Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:23 - អាល់គីតាប

23 ស្តេច​បាន​ប្រឆាំង​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា ដោយ​បញ្ជា​ឲ្យ​គេ​យក​ពែង​ពី​ម៉ាស្ជិទ​របស់​ទ្រង់ មក​ចាក់​ស្រា​សម្រាប់​ស្តេច សម្រាប់​នាម៉ឺន​មន្ត្រី សម្រាប់​ពួក​ភរិយា និង​ពួក​ស្នំ។ បន្ទាប់​មក ស្តេច​បាន​សរសើរ​តម្កើង​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​ទៅ​វិញ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ គឺ​ស្តេច​មិន​បាន​លើក​តម្កើង​អុលឡោះ​ដែល​ជា​ម្ចាស់​អាយុ និង​ជា​ម្ចាស់​លើ​ដំណើរ​ជីវិត​របស់​ស្តេច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ផ្ទុយទៅវិញ ព្រះករុណា​បាន​លើក​អង្គទ្រង់​ឡើង​ទាស់នឹង​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌ ហើយ​ឲ្យ​គេ​យក​ភាជនៈ​នៃ​ដំណាក់​របស់ព្រះអង្គ​មក​នៅចំពោះ​ព្រះករុណា រួច​ព្រះករុណា និង​ពួក​នាម៉ឺន​របស់ព្រះករុណា ពួក​មហេសី​របស់ព្រះករុណា និង​ពួក​ស្រីស្នំ​របស់ព្រះករុណា បាន​ផឹក​ស្រា​ពី​ភាជនៈទាំងនោះ ហើយ​សរសើរតម្កើង​បណ្ដា​ព្រះ​ដែលធ្វើពី​ប្រាក់ មាស លង្ហិន ដែក ឈើ និង​ថ្ម ដែល​ព្រះទាំងនោះ​មើលមិនឃើញ ស្ដាប់មិនឮ ក៏​មិន​ដឹង​អ្វីសោះ រីឯ​ព្រះ​ដែល​ដង្ហើមជីវិត​របស់ព្រះករុណា​នៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ ហើយ​អស់ទាំង​ផ្លូវ​របស់ព្រះករុណា​ជារបស់​ព្រះអង្គ ព្រះករុណា​មិន​បាន​ថ្វាយសិរីរុងរឿង​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ព្រះ‌ករុណា​បាន​តម្កើង​អង្គ​ទ្រង់ ទាស់​នឹង​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌។ ព្រះ​ករុណា​បាន​បញ្ជា​ឲ្យ​គេ​យក​ពែង​របស់​ព្រះ‌វិហារ​របស់​ព្រះ​អង្គ​មក​ចំពោះ​ព្រះ​ករុណា ហើយ​ព្រះ​ករុណា និង​ពួក​សេនាបតី ពួក​មហេសី និង​ពួក​ស្ដ្រី​អ្នក​ម្នាង​របស់​ព្រះ​ករុណា បាន​ផឹក​ស្រា​ពី​ពែង​ទាំង​នោះ ព្រះ​ករុណា​បាន​សរសើរ​តម្កើង​ព្រះដែល​ធ្វើ​ពី​ប្រាក់ មាស លង្ហិន ដែក ឈើ និង​ថ្ម ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ក៏​មិន​ដឹង​អ្វី​សោះ តែ​ចំណែក​ឯ​ព្រះ ដែល​ដង្ហើម​របស់​ព្រះ‌ករុណា​នៅ​ក្នុង​ព្រះ‌ហស្តរបស់​ព្រះ‌អង្គ ហើយ​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌ករុណា​ក៏​ជា​របស់​ព្រះ​អង្គ ព្រះ‌ករុណា​មិន​បាន​លើក​តម្កើង​ព្រះ‌អង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះ‌ករុណា​បាន​ប្រឆាំង​ព្រះ‌អម្ចាស់​នៃ​ស្ថាន​បរម‌សុខ ដោយ​បញ្ជា​ឲ្យ​គេ​យក​ពែង​ពី​ព្រះ‌វិហារ​របស់​ព្រះអង្គ មក​ចាក់​ស្រា​សម្រាប់​ព្រះ‌ករុណា សម្រាប់​នាម៉ឺន​មន្ត្រី សម្រាប់​ពួក​មហេសី និង​ពួក​ស្នំ។ បន្ទាប់​មក ព្រះ‌ករុណា​បាន​សរសើរ​តម្កើង​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​ទៅ​វិញ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ គឺ​ព្រះ‌ករុណា​មិន​បាន​លើក​តម្កើង​ព្រះ​ដែល​ជា​ម្ចាស់​លើ​ព្រះ‌ជន្ម និង​ជា​ម្ចាស់​លើ​ដំណើរ​ជីវិត​របស់​ព្រះ‌ករុណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 គឺ​ទ្រង់​បាន​លើក​អង្គ​ទ្រង់​ឡើង ទាស់​នឹង​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌​វិញ ហើយ​គេ​បាន​នាំ​យក​ពែង​របស់​ព្រះ‌វិហារ​នៃ​ព្រះ​មក​ចំពោះ​ទ្រង់ ឯ​ទ្រង់ នឹង​អស់​ពួក​សេនាបតី​របស់​ទ្រង់ ព្រម​ទាំង​ភរិយា នឹង​ពួក​ស្រី​អ្នក‌ម្នាង​ទាំង​អស់​គ្នា បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ពែង​ទាំង​នោះ ក៏​បាន​សរសើរ​ដល់​អស់​ទាំង​ព្រះ ដែល​ធ្វើ​ពី​ប្រាក់ មាស លង្ហិន ដែក ឈើ នឹង​ថ្ម ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ក៏​មិន​ដឹង​អ្វី​សោះ តែ​ចំណែក​ព្រះ​ដែល​ក្តាប់​ដង្ហើម​ជីវិត​ព្រះ‌ករុណា​នៅ​ក្នុង​ព្រះ‌ហស្ត ហើយ​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌ករុណា​ជា​របស់​ផង​ព្រះ​នោះ​ដែរ នោះ​ព្រះ‌ករុណា​មិន​បាន​លើក​ដំកើង​ព្រះ‌អង្គ​នោះ​សោះ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:23
47 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាន​ឲ្យ​ពរ​អ៊ីប្រាំ​ថា៖ «សូម​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​ដល់​អ៊ីប្រាំ


