Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:12 - ព្រះគម្ពីរខ្មែរសាកល

12 នៅពេល​ដក​ទ័ព​នោះ​ចេញ ព្រះទ័យ​របស់ទ្រង់​នឹង​ឆ្មើងឆ្មៃ ហើយ​ទ្រង់​នឹង​វាយផ្ដួល​មនុស្ស​រាប់ម៉ឺន​នាក់ ប៉ុន្តែ​ទ្រង់​នឹង​មិន​ឈ្នះ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 កាល​ណា​បាន​ឈ្នះ​ពល​ទ័ព​របស់​គេ​ហើយ ស្ដេច​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​ប៉ោង​ឡើង ហើយ​សម្លាប់​ពួក‌គេ​រាប់​ម៉ឺន​រាប់​សែន តែ​ស្ដេច​ឈ្នះ​មិន​បាន​យូរ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ដោយ​ឃើញ​ខ្មាំង​យ៉ាង​ច្រើន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្លួន​ដូច្នេះ ស្ដេច​ក៏​មាន​ចិត្ត​អួត​បំប៉ោង ហើយ​ប្រហារ​ជីវិត​ពួក​គេ​រាប់​ម៉ឺន​រាប់​សែន។ ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ក៏​ស្ដេច​នៅ​តែ​យក​ជ័យ‌ជម្នះ​ពុំ​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កាល​ណា​បាន​ឈ្នះ​ពល​ទ័ព​របស់​គេ​ហើយ នោះ​ទ្រង់​នឹង​មាន​ព្រះ‌ទ័យ​ប៉ោង​ឡើង រួច​ទ្រង់​នឹង​សំឡាប់​ពួក​គេ​ទាំង​ម៉ឺនៗ តែ​ត​ទៅ​នឹង​ឈ្នះ​មិន​បាន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ដោយ​ឃើញ​ខ្មាំង​យ៉ាង​ច្រើន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្លួន​ដូច្នេះ ស្ដេច​ក៏​មាន​ចិត្ត​អួត​បំប៉ោង ហើយ​ប្រហារ​ជីវិត​ពួក​គេ​រាប់​ម៉ឺន​រាប់​សែន។ ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ក៏​ស្ដេច​នៅ​តែ​យក​ជ័យ‌ជំនះ​ពុំ​បាន​ដែរ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:12
19 ការដាក់ឲ្យឆ្លើយតបគ្នា  

មុន​សេចក្ដីអន្តរាយ មាន​អំនួត មុន​ការដួលរលំ មាន​ភាពក្រអឺតក្រទម​ក្នុង​វិញ្ញាណ​។


ពេលនោះ ស្ដេច​នៃ​ទិសខាងត្បូង​មួម៉ៅយ៉ាងខ្លាំង ហើយ​ចេញទៅ​តយុទ្ធ​នឹង​ស្ដេច​នៃ​ទិសខាងជើង​។ ស្ដេចនៃទិសខាងជើង​ក៏​តម្រៀប​ទ័ព​ដ៏ច្រើនសន្ធឹក ប៉ុន្តែ​ទ័ព​នោះ​នឹង​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ស្ដេចនៃទិសខាងត្បូង​។


ដ្បិត​ស្ដេច​នៃ​ទិសខាងជើង​នឹង​តម្រៀប​ទ័ព​ម្ដងទៀត ដែល​ច្រើន​ជាង​មុន​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ទ្រង់​នឹង​មក​ជាមួយ​កងទ័ព​ដ៏ធំ និង​ជាមួយ​ឧបករណ៍យោធា​យ៉ាងច្រើនសន្ធឹក​។


ផ្ទុយទៅវិញ ព្រះករុណា​បាន​លើក​អង្គទ្រង់​ឡើង​ទាស់នឹង​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌ ហើយ​ឲ្យ​គេ​យក​ភាជនៈ​នៃ​ដំណាក់​របស់ព្រះអង្គ​មក​នៅចំពោះ​ព្រះករុណា រួច​ព្រះករុណា និង​ពួក​នាម៉ឺន​របស់ព្រះករុណា ពួក​មហេសី​របស់ព្រះករុណា និង​ពួក​ស្រីស្នំ​របស់ព្រះករុណា បាន​ផឹក​ស្រា​ពី​ភាជនៈទាំងនោះ ហើយ​សរសើរតម្កើង​បណ្ដា​ព្រះ​ដែលធ្វើពី​ប្រាក់ មាស លង្ហិន ដែក ឈើ និង​ថ្ម ដែល​ព្រះទាំងនោះ​មើលមិនឃើញ ស្ដាប់មិនឮ ក៏​មិន​ដឹង​អ្វីសោះ រីឯ​ព្រះ​ដែល​ដង្ហើមជីវិត​របស់ព្រះករុណា​នៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ ហើយ​អស់ទាំង​ផ្លូវ​របស់ព្រះករុណា​ជារបស់​ព្រះអង្គ ព្រះករុណា​មិន​បាន​ថ្វាយសិរីរុងរឿង​ឡើយ​។


ដោយ​ការប៉ិនប្រសប់​របស់ទ្រង់ ទ្រង់​នឹង​ធ្វើឲ្យ​ការបោកបញ្ឆោត​ចម្រើនឡើង​ដោយ​ព្រះហស្ត​របស់ទ្រង់ ក៏​លើក​ខ្លួន​ឡើង​ក្នុង​ព្រះទ័យ​របស់ទ្រង់​; ទ្រង់​នឹង​បំផ្លាញ​មនុស្ស​ជាច្រើន​ក្នុង​សេចក្ដីសុខសាន្ត​របស់ពួកគេ រហូតដល់​ក្រោកឡើង​ប្រឆាំងនឹង​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ ប៉ុន្តែ​ទ្រង់​នឹង​ត្រូវបាន​កម្ទេច គឺ​មិនមែន​ដោយ​ដៃ​មនុស្ស​ឡើយ​។


មិន​ត្រូវ​ឲ្យ​អ្នកជឿថ្មី​ធ្វើជាអ្នកមើលខុសត្រូវ​ឡើយ ក្រែងលោ​គាត់​កើតមានចិត្តធំ ហើយ​ធ្លាក់​ទៅក្នុង​ទោស​របស់​មារ​វិញ​។


ដូចគ្នាដែរ អ្នករាល់គ្នា​ដែល​នៅ​ក្មេង​អើយ ចូរ​ចុះចូល​នឹង​ពួក​ចាស់ទុំ​ចុះ​។ អ្នក​ទាំងអស់គ្នា​ត្រូវ​បំពាក់ខ្លួន​ដោយ​ការបន្ទាបខ្លួន​ចំពោះ​គ្នាទៅវិញទៅមក ដ្បិត “ព្រះ​ទ្រង់​ប្រឆាំង​នឹង​មនុស្សក្រអឺតក្រទម ប៉ុន្តែ​ប្រទាន​ព្រះគុណ​ដល់​មនុស្ស​រាបទាប​វិញ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម