមួយរបស់ព្រះយេហូវ៉ានៃពលបរិវារសម្រាប់ទាស់នឹងអស់អ្នកដែលក្រអឺតក្រទម និងឆ្មើងឆ្មៃ ព្រមទាំងទាស់នឹងអស់អ្នកដែលលើកតម្កើងខ្លួន នោះពួកគេនឹងត្រូវបានបន្ទាបចុះ
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ឥឡូវនេះ យើងនឹងក្រោកឡើង ឥឡូវនេះ យើងនឹងលើកខ្លួនយើងឡើង ឥឡូវនេះ យើងនឹងត្រូវបានតម្កើងឡើង។
ព្រមទាំងបោះចោលបណ្ដាព្រះរបស់គេទៅក្នុងភ្លើង ដ្បិតព្រះទាំងនោះមិនមែនជាព្រះទេ គឺគ្រាន់តែជាស្នាដៃរបស់មនុស្សប៉ុណ្ណោះដែលធ្វើពីឈើ និងថ្ម បានជាព្រះទាំងនោះត្រូវបានបំផ្លាញ!
តើអ្នកបានត្មះតិះដៀល ហើយជេរប្រមាថអ្នកណា? តើអ្នកបានបន្លឺសំឡេង ហើយងើបភ្នែកឡើងទៅស្ថានដ៏ខ្ពស់ទាស់នឹងអ្នកណា? គឺទាស់នឹងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលនោះឯង!
ព្រះយេហូវ៉ាដ៏ជាព្រះដែលនិម្មិតបង្កើតផ្ទៃមេឃ ហើយសន្ធឹងវា ជាព្រះដែលលាតផែនដី និងអ្វីដែលចេញមកពីទីនោះ ជាព្រះដែលប្រទានខ្យល់ដង្ហើមដល់បណ្ដាជននៅលើផែនដី ហើយប្រទានវិញ្ញាណដល់អ្នកដែលដើរនៅទីនោះ គឺព្រះអង្គមានបន្ទូលដូច្នេះថា៖
នៅពេលដកទ័ពនោះចេញ ព្រះទ័យរបស់ទ្រង់នឹងឆ្មើងឆ្មៃ ហើយទ្រង់នឹងវាយផ្ដួលមនុស្សរាប់ម៉ឺននាក់ ប៉ុន្តែទ្រង់នឹងមិនឈ្នះឡើយ។
ឥឡូវនេះ យើង នេប៊ូក្នេសា សូមសរសើរ លើកតម្កើង និងថ្វាយសិរីរុងរឿងដល់ព្រះមហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងកិច្ចការរបស់ព្រះអង្គពិតត្រង់ មាគ៌ារបស់ព្រះអង្គសុចរិតយុត្តិធម៌ ហើយព្រះអង្គអាចបន្ទាបអ្នកដែលដើរក្នុងអំនួតផង៕
វាបានលើកខ្លួនឡើងរហូតដល់ព្រះអម្ចាស់នៃពលបរិវារ ហើយដកតង្វាយប្រចាំថ្ងៃចេញពីព្រះអង្គ ព្រមទាំងរំលំកន្លែងនៃទីវិសុទ្ធរបស់ព្រះអង្គផង។
ហើយក៏មិនត្រូវបីបាច់ថែរក្សាដោយដៃរបស់មនុស្ស ហាក់ដូចជាព្រះអង្គខ្វះអ្វីនោះដែរ ដ្បិតគឺព្រះអង្គទេតើ ដែលប្រទានជីវិត ដង្ហើម និងអ្វីៗទាំងអស់ដល់មនុស្សគ្រប់គ្នា។
ដូច្នេះ ចំពោះការហូបអាហារដែលសែនដល់រូបបដិមាករ យើងដឹងហើយថា “រូបបដិមាករនៅក្នុងពិភពលោក មិនមែនជាអ្វីទេ” ហើយក៏ដឹងដែរថា “ក្រៅពីព្រះតែមួយអង្គគត់ គ្មានព្រះណាទៀតឡើយ”។
មិនត្រូវឲ្យអ្នកជឿថ្មីធ្វើជាអ្នកមើលខុសត្រូវឡើយ ក្រែងលោគាត់កើតមានចិត្តធំ ហើយធ្លាក់ទៅក្នុងទោសរបស់មារវិញ។
គ្មានអ្វីដែលត្រូវបាននិម្មិតបង្កើតណាដែលលាក់បាំងនៅចំពោះព្រះឡើយ គឺរបស់សព្វសារពើសុទ្ធតែនៅទទេ ហើយចំហនៅចំពោះព្រះនេត្ររបស់ព្រះអង្គ; ចំពោះព្រះអង្គនេះឯង ដែលយើងត្រូវរៀបរាប់ទូល។
រីឯមនុស្សឯទៀតៗដែលមិនត្រូវបានសម្លាប់ដោយគ្រោះកាចទាំងនោះ ក៏មិនបានកែប្រែចិត្តពីស្នាដៃរបស់ខ្លួនឡើយ ហើយក៏មិនបានឈប់ថ្វាយបង្គំអារក្ស និងរូបបដិមាករមាស ប្រាក់ លង្ហិន ថ្ម និងឈើ ដែលមើលមិនឃើញ ស្ដាប់មិនឮ ហើយដើរមិនរួចនោះដែរ