បណ្ដាស្ដេចនៃផែនដីក្រោកឡើង ពួកមេគ្រប់គ្រងបានឃុបឃិតគ្នា ទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គថា៖
កិច្ចការ 4:27 - ព្រះគម្ពីរខ្មែរសាកល “ជាការពិត ទាំងហេរ៉ូឌ និងប៉ុនទាសពីឡាត់ ជាមួយនឹងបណ្ដាសាសន៍ដទៃ និងប្រជាជនអ៊ីស្រាអែល បានជួបជុំគ្នានៅក្នុងទីក្រុងនេះមែន ទាស់នឹងព្រះយេស៊ូវអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានចាក់ប្រេងអភិសេក Khmer Christian Bible ហើយនេះជាការពិត ដ្បិតនៅក្នុងក្រុងនេះ ស្ដេចហេរ៉ូឌ លោកប៉ុនទាសពីឡាត់ សាសន៍ដទៃ ព្រមទាំងប្រជាជនអ៊ីស្រាអែលបានរួមគ្នាទាស់នឹងព្រះយេស៊ូជាអ្នកបម្រើដ៏បរិសុទ្ធរបស់ព្រះអង្គដែលព្រះអង្គបានជ្រើសតាំង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាកដមែន នៅក្នុងក្រុងនេះ ស្តេចហេរ៉ូឌ និងលោកប៉ុនទាសពីឡាត់ បានប្រជុំគ្នា ហើយពួកសាសន៍ដទៃ និងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងតាំង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រាកដមែន! នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និងលោកប៉ុនទាស-ពីឡាត បានរួមគ្នាប្រឆាំងនឹងព្រះយេស៊ូជាអ្នកបម្រើដ៏វិសុទ្ធ*របស់ព្រះអង្គ ដែលព្រះអង្គបានចាក់ប្រេងអភិសេក ទាំងមានសាសន៍ដទៃទៀត និងប្រជារាស្ត្រអ៊ីស្រាអែលសមគំនិតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រាកដមែនហើយ ដ្បិតនៅក្រុងនេះ ស្តេចហេរ៉ូឌ នឹងលោកប៉ុនទាស-ពីឡាត់ បានប្រជុំគ្នា ព្រមទាំងពួកសាសន៍ដទៃ នឹងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ អាល់គីតាប ប្រាកដមែន! នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និងលោកប៉ុនទាស-ពីឡាត់ បានរួមគ្នាប្រឆាំងនឹងអ៊ីសាជាអ្នកបម្រើដ៏វិសុទ្ធរបស់អុលឡោះ ដែលទ្រង់បានតែងតាំងទាំងមានសាសន៍ដទៃទៀត និងប្រជារាស្ដ្រអ៊ីស្រអែលសមគំនិតផង។ |
បណ្ដាស្ដេចនៃផែនដីក្រោកឡើង ពួកមេគ្រប់គ្រងបានឃុបឃិតគ្នា ទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គថា៖
ព្រះអង្គស្រឡាញ់សេចក្ដីសុចរិតយុត្តិធម៌ ហើយស្អប់សេចក្ដីអាក្រក់; ដោយហេតុនេះ ព្រះ គឺព្រះរបស់ព្រះអង្គ បានចាក់ប្រេងអភិសេកលើព្រះអង្គ ដោយប្រេងនៃអំណរ ជាជាងគូកនរបស់ព្រះអង្គ។
តើអ្នកមិនបានឮទេឬ? យើងបានកំណត់ការនេះតាំងពីយូរមកហើយ យើងបានគ្រោងទុកតាំងពីបុរាណហើយ។ ឥឡូវនេះ យើងធ្វើឲ្យការនេះបានសម្រេច គឺឲ្យអ្នកបំផ្លាញទីក្រុងដ៏រឹងមាំឲ្យបាក់បែកជាគំនរថ្ម។
ព្រះយេហូវ៉ា ជាព្រះប្រោសលោះនៃអ៊ីស្រាអែល ជាអង្គដ៏វិសុទ្ធរបស់ពួកគេ បានមានបន្ទូលដូច្នេះនឹងអ្នកដែលត្រូវបានមើលងាយ ដែលត្រូវប្រជាជនស្អប់ខ្ពើម ដែលជាបាវបម្រើរបស់ពួកមេគ្រប់គ្រងថា៖ “បណ្ដាស្ដេចនឹងឃើញ ហើយក្រោកឡើង ពួកមេដឹកនាំនឹងក្រាបចុះដោយព្រោះព្រះយេហូវ៉ាដែលជាព្រះដ៏ស្មោះត្រង់ ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ហើយព្រះអង្គបានជ្រើសរើសអ្នក”។
លោកត្រូវបានមើលងាយ ហើយត្រូវបានបដិសេធពីមនុស្ស ក៏ជាមនុស្សនៃការឈឺចាប់ ហើយធ្លាប់ស្គាល់រោគា; លោកត្រូវបានមើលងាយដូចជាអ្នកដែលលាក់មុខពីគេ ហើយពួកយើងក៏មិនបានឲ្យតម្លៃលោកសោះ។
ព្រះវិញ្ញាណរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សតូចទាប។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីរុំរបួសឲ្យមនុស្សដែលបែកខ្ទេចក្នុងចិត្ត ដើម្បីប្រកាសសេរីភាពដល់ពួកឈ្លើយសឹក និងការដោះលែងដល់ពួកអ្នកដែលជាប់គុក
ជាការពិត ហេរ៉ូឌបានចាប់យ៉ូហានចង ហើយដាក់គុកគាត់ ដោយសារតែហេរ៉ូឌាសមហេសីរបស់ភីលីព អនុជរបស់ទ្រង់។
លុះដល់ថ្ងៃចម្រើនព្រះជន្មរបស់ហេរ៉ូឌ កូនស្រីរបស់ហេរ៉ូឌាសបានរាំក្នុងកណ្ដាលចំណោម ហើយបានបំពេញព្រះទ័យហេរ៉ូឌ
“តើអ្នករាល់គ្នាគិតដូចម្ដេច? បុរសម្នាក់មានកូនពីរនាក់។ លោកចូលទៅប្រាប់កូនច្បងថា: ‘កូនអើយ ថ្ងៃនេះ ចូរទៅធ្វើការនៅចម្ការទំពាំងបាយជូរទៅ’។
“យេរូសាឡិម យេរូសាឡិមអើយ! អ្នកដែលសម្លាប់បណ្ដាព្យាការី ហើយគប់ដុំថ្មសម្លាប់មនុស្សដែលត្រូវបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនចៅរបស់អ្នក ដូចដែលមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប ប៉ុន្តែអ្នកមិនព្រមទេ។
ថា៖“មើល៍! យើងនឹងឡើងទៅយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវគេប្រគល់ទៅពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យ។ ពួកគេនឹងកាត់ទោសប្រហារជីវិតលោក ព្រមទាំងប្រគល់លោកទៅសាសន៍ដទៃផង។
ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យក៏ចំអកឡកឡឺយដាក់ព្រះអង្គដូចគ្នាដែរ ដោយនិយាយគ្នាទៅវិញទៅមកថា៖ “វាបានសង្គ្រោះអ្នកដទៃ ប៉ុន្តែមិនអាចសង្គ្រោះខ្លួនឯងបានទេ។
ទូតសួគ៌តបនឹងនាងថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធនឹងសណ្ឋិតលើនាង ហើយព្រះចេស្ដារបស់ព្រះដ៏ខ្ពស់បំផុតនឹងគ្របដណ្ដប់នាង ហេតុនេះហើយបានជាកូនដ៏វិសុទ្ធដែលកើតមកនោះ នឹងត្រូវបានហៅថា ព្រះបុត្រារបស់ព្រះ។
“ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះអង្គបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីប្រកាសសេរីភាព ដល់ពួកឈ្លើយសឹក និងការមើលឃើញឡើងវិញដល់មនុស្សខ្វាក់ភ្នែក ដើម្បីរំដោះមនុស្សដែលត្រូវសង្កត់សង្កិនឲ្យមានសេរីភាព
ព្រះអង្គមានបន្ទូលទៀតថា៖“កូនមនុស្សត្រូវតែរងទុក្ខជាច្រើន ហើយត្រូវពួកចាស់ទុំ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបដិសេធ រួចត្រូវគេសម្លាប់ ហើយនៅថ្ងៃទីបីលោកនឹងត្រូវបានលើកឲ្យរស់ឡើងវិញ”។
ព្រះអង្គបានយាងមកក្នុងពិភពលោករបស់ព្រះអង្គ ប៉ុន្តែប្រជារាស្ត្ររបស់ព្រះអង្គ មិនបានទទួលព្រះអង្គឡើយ។
តើអ្នករាល់គ្នានិយាយនឹងអ្នកដែលព្រះបិតាបានញែកជាវិសុទ្ធ ហើយចាត់ឲ្យមកក្នុងពិភពលោកថា: ‘អ្នកនិយាយប្រមាថព្រះ’ ដោយសារខ្ញុំថា: ‘ខ្ញុំជាព្រះបុត្រារបស់ព្រះ’ ឬ?
ពួកគេនាំព្រះយេស៊ូវពីកៃផាសទៅវិមានអភិបាល; ពេលនោះជាពេលព្រឹកព្រលឹម។ ពួកគេមិនចូលទៅក្នុងវិមាននោះទេ ដើម្បីកុំឲ្យត្រូវបានធ្វើឲ្យសៅហ្មង ក្រែងលោមិនបានហូបអាហារបុណ្យរំលង។
ដូច្នេះ ពីឡាត់ក៏ចេញមកខាងក្រៅជួបពួកគេ សួរថា៖ “តើអ្នករាល់គ្នានាំមកនូវការចោទប្រកាន់អ្វីទាស់នឹងអ្នកនេះ?”។
ប៉ុន្តែម្នាក់ក្នុងពួកទាហានបានចាក់ចំហៀងព្រះកាយរបស់ព្រះអង្គនឹងលំពែង រំពេចនោះឈាម និងទឹកក៏ហូរចេញមក។
គឺរបៀបដែលព្រះបានចាក់ប្រេងអភិសេកលើព្រះយេស៊ូវអ្នកណាសារ៉ែត ដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយព្រះចេស្ដា ព្រមទាំងរបៀបដែលព្រះអង្គបានយាងចុះឡើងប្រព្រឹត្តការល្អ និងប្រោសអស់អ្នកដែលត្រូវមារសង្កត់សង្កិនឲ្យជា ដោយសារព្រះគង់នៅជាមួយព្រះអង្គ។
ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
ក្នុងពេលដែលព្រះអង្គលូកព្រះហស្តរបស់ព្រះអង្គមកដើម្បីឲ្យការប្រោសឲ្យជា ទីសម្គាល់ និងការអស្ចារ្យ បានកើតឡើងតាមរយៈព្រះនាមរបស់ព្រះយេស៊ូវអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ”។
មហាបូជាចារ្យបែបនេះហើយ ដែលស័ក្ដិសមសម្រាប់យើង គឺវិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ដែលញែកចេញពីមនុស្សបាប ហើយត្រឡប់ជាខ្ពស់ជាងមេឃទៅទៀត។