អុលឡោះ‌តាអាឡាជា​ម្ចាស់​បាន​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស រួច​ទ្រង់​ផ្លុំ​ដង្ហើម​ជីវិត​តាម​រន្ធ​ច្រមុះ​គេ មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។


ស្តេច​វាយ​ឈ្នះ​ជន‌ជាតិ​អេដុម​មែន ហេតុ​នេះ​ហើយ​បាន​ជា​ស្តេច​មាន​មោទន‌ភាព។ ចូរ​អបអរ​សាទរ​នឹង​ជ័យ‌ជំនះ រួច​នៅ​ក្នុង​ដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ស្តេច​ចង់​ធ្វើ​សង្គ្រាម ដែល​បង្ក​ឲ្យ​វេទនា​ដូច្នេះ? ស្តេច និង​ប្រជា‌ជន​យូដា​មុខ​ជា​បរា‌ជ័យ​មិន​ខាន»។


ទ្រង់​ក្ដាប់​ព្រលឹង​សត្វ​លោក​ទាំង​អស់ នៅ​ក្នុង​ដៃ​របស់​ទ្រង់ ហើយ​ដង្ហើម​ជីវិត​របស់​មនុស្ស​ក៏​ស្ថិត​នៅ​ក្នុង ដៃ​របស់​ទ្រង់​ដែរ។


អុលឡោះ​ជ្រាប​គ្រប់​ផ្លូវ​ដែល​ខ្ញុំ​ដើរ ហើយ​ទ្រង់​រាប់​ជំហាន​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ។


ប៉ុន្តែ បើ​ទ្រង់​មិន​រវី‌រវល់​ទេ​នោះ វា​មុខ​ជា​ភ័យ​ញាប់‌ញ័រ ហើយ​បើ​ទ្រង់​ដក​ខ្យល់​ដង្ហើម​ចេញ​ពី​វា វា​នឹង​ផុត​ដង្ហើម វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី។


ផ្ទៃ​មេឃ​ជា​កម្មសិទ្ធិ​របស់​អុលឡោះ‌តាអាឡា តែ​ទ្រង់​ប្រទាន​ផែនដី​មក ឲ្យ​មនុស្ស​លោក។


ទ្រង់​ជ្រាប​ពេល​ណា​ដែល​ខ្ញុំ​ធ្វើ​ការ ពេល​ណា​ដែល​ខ្ញុំ​សម្រាក ហើយ​ទ្រង់​ជ្រាប​ច្បាស់​នូវ​អ្វីៗ ទាំង​អស់​ដែល​ខ្ញុំ​ប្រព្រឹត្ត។


ដ្បិត​ពេល​គេ​ត្រូវ​ផុត​ដង្ហើម គេ​វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ហើយ​គម្រោង‌ការ​របស់​គេ ក៏​នឹង​រលាយ​សូន្យ​នៅ​ថ្ងៃ​នោះ​ដែរ។


អុលឡោះ‌តាអាឡា​តែងតែ​ដឹក​នាំ​ដំណើរ​ជីវិត​របស់​មនុស្ស ប៉ុន្តែ មនុស្ស​ពុំ​អាច​ស្គាល់​ទិស‌ដៅ​នៃ​ជីវិត​របស់​ខ្លួន​បាន​ទេ។


យើង​នឹង​ដាក់​ទោស​មនុស្ស​លោក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត យើង​នឹង​ដាក់​ទោស​មនុស្ស​ពាល ព្រោះ​តែ​កំហុស​របស់​គេ យើង​នឹង​បំបាក់ អំនួត​របស់​មនុស្ស​អួត‌អាង ហើយ​បង្ក្រាប ចិត្ត​ព្រហើន​របស់​មនុស្ស​ឃោរ‌ឃៅ។


អ្នក​តែងតែ​ពោល​ថា: “យើង​នឹង​ឡើង​ទៅ​លើ​មេឃ ហើយ​លើក បល្ល័ង្ក​របស់​យើង​ឡើង​ឲ្យ​ខ្ពស់​ជាង​ផ្កាយ របស់​អុលឡោះ​ទៅ​ទៀត។ យើង​នឹង​អង្គុយ​លើ​ភ្នំ​នៅ​ខាង​ជើង​បំផុត ជា​កន្លែង​ដែល​ម៉ាឡា‌អ៊ីកាត់​ទាំង‌ឡាយ​ជួប‌ជុំ​គ្នា។


ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​កំណត់​ថ្ងៃ​មួយ​ទុក សម្រាប់​ពង្រាប​មនុស្ស​ព្រហើន មនុស្ស​អួត‌អាង និង​មនុស្ស​វាយ​ឫក។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ក្រោក​ឡើង យើង​ត្រូវ​ងើប​ឡើង ដើម្បី​បង្ហាញ​អំណាច​របស់​យើង។


ព្រម​ទាំង​យក​ព្រះ​របស់​គេ​ទៅ​ដុត​ឲ្យ​វិនាស​សូន្យ​ថែម​ទៀត​ផង។ ប៉ុន្តែ ព្រះ​ទាំង​នោះ​មិន​មែន​ជា​អ្វី​ទេ គឺ​គ្រាន់​តែ​ជា​រូប​ឈើ ឬ​ថ្ម​ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។


តើ​អ្នក​បាន​ជេរ និង​ត្មះ‌តិះ‌ដៀល​នរណា? តើ​អ្នក​ស្រែក​ក្ដែងៗ​ប្រឆាំង​នឹង​នរណា? គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​អុលឡោះ​ដ៏‌វិសុទ្ធ ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​ដែល​បាន​បង្កើត និង​លាត​ផ្ទៃ​មេឃ ទ្រង់​បាន​សន្ធឹង​ផែនដី និង​ធ្វើ​ឲ្យ​អ្វីៗ ទាំង​អស់​កកើត​ឡើង។ ទ្រង់​បាន​ប្រទាន​ដង្ហើម​ចេញ​ចូល​ឲ្យ សត្វ​លោក​ទាំង‌ឡាយ​នៅ​លើ​ផែនដី ហើយ​ប្រទាន​ជីវិត​ឲ្យ​អស់​អ្នក​ដែល ចរ‌យាត្រា​នៅ​លើ​ផែនដី​នេះ។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ខ្ញុំ​យល់​ឃើញ​ថា មនុស្ស​លោក​មិន​អាច​ធ្វើ​ជា​ម្ចាស់​លើ កិរិយា​មារយាទ​របស់​ខ្លួន​បាន​ទេ ក្នុង​ដំណើរ​ជីវិត គេ​ពុំ​អាច​តម្រង់​ផ្លូវ​របស់​ខ្លួន​បាន​ឡើយ។


ចូរ​បង្អក​ម៉ូអាប់​ឲ្យ​ស្រវឹង​ទៅ ព្រោះ​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា ម៉ូអាប់​កំពុង​ននៀល​ក្នុង​កំអួត​របស់​ខ្លួន ហើយ​ត្រូវ​មនុស្ស‌ម្នា​សើច​ចំអក​ឲ្យ។


ប្រជា‌ជន​ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​ក្រុង បាប៊ី‌ឡូន ប្រកាស​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដឹង​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ទ្រង់​សង‌សឹក​ហើយ គឺ​ទ្រង់​សង‌សឹក​ពួក​បាប៊ី‌ឡូន ព្រោះ​គេ​បាន​កំទេច​ម៉ាស្ជិទ​របស់​ទ្រង់!


ចូរ​កោះ​ហៅ​អ្នក​បាញ់​ព្រួញ គឺ​អ្នក​បាញ់​ព្រួញ ដ៏​ពូកែ​ទាំង​ប៉ុន្មាន មក​វាយ​លុក​បាប៊ី‌ឡូន ចូរ​បោះ​ទ័ព​ជុំ‌វិញ​ក្រុង​នេះ កុំ​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ។ ចូរ​សង​ពួក​បាប៊ី‌ឡូន​វិញ តាម​អំពើ​របស់​ពួក​គេ ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​យ៉ាង​ណា ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​វិញ​យ៉ាង​នោះ​ដែរ ដ្បិត​ពួក​គេ​វាយ‌ឫក​ព្រហើន​ដាក់អុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


អ្នក​មាន​ចិត្ត​ព្រហើន ព្រោះ​តែ​រូប​សម្បត្តិ​ដ៏​ល្អ​ស្អាត​របស់​ខ្លួន។ អ្នក​បាន​ធ្វើ​ឲ្យ​ខ្លួន​អាប់​ប្រាជ្ញា ព្រោះ​តែ​ភាព​រុង‌រឿង​របស់​អ្នក។ យើង​បោះ​អ្នក​ទៅ​ដី យើង​ធ្វើ​ទោស​អ្នក​ឲ្យ​ស្ដេច​នានា​ឃើញ។


«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ស្ដេច​ក្រុង​ទីរ៉ុស​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​មាន​ចិត្ត​ព្រហើន​ណាស់ អ្នក​ហ៊ាន​ថ្លែង​ថា “ខ្ញុំ​ជា​ព្រះ! ខ្ញុំ​នៅ​លើ​បល្ល័ង្ក​របស់​ព្រះ​ដែល​ស្ថិត​នៅ​កណ្ដាល​សមុទ្រ!”។ តាម​ពិត អ្នក​ជា​មនុស្ស​សោះ គឺ​មិន​មែន​ជា​ព្រះ​ទេ តែ​អ្នក​លើក​ខ្លួន​ឯង​ស្មើ​នឹង​ព្រះ​របស់​ខ្លួន។


ដោយ‌សារ​ការ​ប៉ិន‌ប្រសប់​ខាង​ធ្វើ​ជំនួញ អ្នក​បាន​បង្កើន​ទ្រព្យ​សម្បត្តិ​យ៉ាង​សន្ធឹក‌សន្ធាប់ ហើយ​ទ្រព្យ​សម្បត្តិ​ទាំង​នេះ​ជំរុញ​ឲ្យ​អ្នក​អួត​បំប៉ោង!


យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់ យើង​ប្រាប់​ឲ្យ​ដឹង​ថា ដើម​តាត្រៅ​នេះ​មាន​កំពស់​ខ្ពស់​ណាស់ ចុង​របស់​វា​លូត​ឡើង​កប់​ពពក ហើយ​ចិត្ត​របស់​វា​ក៏​ព្រហើន​ដែរ។


ដោយ​ឃើញ​ខ្មាំង​យ៉ាង​ច្រើន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្លួន​ដូច្នេះ ស្ដេច​ក៏​មាន​ចិត្ត​អួត​បំប៉ោង ហើយ​ប្រហារ​ជីវិត​ពួក​គេ​រាប់​ម៉ឺន​រាប់​សែន។ ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ក៏​ស្ដេច​នៅ​តែ​យក​ជ័យ‌ជំនះ​ពុំ​បាន​ដែរ។


ឥឡូវ​នេះ យើង​នេប៊ូ‌ក្នេសា សូម​សរសើរ កោត​ស្ញប់‌ស្ញែង និង​លើក​តម្កើង​សិរី‌រុង‌រឿង​ម្ចាស់​នៃ​សូរ៉កា ដ្បិត​ស្នា​ដៃ​របស់​ទ្រង់​សុទ្ធ​តែ​ត្រឹម​ត្រូវ មាគ៌ា​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ទ្រង់​អាច​បន្ទាប​អស់​អ្នក​ដែល​វាយ‌ឫក​ខ្ពស់»។


ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​ម្ចាស់‌សូរ៉កា វា​ហាម​គេ​មិន​ឲ្យ​ធ្វើ​គូរបាន​ប្រចាំ​ថ្ងៃ​ជូន​ទ្រង់ ព្រម​ទាំង​បន្ថោក​ទី‌សក្ការៈ​ថែម​ទៀត​ផង។


មនុស្ស​ព្រហើន​កោង‌កាច​មុខ​ជា​ត្រូវ​វិនាស រីឯ​មនុស្ស​សុចរិត​នឹង​មាន​ជីវិត​ដោយ‌សារ​ជំនឿ។


ហើយ​អុលឡោះ​ក៏​មិន​ត្រូវ​ការ​ឲ្យ​មនុស្ស​បី​បាច់​ថែ​រក្សា​ទ្រង់​ដែរ ព្រោះ​ទ្រង់​ទេ​តើ​ដែល​បាន​ប្រទាន​ជីវិត ប្រទាន​ដង្ហើម និង​ប្រទាន​របស់​សព្វ​គ្រប់​ទាំង​អស់​មក​មនុស្ស។


ដូច្នេះ ចំពោះ​បញ្ហា​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ‌ក្លែង‌ក្លាយ យើង​ដឹង​ហើយ​ថា ក្នុង​លោក​នេះ​ក្រៅ​ពី​អុលឡោះ​គ្មាន​ព្រះ‌ឯ​ណា​ទៀត​សោះ​ឡើយ។


មិន​ត្រូវ​ឲ្យ​អ្នក​ដែល​ទើប​នឹង​ជឿ​ធ្វើ​ជា​អភិបាល​ឡើយ ក្រែង​លោ​គាត់​អួត​បំប៉ោង ហើយ​ទៅ​ជា​មាន​ទោស​ដូច​អ៊ីព្លេស។


គ្មាន​សត្វ​លោក​ណា​មួយ​ដែល​អុលឡោះ​មើល​មិន​ឃើញ​នោះ​ឡើយ អ្វីៗ​ទាំង​អស់​នៅ​ទទេ ឥត​បិទ‌បាំង​ទាល់​តែ​សោះ​ចំពោះ​ទ្រង់។ យើង​ត្រូវ​រៀប​រាប់​ប្រាប់​អុលឡោះ​ពី​គ្រប់​កិច្ចការ​ទាំង​អស់។


រីឯ​មនុស្ស​ឯ​ទៀតៗ ដែល​មិន​បាន​ស្លាប់​ដោយ​គ្រោះ​កាច​ទាំង​នោះ ពុំ​ព្រម​កែ​ប្រែ​ចិត្ដ​គំនិត​ឈប់​ប្រព្រឹត្ដ​អំពើ​របស់​ខ្លួន​ទេ គឺ​គេ​ពុំ​ព្រម​ឈប់​ថ្វាយ‌បង្គំ​អ៊ីព្លេស ថ្វាយ‌បង្គំ​រូប​សំណាក​របស់​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ ពី​លង្ហិន ពី​ថ្ម និង​ធ្វើ​ពី​ឈើ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​ក៏​មិន​ចេះ​ដើរ​នោះ​ឡើយ។


ថ្ងៃ​មួយ​ពួក​ស្តេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​បាន​ប្រមូល​គ្នា ដើម្បី​ធ្វើ​បុណ្យ​អប‌អរ‌សាទរ ចំពោះ​ជ័យ​ជំនះ​របស់​គេ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌ដាកុន​របស់​គេ​ថែម​ទៀត​ផង។ គេ​នាំ​គ្នា​ច្រៀង​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​សាំ‌សុន ជា​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ!»។


ទត​សួរ​ទាហាន​ដែល​នៅ​ជិត​ខ្លួន​ថា៖ «តើ​អ្នក​ដែល​សម្លាប់​ជន​ភីលី‌ស្ទីន​នោះ ហើយ​លុប​លាង​ការ​អាម៉ាស់​របស់​អ៊ីស្រ‌អែល នឹង​ទទួល​អ្វី​ជា​រង្វាន់? ជន​ភីលី‌ស្ទីន ជា​សាសន៍​មិន​ខតាន់​នេះ​ជា​នរណា បាន​ជា​ហ៊ាន​បំបាក់​មុខ​ពល​ទ័ព​របស់​អុលឡោះ​ដែល​នៅ​អស់‌កល្ប​ជានិច្ច​ដូច្នេះ?»។


ជន​ភីលី‌ស្ទីន ជា​សាសន៍​មិន​ខតាន់​នេះ​នឹង​ត្រូវ​ស្លាប់ ដូច​តោ ឬ​ខ្លា​ឃ្មុំ ដែល​ខ្ញុំ​បាន​សម្លាប់​នោះ​ជា​មិន​ខាន ដ្បិត​វា​បំបាក់​មុខ​កង‌ទ័ព​របស់​អុលឡោះ​ដែល​នៅ​អស់‌កល្ប​ជានិច្ច»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម