Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 2:7 - ព្រះគម្ពីរខ្មែរសាកល

7 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​សូន​មនុស្ស​ពី​ធូលី​ដី ហើយ​ផ្លុំ​ខ្យល់ដង្ហើម​នៃ​ជីវិត​ចូលក្នុង​រន្ធច្រមុះ​របស់គេ នោះ​មនុស្ស​ក៏​បានជា​អ្នក​មានជីវិត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ធូលី​ដី មក​សូន​ធ្វើ​ជា​មនុស្ស ហើយ​ព្រះ‌អង្គ​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​គេ នោះ​មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌ជា‌អម្ចាស់​បាន​យក​ធូលី​ដី មក​សូន​ធ្វើ​ជា​មនុស្ស រួច​ព្រះអង្គ​ផ្លុំ​ដង្ហើម​ជីវិត​តាម​រន្ធ​ច្រមុះ​គេ មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស ទ្រង់​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អុលឡោះ‌តាអាឡាជា​ម្ចាស់​បាន​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស រួច​ទ្រង់​ផ្លុំ​ដង្ហើម​ជីវិត​តាម​រន្ធ​ច្រមុះ​គេ មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 2:7
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ទ្រង់​និម្មិតបង្កើត​មនុស្ស​តាម​រូបរាង​របស់អង្គទ្រង់ គឺ​ព្រះអង្គ​ទ្រង់​និម្មិតបង្កើត​គេ​តាម​រូបរាង​របស់​ព្រះ​; ព្រះអង្គ​បាន​និម្មិតបង្កើត​ពួកគេ​ជា​ប្រុស ជា​ស្រី​។


គឺ​មាន​អ័ព្ទ​ឡើង​ពី​ដី​មក​ស្រោចស្រព​ផ្ទៃ​ផែនដី​ទាំងមូល​វិញ​។


អ្នក​ត្រូវ​ហូប​អាហារ​ដោយ​បែកញើសមុខ រហូតដល់​អ្នក​ត្រឡប់​ជា​ដី​វិញ ពីព្រោះ​អ្នក​ត្រូវបាន​យក​ចេញពី​ដី​មក​។ ដ្បិត​អ្នក​ជា​ធូលីដី ដូច្នេះ​អ្នក​នឹង​ត្រឡប់​ជា​ធូលីដី​វិញ”។


ដូច្នេះ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ក៏​បណ្ដេញ​ពួកគេ​ចេញ​ពី​សួន​អេដែន ឲ្យ​ទៅ​ភ្ជួររាស់​ដី​ដែល​ពួកគេ​ត្រូវបាន​យកចេញមក​នោះ​។


អ្វីៗ​ទាំងអស់​ដែល​មាន​ខ្យល់​ដង្ហើម​ជីវិត​តាម​រន្ធច្រមុះ គឺ​អ្វីៗ​ទាំងអស់​ដែល​នៅលើ​ដីគោក​បាន​ស្លាប់​។


ចូរ​ដឹង​ថា​ព្រះយេហូវ៉ា ព្រះអង្គ​ជា​ព្រះ​! គឺ​ព្រះអង្គ​ហើយ ដែល​បង្កើត​យើង ហើយ​យើង​ជារបស់​ព្រះអង្គ​; យើង​ជា​ប្រជារាស្ត្រ​របស់ព្រះអង្គ និង​ជា​ចៀម​នៅ​វាលស្មៅ​របស់ព្រះអង្គ​។


ដ្បិត​ព្រះអង្គ​ទ្រង់​ស្គាល់​រូបសណ្ឋាន​របស់យើង ក៏​នឹកចាំ​ថា​យើង​គ្រាន់តែជា​ធូលីដី​ប៉ុណ្ណោះ​។


វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​របស់​ព្រះយេហូវ៉ា ដែល​ស្ទង់មើល​អស់ទាំង​ផ្នែកខាងក្នុងនៃចិត្ត​។


ពេលនោះ ធូលីដី​នឹង​ត្រឡប់ទៅ​ផែនដី​ដូចដើម​វិញ ហើយ​វិញ្ញាណ​ក៏​នឹង​ត្រឡប់ទៅ​ព្រះ​ដែល​បាន​ប្រទាន​វា​មក​ដែរ​។


ពេល​សម្រាប់​ហែកចោល និង​ពេល​សម្រាប់​ដេរភ្ជាប់​; ពេល​សម្រាប់​នៅស្ងៀម និង​ពេល​សម្រាប់​និយាយ​;


ចូរ​អ្នករាល់គ្នា​ឈប់​ទុកចិត្ត​លើ​មនុស្សលោក ដែល​មាន​ដង្ហើម​តាម​រន្ធច្រមុះ ដ្បិត​តើ​គេ​មានតម្លៃ​អ្វី​?​៕


ប៉ុន្តែ​ឥឡូវនេះ ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះបិតា​នៃយើងខ្ញុំ​! យើងខ្ញុំ​ជា​ដីឥដ្ឋ ហើយ​ព្រះអង្គ​ជា​ជាងស្មូន​នៃយើងខ្ញុំ គឺ​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


នេះជា​ទំនាយ ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា ស្ដីអំពី​អ៊ីស្រាអែល​: នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា ដែល​លាត​ផ្ទៃមេឃ ហើយ​ចាក់គ្រឹះ​ផែនដី ព្រមទាំង​សូន​វិញ្ញាណ​របស់​មនុស្ស​ឡើង​នៅក្នុង​ខ្លួនគេ​ផង​៖


នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ក៏​ផ្លុំ​លើ​ពួកគេ រួច​មានបន្ទូលថា​៖“ចូរ​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចុះ​!


ហើយក៏មិន​ត្រូវ​បីបាច់ថែរក្សា​ដោយ​ដៃ​របស់​មនុស្ស ហាក់ដូចជា​ព្រះអង្គ​ខ្វះ​អ្វី​នោះ​ដែរ ដ្បិត​គឺ​ព្រះអង្គ​ទេតើ ដែល​ប្រទាន​ជីវិត ដង្ហើម និង​អ្វីៗ​ទាំងអស់​ដល់​មនុស្ស​គ្រប់គ្នា​។


ឱ មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី បានជា​ហ៊ាន​តមាត់​នឹង​ព្រះ​? អ្វី​ដែល​ត្រូវបាន​សូន មិន​អាច​និយាយ​នឹង​អ្នក​ដែល​សូន​ថា​៖ “ហេតុអ្វីបានជា​ធ្វើ​ខ្ញុំ​យ៉ាងនេះ​?” ទេ មែនទេ​?


មាន​សរសេរ​ទុកមក​ដូច្នេះ​ដែរ​ថា​: “អ័ដាម​មនុស្ស​ដំបូងបានជា​អ្នក​មានជីវិត” រីឯ​អ័ដាម​ចុងក្រោយ បានជា​វិញ្ញាណ​ផ្ដល់ជីវិត​។


មនុស្ស​ទីមួយ​មកពី​ផែនដី គឺជា​របស់ធូលីដី​; មនុស្ស​ទីពីរ​មកពី​ស្ថានសួគ៌​។


យ៉ាងណាមិញ យើង​មាន​ទ្រព្យសម្បត្តិ​នេះ​នៅក្នុង​ភាជនៈ​ដី ដើម្បី​បញ្ជាក់ថា​ព្រះចេស្ដា​ដ៏ប្រសើរហួសវិស័យ​នេះ​ជា​របស់​ព្រះ គឺ​មិនមែន​ចេញពី​យើង​ទេ​។


យើង​ដឹង​ហើយ​ថា ទោះបីជា​រោង​ដែលជា​លំនៅ​របស់យើង​នៅផែនដី​ត្រូវបាន​បំផ្លាញ​ក៏ដោយ ក៏​យើង​មាន​វិមាន​មួយ​ដែល​មកពី​ព្រះ ជា​លំនៅ​អស់កល្បជានិច្ច​នៅ​ស្ថានសួគ៌ ដែលមិនមែនធ្វើដោយដៃមនុស្ស​ទេ​។


ដ្បិត​អ័ដាម​ត្រូវបាន​បង្កើត​ជាមុន រួចមក​អេវ៉ា


មួយវិញទៀត យើង​មាន​ឪពុក​ខាងសាច់ឈាម​ដែលជា​អ្នកប្រៀនប្រដៅ​យើង ហើយ​យើង​នៅតែ​គោរព​គាត់ ចុះ​ព្រះ​បិតា​ខាង​វិញ្ញាណ​វិញ តើ​យើង​មិន​ត្រូវ​ចុះចូល​នឹងព្រះអង្គ​ឲ្យ​រឹតតែខ្លាំង​ទៅទៀត ហើយ​រស់​ទេ‍​ឬ‍​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម